ការរស់នៅ​ក្នុង​គេហដ្ឋាន​​ដែល​មាន​​ព្រៃឈើ​​នៅជិត​ មានអត្ថប្រយោជន៍ច្រើនដល់សុខភាពផ្លូវចិត្ត​



ការសិក្សាស្រាវជ្រាវជាច្រើន បានរកឃើញថា ការរស់នៅក្នុងទីក្រុងធ្វើឲ្យមនុស្សមានអារម្មណ៍ស្រ្តេស្តជាប្រចាំ។ កត្តាមួយចំនួនទៀតដូចជាការជួបមនុស្សចម្លែកៗជារៀងរាលថ្ងៃ និង​សំឡេង​ កងរំពងនៃចរាចរណ៍ក៏ចូលរួមចំណែកធ្វើឲ្យមានភាពស្រ្តេ​ស្ត​ រាំរៃដល់អ្នករស់នៅក្នុងទីក្រុងផងដែរ។

ភាពស្មុគស្មាញផ្លូវអារម្មណ៍ ភាពព្រួយបារម្ភ និងភាពមិនប្រក្រតីនៃការគិត អារម្មណ៍ និងអាកប្បកិរិយារបស់អ្នករស់នៅក្នុងទីក្រុង មានការកើនឡើងរហូតដល់ ៥៦% បើប្រៀបធៀបទៅនឹងអ្នករស់នៅតាមជនបទ។ មនុស្សដែលរស់នៅជិតតំបន់ដែលមានព្រៃឈើមានការចងចាំ សមត្ថភាពនៃការធ្វើការសម្រេចចិត្ត និងការឆ្លើយតបផ្លូវអារម្មណ៍ល្អប្រសើរ ហើយថែមទាំងមិនសូវមានស្រ្តេស្ត និងអារម្មណ៍ភ័យខ្លាចថែមទៀតផង។

បើយោងតាមការទស្សទាយ របស់អង្គការសហប្រជាជាតិ (United Nations) ត្រឹមឆ្នាំ​២០៥០ ពីភាគបីនៃចំនួនប្រជាជនលើពិភពលោក នឹងផ្លាស់ទៅរស់នៅក្នុងទីក្រុង។ ដូចនេះហើយ ទើបអ្នកសិក្សាស្រាវជ្រាវជាច្រើនព្យាយាមរិះរកវិធីសាស្រ្តក្នុងការធ្វើឲ្យទីក្រុងក្លាយទៅជាទីកន្លែងដែលអាចជួយឲ្យសុខភាពផ្លូវចិត្តរបស់មនុស្សមានភាពរឹងប៉ឹង ភាពល្អប្រសើរ៕

ចុចអាន៖ គន្លឹះ ៤យ៉ាងក្នុងការថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នក ឲ្យរឹងមាំ ដោយ៖ លង់ វណ្ណៈ

X
5s