iPhone X ជាប់ជាស្មាតហ្វូនលក់ដាច់ជាងគេនៅត្រីមាសទី១ ឆ្នាំ២០១៨ ចំណែក iPhone 8 និង 8 Plus ស្ថិតនៅលេខរៀងបន្តបន្ទាប់
ក្រុមហ៊ុន Apple ធ្វើត្រូវក្នុងការផលិត iPhone ទំនើបលក្ខណៈ premium ដែលជា iPhone X ត្បិតវាជាទូរស័ព្ទតម្លៃថ្លៃ តែនៅតែត្រូវសាធារណជនប៉ុនប៉ងធ្វើជាម្ចាស់ ដោយសារតែរចនាបថដ៏ពិសេសរបស់វា។ ក្រោយ iPhone X បង្ហាញខ្លួន សង្កេតឃើញក្រុមហ៊ុនទូរស័ព្ទមួយចំនួន ក៏បានផលិតចេញ Android Smartphone ស៊េរីក្រោយៗរបស់ខ្លួន ឱ្យមានរចនាបថអេក្រង់ឆក notch ស្រដៀង ឬដូចទៅនឹង notch display នៅលើ iPhone X អីចឹងដែរ។ តែសូមបញ្ជាក់ថា Essential Phone ជាស្មាតហ្វូនមានអេក្រង់ notch មុន iPhone X ទៅទៀត។