Nokia X6 ចេញផ្លូវការមាន dual-camera, notch display, RAM 4GB/6GB តម្លៃធូរត្រឹមខ្ទង់ $២០០ !
ក្រុមហ៊ុន HMD Global ថ្មីៗនេះបានប្រកាសស្មាតហ្វូន Nokia ស៊េរីថ្មីទៀតហើយ ម៉ូដែល Nokia X6 នៅព្រឹត្តិការណ៍មួយក្នុងទីក្រុងប៉េកាំង។ Nokia X6 ជាស្មាតហ្វូនធន់មធ្យម ប៉ុន្តែហាក់ត្រូវបានរចនាស្អាតទាន់សម័យមិនចាញ់ស្មាតហ្វូនកំពូលៗនាពេលបច្ចុប្បន្នឡើយ។ ជាក់ស្ដែង វាមានគែមស្ដើង ដោយសមាមាត្រ 19:9 និងមានចំណុចឆកខាងលើ។
Nokia X6 បំពាក់ដោយឈីប Snapdragon 636 ប្រភេទ octa-core មាន RAM 6GB និងអង្គចងចាំទំហំ 64GB។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាក្រោយភ្លោះទំហំ 16MP+5MP (monochrome) sensor ជាមួយកម្រិត f/2.0 aperture ហើយកាមេរ៉ាមុខទំហំ 16MP ជាមួយ f/2.0 aperture ផងដែរ។ វាថែមទាំងបានបញ្ចូលនូវសូហ្វ៊ែរជំនួយកាមេរ៉ាដូចជា AI image enhancements (ការកំណត់ color balance adjustments និង facial recognition), HDR photo mode និង “Bothie” សម្រាប់ការប្រើកាមេរ៉ាមុខ និងក្រោយដំណាលគ្នា។
វាដំណើរការដោយប្រព័ន្ធសូហ្វ៊ែរ Android 8.1 Oreo និងមានកម្លាំងថ្ម 3060mAh មានរន្ធ USB Type-C, ទ្រនាប់ស្កេនក្រយៅដៃនៅខាងក្រោយ ហើយមានរន្ធកាសនៅផ្នែកខាងលើ។ Nokia X6 មានឱ្យកុម្ម៉ង់ទិញពីថ្ងៃនេះតទៅហើយ ក្នុងទីផ្សារប្រទេសចិន ដែលមានជម្រើសពណ៌ ខ្មៅ ខៀវ និងទឹកប្រាក់។ វានឹងមានតម្លៃខុសគ្នាទៅតាមលក្ខណៈសម្បត្តិ៖
https://youtu.be/mfFyps4FAn0
4GB RAM / 32GB ROM: CNY 1,299 (~$200)
4GB RAM / 64GB ROM: CNY 1,499 (~$235)
6GB RAM / 64GB ROM: CNY 1,699 (~$265)
ចំពោះកាលបរិច្ឆេទ Nokia X6 នឹងមានលក់លើទីផ្សារ មិនទាន់ត្រូវគេកំណត់បាននៅឡើយ៕
ដោយ៖ រឹទ្ធិរាជ