Apple ធានាប្ដូរថ្មីជូនអតិថិជន iPhone X ដែលជួបបញ្ហា Face ID ប្រសិនជួសជុលអត់បាន
ទើបតែចុងសប្ដាហ៍កន្លងទៅ Apple បានបញ្ជាក់ប្រាប់ក្រុមផ្ដល់សេវាកម្មជួសជុល (Authorized Service Providers) របស់ខ្លួន ឱ្យទទួលការជួសជុលស៊េរីទូរស័ព្ទ iPhone 7 ដែលមានបញ្ហាត្រង់ mic ស្រូបសំឡេងមិនដំណើរការ (ដោយសារអាប់ដេតឡើង iOS 11.3 ឬ ជំនាន់ខ្ពស់ជាងនេះ)។
ហើយឥឡូវនេះ បើយោងតាមឯកសារលេចធ្លាយមួយទៀត ដែលផ្ញើចេញដោយ Apple ទៅកាន់ ASP ឱ្យដឹងថា ក្រុមហ៊ុនអាមេរិកនេះ បានរៀបរាប់លំអិតអំពីដំណើរការដែលបុគ្គលិកបម្រើសេវាកម្មជួសជុលគួរតែធ្វើដូចគ្នា នៅពេល iPhone X មានបញ្ហាលើមុខងារ Face ID។
ជាក់ស្តែង (និងផ្ទុយពីប្រហាក់ប្រហែល) បញ្ហា Face ID មានអ្វីដែលត្រូវធ្វើជាមួយកាមេរ៉ាខាងក្រោយតាមទូរស័ព្ទព្រោះឯកសារបញ្ជាក់ថាជំហានដំបូងគួរតែដំណើរការការធ្វើរោគវិនិច្ឆ័យដើម្បីមើលថាតើបញ្ហា Face Face អាចត្រូវបានដោះស្រាយដោយការជួសជុល កាមេរ៉ាខាងក្រោយ។
សូមអាន៖ iPhone X ជាប់ជាស្មាតហ្វូនលក់ដាច់ជាងគេនៅត្រីមាសទី១ ឆ្នាំ២០១៨ ចំណែក IPhone 8 និង 8 Plus ស្ថិតនៅលេខរៀងបន្តបន្ទាប់
ជាក់ស្ដែង បញ្ហា Face ID អាចមានអ្វីដែលត្រូវពិនិត្យលើដំណើរការរបស់កាមេរ៉ា ខណៈដែលឯកសារបានបញ្ជាក់នូវជំហានដំបូង គឺគួរតែធ្វើរោគវិនិច្ឆ័យ (diagnostic test) ដើម្បីមើលថា តើបញ្ហា Face ID អាចត្រូវបានដោះស្រាយដោយការជួសជុលកាមេរ៉ាក្រោយឬយ៉ាងណា។
ប្រសិនបើបរាជ័យក្នុងការជួសជុលបញ្ហានេះ បុគ្គលិកអាចនឹងប្ដូរទូរស័ព្ទថ្មីជូនអតិថិជនតែម្ដង។ គេមិនច្បាស់ថា តើមានអ្វី ទាក់ទងគ្នារវាងកាមេរ៉ាក្រោយ និង Face ID ទៅវិញនោះ ប៉ុន្តែបើតាមអ្នកចូលរួមបញ្ចេញមតិលើ Reddit ដែលជាអ្នកប្រើ iPhone X បានប្រាប់ថា មានបុគ្គលិក Genius Bar ម្នាក់បានប្រាប់រូបគេថា កាមេរ៉ា True Depth និង telephoto lens គឺមានទំនាក់ទំនងតភ្ជាប់គ្នា៕
សូមអាន៖ អ្នកវិភាគ៖ IPhone X Plus នឹងមានលក់ក្នុងតម្លៃ $999 ចំណែក IPhone X ថ្មីឆ្នាំនេះលក់ត្រឹម $899
ដោយ៖ រឹទ្ធិរាជ