OnePlus សម្រិតសម្រាំង​កំពូល​ស្មាតហ្វូន​ថ្មី One Plus 6 ​របស់​ខ្លួន​ជាមួយ​ជំនាន់​ Avengers Infinity War Edition ​យ៉ាង​ពិសេស​តម្លៃ​តែ...​



​មុន​ពេល​ប្រកាស​ចេញ OnePlus 6 ផ្លូវការ យើង​ធ្លាប់​បាន​ឮ​ដំណឹង​ចចាមអារ៉ាម​មក​ថា ក្រុមហ៊ុន OnePlus ក៏​នឹង​បន្ថែម​សមាជិក​ថ្មី​មួយ​ទៀត​ដែល​ជា​ជំនាន់ Edition យក​តាម​សាច់​រឿង Avengers Infinity War ផង​ដែរ។ ហើយ​ពេល​នេះ វា​បាន​បង្ហាញ​មុខ​ហើយ ដេល​ត្រូវ​បាន​ហៅ​ឈ្មោះ​ថា OnePlus 6 Avengers Infinity War Edition។

OnePlus 6 Avenger Infinity War Edition ត្រូវ​បាន​រចនា​ខុស​ប្លែក​ពី​ម៉ូដែល​ស្តង់ដារ រួម​មាន​ទាំង​ការ​រចនា​ខ្នង​ក្រោយ​ជា​សារធាតុ​កាបូន រាង​ឆ្នូតៗ​បញ្ឆិត អម​ជាមួយ​ឡូហ្គោ​ Avenger ពណ៌​ទឹកមាស​ខាង​ក្រោយ​ផង​ដែរ។ https://youtu.be/R3ruRowQ-Lo OnePlus 6 ជំនាន់ Avengers Infinity War ​នេះ​ នឹង​ត្រូវ​ដាក់​លក់​អម​ជាមួយ​ស្រោម​ការពារ ដែល​ឌីហ្សាញ​មើល​ទៅ​ដូច​ជា​ឈុត​មួក Iron Man Helmet ហើយ​ថែមទាំង​ភ្ជាប់​មក​ជាមួយ​គ្រឿង​បន្សំ accessories។ ស្មាតហ្វូន​ជំនាន់ Edition ​ពិសេស​នេះ មាន​ដាក់​លក់​ក្នុង​ទីផ្សារ​ប្រទេស​ចិន ភ្ជាប់​ដោយ​លក្ខណៈ​សម្បត្តិ RAM 8GB និង​អង្គ​ចងចាំ 256GB តម្លៃ ៤១៩៩ដុល្លារ ឬ​ប្រហែល ៦៦០ដុល្លារ​អាមេរិក៕ សូម​អាន៖ តោះ​មក​ប្រៀបធៀប កាមេរ៉ា​ថត​រូប​ទម្រង់​បញ្ឈរ (Portrait) OnePlus 5 ខ្លាំង​ជាង ឬ IPhone 7 Plus ខ្លាំង​ជាង ? ដោយ៖ រឺទ្ធិរាជ
X
5s