Samsung លេងប្រូមូសិនខ្លាំងបញ្ចុះតម្លៃ Galaxy S9 និង S9+ $២០០ គឺសល់តែ $៥២០ និង $៦៤០ ប៉ុណ្ណោះ
បើសិនអ្នកកំពុងស្ថិតនៅសហរដ្ឋអាមេរិក ហើយមានគម្រោងទិញ Galaxy S9 ឬ S9+ ដូច្នេះនេះជាឱកាសល្អហើយ ព្រោះអ្នកនឹងសន្សំបាន ២០០ដុល្លារឯណោះ ដោយ Samsung កំពុងផ្ដល់កម្មវិធីលក់បញ្ចុះតម្លៃស្មាតហ្វូនទាំងពីររបស់ខ្លួននៅទីផ្សារអាមេរិក។
សូមបញ្ជាក់ថា កម្មវិធីប្រូមូសិនពិសេសនេះ គឺផ្ដល់ដោយក្រុមហ៊ុន Samsung ផ្ទាល់។ អតិថិជននៅអាមេរិក នឹងអាចទទួលបានស្មាតហ្វូនទំនើបទាំងពីរ ក្នុងតម្លៃបញ្ចុះ ដោយ Galaxy S9 លក់ក្នុងតម្លៃត្រឹម ៥២០ដុល្លារ ហើយ Galaxy S9+ លក់ក្នុងតម្លៃ ត្រឹម ៦៤០ដុល្លារ។ អតិថិជនអាចទទួលយកប្រូមូសិននេះពីក្រុមហ៊ុន Verizon បាន ដែលនឹងសន្សំបាន ២០០ដុល្លារធៀបនឹងតម្លៃធម្មតា។
រឿងល្អមួយទៀតគឺថា អ្នកមិនចាំបាច់ធ្វើការដោះដូរជាមួយស្មាតហ្វូនចាស់របស់អ្នកនោះទេ។ ជាការពិត ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរស៊េរីចេញតែម្ដង អ្នកក៏អាចយកទូរស័ព្ទចាស់ ទៅប្ដូរយក Galaxy S9 ក្នុងចំណោមទាំងពីរម៉ូដែល នោះនឹងអាចសន្សំបានថែមមួយកម្រិតទៀត។ សម្រាប់ព័ត៌មានលំអិត ប្រិយមិត្តអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ Samsung ដោយចុចលើតំណភ្ជាប់ Link នេះ៕
សូមអាន៖ Samsung លក់ Galaxy S9 ដាច់បាន ៨លានគ្រឿងរយៈពេល ១ខែដំបូងតែនៅស្ទើរជាង Galaxy S7
ដោយ៖ រឹទ្ធិរាជ