អ្នក​វិភាគ៖ Apple អាច​រៀន​តាម Huawei បញ្ចេញ​ទូរស័ព្ទ iPhone ​កាមេរ៉ា​ក្រោយ 3 ​​នៅ​​ឆ្នាំ២០១៩?​



​ក្រុមហ៊ុន Huawei ​បាន​នាំ​យក​មក​នូវ​ស្មាតហ្វូន​ភ្ជាប់​ប្រព័ន្ធ​កាមេរ៉ា​ទំនើប មិន​មែន១ មិន​មែន​២ តែ​ជា​កាមេរ៉ា​ដល់​ទៅ៣ គ្រាប់​ទៅ​កាន់​ពិភពលោក។ ការ​បំពាក់​កាមេរ៉ា​ច្រើន​គ្រាប់​នេះ គឺ​សម្រាប់​បំពេញ​តម្រូវការ​អតិថិជន​ដែល​ចូលចិត្ត​ថត​រូប​ស្អាតៗ និង​ច្បាស់ៗ​នា​យុគសម័យ​ស្មាតហ្វូន​ទំនើបៗ។ ក្រុមហ៊ុន​នេះ ពិត​ជា​បោះជំហាន​បាន​ល្អ ដោយ​ការ​អភិវឌ្ឍ​ស្មាតហ្វូន​កាមេរ៉ា​ក្រោយ ៣ ដំបូង​របស់​ខ្លួន​គឺ Huawei P20 Pro ។ ហើយ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​ពី​អ្នក​វិភាគ​មក​ពី Yuanta Securities ​លោក Jeff Pu ​នោះ​បាន​ឱ្យ​ព្យាករ​ថា Apple ​យ៉ាងហោច​ណាស់ នឹង​បញ្ចេញ iPhone ថ្មី​មួយ​ម៉ូដែល ដែល​ប្រើប្រាស់​កាមេរ៉ា​ក្រោយ​ចំនួន៣ គឺ triple-lens នៅ​ឆមាស​ទី២ ឆ្នាំ២០១៩ ខាង​មុខ។

យ៉ាងណា មិន​ទាន់​មាន​ព័ត៌មាន​លំអិត​បន្ថែម​នៅ​ក្នុង​របាយការណ៍​នេះ​ឡើយ តែ​កាលពី​ខែ​មុន កាសែត​ចិន​មួយ​បាន​លើកឡើង​ថា ប្រព័ន្ធ​កាមេរ៉ា​អាច​នឹង​ត្រូវ​បំពាក់​មុខងារ​ពង្រីក 5x zoom។ យ៉ាងហោច​ណាស់ lens មួយ​ក្នុង​ចំណោម​បី នឹង​មាន​ទំហំ 12MP resolution។ សូម​អាន៖ Apple ​ធានា​ប្ដូរ​ថ្មីជូន​អតិថិជន IPhone X ​ដែល​ជួប​​បញ្ហា Face ID ប្រសិន​ជួសជុល​អត់​បាន គេ​រំពឹង​ថា iPhone ​ស៊េរី​ឆ្នាំ២០១៩ ដែល​អាច​ប្រើ​ប្រព័ន្ធ​កាមេរ៉ា​ដល់​ទៅ ៣គ្រាប់ នឹង​មាន​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​ក្នុង​ចំណោម iPhone ឯទៀត។ ឆ្នាំ​នេះ គេ​រំពឹង​ថា ក្រុមហ៊ុន Apple នឹង​ផលិត​ចេញ iPhone X ជំនាន់​ថ្មី ដែល​អាច​ត្រូវ​ប្រកាស​ចេញ​ដល់​ទៅ ៣ម៉ូដែល​ដំណាលគ្នា ខុស​គ្នា​លើ​ទំហំ និង​ប្រភេទ​អេក្រង់​រួម​មាន៖ iPhone X ស៊េរី​ថ្មី​អេក្រង់ ៦,១អ៊ីញ​ប្រភេទ LCD, ទំហំ ៥,៨អ៊ីញ​ប្រភេទ OLED ​និង​ទំហំ ៦,៥អ៊ីញ​ប្រភេទ OLED ដូច​គ្នា។ គេ​រំពឹង​ថា iPhone X ​ស៊េរី​ថ្មី​ទាំង ៣ម៉ូដែល នឹង​ត្រូវ Apple ​ប្រកាស​ចេញ​ផ្លូវការ​នៅ​អំឡុង​ខែ​កញ្ញា ឬ​តុលា​ខាង​មុខ​នេះ​ហើយ។ iPhone X អេក្រង់ LCD នឹង​មាន​លក់​ក្នុង​តម្លៃ​ធូរថ្លៃ​ប្រហែល ៥៥០ដុល្លារ ទៅ ៦៥០ដុល្លារ​អាមេរិក៕ ​ដោយ៖ រឹទ្ធិរាជ
X
5s