ការធ្វើការយប់ជ្រៅ​​ ប៉ះពាល់ទៅលើសុខភាពរបស់អ្នកធ្ងន់ធ្ងរ​



មនុស្សរាប់លាននាក់លើពិភពលោកចូលចិត្តធ្វើការពេលយប់ជ្រៅ។ ពួកគេសំអាតការិយាល័យ រត់តាក់ស៊ី មើលថែអ្នកជំងឺ ឆ្លើយតបទៅកាន់អតិថិជនជាដើម។ ការធ្វើការពេលយប់ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង ជីវិតប្រចាំថ្ងៃ និងការគេងរបស់អ្នក។ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះទៅទៀតនោះ ការធ្វើការពេលយប់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពដែលមិននឹកស្មានដល់។ ខាងក្រោមនេះគឺជាផលប៉ះពាល់ទាំង ៧យ៉ាងដែលបណ្ដាលមកពីការធ្វើការពេលយប់ ដែលដកស្រង់ពីគេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក៖

១) ប៉ះពាល់ដល់ហ្សែន៖ ក្នុងឆ្នាំ ២០១៤ អ្នកវិទ្យាសាស្រ្តនៅមជ្ឍមណ្ឌលសិក្សាស្រាវជ្រាវលើការគេងសើរេ (Surrey Sleep Research Centre) ក្នុងប្រទេសអង់គ្លេសបានរកឃើញថា ការធ្វើការពេលយប់ប៉ះពាល់ដល់កម្រិតម៉ូលេគុលក្នុងរាងកាយ។ ការសិក្សានោះបានជ្រើសរើសក្រុមអ្នកចូលរួមមួយក្រុម ហើយគេបានធ្វើការផ្លាស់ប្ដូរទម្លាប់គេងរបស់ពួកគេ។ ការធ្វើតេស្ដឈាមបានរកឃើញថាប្រហែល ៦ភាគរយនៃហ្សែនរបស់អ្នកទាំងនោះត្រូវបានកំណត់ពេលប្រតិកម្មខ្លាំងឬខ្សោយស្របទៅតាមពេលវេលាជាក់លាក់។

២) ការគេងមិនគ្រប់គ្រាន់៖ ពេលធ្វើការពេលយប់អាចធ្វើឲ្យអ្នកមានការគេងមិនគ្រប់គ្រាន់ បើយោងតាមមូនិធិនៃការគេងជាតិ (National Sleep Foundation)។ មូនិធិនេះបានផ្ដល់ជាដំបូន្មានថា អ្នកគួរតែគេងឲ្យបាន ៧ទៅ៩ម៉ោង។ ការស្ទង់មតិមួយធ្វើដោយ សាលាវិទ្យាសាស្រ្តនៃការគេងអាមេរិក (American Academy of Sleep Science) បានបង្ហាញថា មនុស្សដែលមានវ័យពី ២០ ទៅ ៣០ឆ្នាំគួរតែគេង ៦ម៉ោង ៤៨នាទីជាមធ្យម មនុស្សដែលមានអាយុពី ៣៥ ទៅ ៤៩ គួរតែគេងឲ្យបាន៦ម៉ោង ២៥នាទី និងមនុស្សដែលមានអាយុលើសពី ៥០ឆ្នាំ គួរតែគេងឲ្យបាន ៦ម៉ោង ១៨នាទីជាមធ្យម។

៣) ហានិភ័យនៃរបួស៖ បើយោងតាមការស្រាវជ្រាវជាច្រើនរបស់ ទិន្នានុប្បវត្តិស្កែនឌីណានាននៃការងារ បរិស្ថាន និងសុខភាព (Scandinanian Journal of Work, Environment & Health) បានរកឃើញថាមនុស្សដែលធ្វើការពេលយប់មានហានិភ័យខ្ពស់ទៅលើការឈឺចាប់ពេលរងរបួស។

៤) ធុញថប់អារម្មណ៍៖ បើយោងតាមការសិក្សាស្រាវជ្រាវរបស់ មជ្ឈមណ្ឌលជាតិនៃជីវបច្ចេកវិទ្យា (National Center for Biotechnology Information) ដែលបានរកឃើញថាភស្ដុតាងថាការធ្វើការពេលយប់ធ្វើឲ្យមានហានិភ័យនៃជំងឺធុញថប់អារម្មណ៍។

៥) ជំងឺមហារីក៖ ការសិក្សាស្រាវជ្រាវមួយដែលបានបោះពុម្ភផ្សាយដោយសមាគមសិក្សាស្រាវជ្រាវជំងឺមហារីកអាមេរិក (American Association for Cancer Research) ដែលបានធ្វើការវិភាគទៅលើការធ្វើការស្រាវជ្រាវចំនួន ៦០ ផ្សេងគ្នា ដោយបានរកឃើញថាការធ្វើការយប់ក្នុងរយះពេល ៥ឆ្នាំ បង្កឲ្យមានហានិភ័យនៃជំងឺមហារីកសុដនកើនឡើង ៣.៣ភាគរយទៅលើស្រ្តី។

៦) ជំងឺបេះដូង៖ ការសិក្សាស្រាវជ្រាវមួយរបស់សមាគមបេះដូងអាមេរិក (American Heart Association) បានរកឃើញថាការគេងមិនគ្រប់គ្រាន់ និងការរំខានវដ្ដនៃការគេងធ្វើឲ្យប្រែប្រួលចង្វាក់បេះដូង និងមុខងារបេះដូង ដែលនេះធ្វើឲ្យមានហានិភ័យដល់ខ្ពស់ដល់បេះដូង៕

ចុចអាន៖ តើ​ការ​រក​ឃើញ​អ្វី​ខ្លះ​ពី​សុខភាព​ដែល​ត្រូវ​បាន​មនុស្ស​គ្រប់​គ្នា​គាំទ្រ​ទៅលើ?

ដោយ៖ លង់ វណ្ណៈ

X
5s