Note 9 ជិតចេញជាមួយ spec ស្មើកុំព្យូទ័រទៅហើយ ដោយមាន RAM 8GB និងអង្គចងចាំ 512GB ?
ក្រុមហ៊ុន Samsung អាចនឹងផលិតចេញ Galaxy Note 9 ដែលមាន RAM ដល់ 8GB ហើយពិសេសនោះ អាចមានអង្គចងចាំរហូតដល់ 512GB។ នេះបើតាមការបង្ហោះសារមួយ លាយឡំជាមួយអ្នកបញ្ចេញមតិ ដែលបានបញ្ចេញតារាង benchmark បង្ហាញឱ្យឃើញនូវលក្ខណៈសម្បត្តិមួយចំនួនលើ Note 9។