ធ្លាប់ស្រមៃចង់បានមនុស្សយន្តផ្ទាល់ខ្លួនទេ? Misty II ត្រៀមខ្លួនរួចរាល់នឹងបម្រើអ្នក នឹងមានតម្លៃចាប់ពី $១៤៩៩
ក្រោមឈ្មោះ Misty II មានន័យថា វាជាជំនាន់ក្រោយនៃរ៉ូបូត Misty សមិទ្ធផលរបស់ក្រុមហ៊ុនឯកទេសរ៉ូបូតឆ្លាតវៃ Home Robot នៅអាមេរិក Sphero ដែលបានសម្ពោធជិតមួយឆ្នាំហើយ។ ដូច្នេះ Misty II នឹងរឹតតែត្រូវផលិតអមមកជាមួយមុខងារពិសេសៗផ្ដល់អត្ថប្រយោជន៍តាមតម្រូវការចាំបាច់សម្រាប់មនុស្សនាសម័យនេះមិនខាន។
https://vimeo.com/267366586
Misty II ត្រូវបានក្រុមហ៊ុនរ៉ូបូត Sphero ប្រកាសចេញអំលុងព្រឹត្តិការណ៍ CES 2018 កាលពីខែមករា ដើមឆ្នាំនេះម្ល៉េះ ហើយទើបតែត្រូវដាក់ឱ្យបញ្ជាទិញនៅពេលនេះ ក្នុងតម្លៃចាប់ពី ១៤៩៩ដុល្លារអាមេរិក។ Misty II ជារ៉ូបូតឃ្យូតគួរស្រឡាញ់ មានតួខ្លួន និងដៃពីរ និងមានភ្នែកមួយគូ អមដោយអេក្រង់សម្រាប់ប្រើជាមុខ។