Asus បង្ហាញ​គំរូ​កុំព្យូទ័រ​អនាគត​​ដ៏​ទំនើប​បំពាក់​​អេក្រង់​ភ្លោះ និង​បច្ចេកវិទ្យា AI ឆ្លាតវៃ​​



​ថ្មីៗ​នេះ​ក្រុមហ៊ុន Asus ​បាន​បង្ហាញ​ចេញ​សមិទ្ធផល​ថ្មី​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​ពិព័រណ៍ Computex ដែល​ជា​កុំព្យូទ័រ​មាន​អេក្រង់​ភ្លោះ​ពីរ dual-display PC។ គំរូ​កុំព្យូទ័រ​ទំនើប​នេះ ស្ថិត​ក្នុង​គម្រោង Project Precog ​ហើយ​វា​មាន​រូបរាង​ប្រហាក់ប្រហែល​ទៅ​នឹង Lenovo Yoga Book អីចឹង។ ក្រុមហ៊ុន Asus ​បាន​បញ្ជាក់​ថា ខ្លួន​បាន​សម្រិតសម្រាំង​ឡេបថប​នេះ​ដោយ​បញ្ចូល​មុខងារ​ជាច្រើន​នៃ AI smart ​ដែល​មើល​ទៅ​ផ្ដល់​អារម្មណ៍​ឱ្យ​យើង​ឃើញ​ថា វា​ជា​កុំព្យូទ័រ​អនាគត។

គម្រោង Precog ​ត្រូវ​បាន​ផលិត​ចេញ​សមិទ្ធផល​ជា​ទម្រង់ Laptop mode, book mode, tent mode និង flat mode។ អេក្រង់​ទី២ អាច​ប្រើ​ធ្វើ​ជា keyborad ដូច​ច្រើន​ទៅ​នឹង Yoga Book របស់ Lenovo ប៉ុន្តែ​នៅ​ពេល​វា​បាន​ភ្ជាប់​ជាមួយ keyboard ខាង​ក្រៅ នោះ​អេក្រង់​ទាំង​នឹង​ក្លាយ​ជា​ទម្រង់ portrait mode។ https://youtu.be/Fhb4CYJi9PE Precog អាច​រៀន​នៅ​ពេល​មាន​ការ​ប្រជុំ ដោយ​កំណត់​បាន​ទីតាំង និង​ធ្វើ​ការ​លៃលក​អាយុកាល​ថ្ម ដូច្នេះ​អ្នក​មិន​ចាំបាច់​បារម្ភ​ពី​ការ​អស់​ថ្ម​ខណៈ​ពេល​កំពុង​ប្រជុំ​ទៀត​ឡើយ។ វា​ថែមទាំង​ដំណើរការ​ជាមួយ​មុខងារ Alexa និង Cortana ​អាច​ឱ្យ​អ្នក រក្សា​កិច្ចការ main task ​ជា full view ខណៈ Virtual Assistants ​ដំណើរការ task ​ដទៃ​នៅ​លើ​អេក្រង់​ទី២។ ​ក្រុមហ៊ុន Asus ​អះអាង​ថា Precog ​គឺ​លើស​ពី concept ​ដែល​ក្រុមហ៊ុន​មាន​គម្រោង​នឹង​បង្ហាញ​ចេញ​ផលិតផល​ពិត​ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ៕ ដោយ៖ រឹទ្ធិរាជ
X
5s