បណ្ដាក្រុមហ៊ុនរថយន្ត និងទូរស័ព្ទកំពុងប្រជុំគ្នាកំណត់ស្តង់ដារ NFC លើ Smartphone ប្រើជំនួសតេឡេបើកសោ និងបញ្ឆេះរថយន្តបាន
សមាគមការតភ្ជាប់រថយន្ត (CCC) ដែលជាអង្គការនៅពីក្រោយ MirrorLink បានចេញផ្សាយនូវលក្ខណសម្បត្តិដំបូងនៃសោឌីជីថល Digital Key។ វានឹងអនុញ្ញាតឱ្យអ្នកបើកសោរថយន្តដោយប្រើទូរស័ព្ទផ្ទាល់របស់អ្នក តាមបច្ចេកវិទ្យា NFC ហើយក៏អាចដំណើរការម៉ាស៊ីនរថយន្តផងដែរ។
ការងារលើ Version 2.0 កំពុងដំណើរការជាមួយក្រុមហ៊ុន Apple, Samsung និង LG ដែលជាក្រុមហ៊ុនសំខាន់ក៏ដូចជាក្រុមហ៊ុនផលិតឈីប Qualcomm និង NXP និងក្រុមហ៊ុនរថយន្តដូចជា Audi, VW, BMW, GM និង Hyundai។ ស្តង់ដារបន្ទាប់គួរតែត្រូវបានបញ្ចប់នៅរយៈពេល ៣ខែដំបូងឆ្នាំ២០១៩ ខាងមុខ។
ស្រមៃមើលពីលទ្ធភាពរបស់ Digital Key ទំនើបនេះ ឧទាហរណ៍អ្នកប្រហែលជាអាចឱ្យនរណាម្នាក់ខ្ចីរថយន្តរបស់អ្នកជិះបាន ទោះបីអ្នកកំពុងស្ថិតនៅក្រៅប្រទេស អំឡុងវិស្សមកាលដើរកម្សាន្តក៏ដោយ។ ក្រុមហ៊ុនមួយអាចចាប់ផ្ដើមផ្ដល់ជូនសេវាជួលរថយន្ត តាមវិធីយ៉ាងសាមញ្ញគឺដោយប្រើ app នៅលើស្មាតហ្វូន ហើយគ្រាន់តែដើរទៅរករថយន្ត និងចុចដោះសោជាការស្រេច៕
សូមអាន៖ Audi Q8 រថយន្តទំនើបស៊េរីថ្មី រចនាម៉ូតទាន់សម័យជាងគេក្នុងត្រកូល Q ទើបបង្ហាញខ្លួនក្ដៅ (Video)
ដោយ៖ រឹទ្ធិរាជ