​Facebook ​នឹង​លែង​ត្រូវការ Phone Number ​បើក​ស្រទាប់​សុវត្ថិភាព two-factor authentication ​ទៀត​ហើយ​



បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook បាន​ធ្វើការ​ផ្លាស់ប្ដូរ​របៀប​នៃ​ការ​កំណត់​មុខងារ​សុវត្ថិភាព two-factor authentication។ ដំណើរការ​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កំណត់​ដំណាក់កាល​ចូល​ប្រើ Facebook ​កាន់តែ​សុវត្ថិភាព​ជាង 2FA ដែល​មាន​តែ​ជម្រើស​ចុះឈ្មោះ​ជាមួយ​លេខ​ទូរស័ព្ទ។

កាលពី​មុន Facebook ​ត្រូវការ​លេខ​ទូរស័ព្ទ ដើម្បី​អាច​បើក activate ​ដំណាក់កាល two-factor authentication ឥឡូវ​នេះ​វា​ថែមទាំង​ទទួល​ស្គាល់ (accept) ​កម្មវិធី​ដូច​ជា Duo Security និង Google Authenticator។ ក្រុមហ៊ុន Facebook ​បាន​លើកឡើង​ថា ការ​បង្កើត​ដំណើរការ (setup process) ​ត្រូវ​បាន​ចម្រាញ់ ហើយ​ជា​​លទ្ធផល​វា​បង្ហាញ​នូវ​លក្ខណៈ​កាន់តែ​សាមញ្ញ ក្នុង​ការ​បើក enable មុខងារ 2FA។ សូម​អាន៖ Facebook សម្រេច​បោះបង់​ការ​បំបែក News Feeds ជា​ពីរ​ឱ្យ​មក​នៅ​រួម​គ្នា​ដូច​មុន​វិញ ​ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ បាន​កំពុង​ធ្វើ​ឡើង​ស្ងាត់ៗ ក្រោយ​ Facebook ​ធ្វើតេស្ត bug ​ក្នុង​ប្រព័ន្ធ 2FA ​រយៈពេល ២ខែ ដែល​ជា​លទ្ធផល​គេ​ពុំ​ឃើញ​មាន​សារ​ជូន​ដំណឹង​ថា SMS ​លើ​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ទៀត​ឡើយ។ Facebook ​បាន​ប្រើ​លេខ​កូដ​ដើម 362-65 ​ជា​លេខ two-factor authentication។ ​ការ​ប្រើ​កម្មវិធី authentication app ជំនួស​លេខ​ទូរស័ព្ទ តាម​ពិត​អាច​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ជាង​មុន​ទៅ​ទៀត ព្រោះ SMS ​អាច​ត្រូវ​គេ hack បាន ​ដូច​ករណី hack ​គណនី Telegram ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ ដើម្បី​កំណត់​ប្រើ two-factor authentication នៅ​លើ Facebook profile ត្រូវ​ចូល​ទៅ Settings ​ហើយ​ចុច​លើ Security and Login។ បន្ទាប់​មក​ចូល​ទៅ​ផ្នែក “Use two-factor authentication” ​ហើយ​ធ្វើការ​កំណត់ ដែល​មាន​ជម្រើស ការ​ប្រើ phone number ឬ authentication app ដើម្បី​បន្ថែម​ស្រទាប់​សុវត្ថិភាព​មួយ​ជាន់​ទៀត​លើ​គណនី​របស់​អ្នក៕ សូម​អាន៖ សម្រង់​សម្ដី​ទាំង ​៦​ចំណុច​​សំខាន់ៗ​​ ​​របស់​ស្ថាបនិក​​ Facebook​ ​​លោក Mark Zuckerberg ​​ដែល​អ្នក​មិន​គួរ​មើល​រំលង​ ​ដោយ៖ រឹទ្ធិរាជ
X
5s