សញ្ញាណ ៥យ៉ាងដែលអ្នកអាចកំណត់បានថាអ្នកកំពុងខ្វះខាតវីតាមីន
ការទទួលយកវីតាមីនឲ្យបានគ្រប់គ្រាន់ពិតជាមានភាពចាំបាច់សម្រាប់រាងកាយរបស់អ្នកទាំងមូលឲ្យដំណើរការបានប្រក្រតី។ យ៉ាងណាមិញ មនុស្សជាច្រើននៅតែមិនទទួលបានវីតាមីនគ្រប់គ្រាន់ ដែលនាំឲ្យពួកគេងាយនឹងជួបបញ្ហាសុខភាពបាន។ ខាងក្រោមនេះគឺជាសញ្ញាណ៥យ៉ាងដែលអ្នកអាចកំណត់បានថាអ្នកកំពុងខ្វះខាតវីតាមីន៖
១) រមួលក្រពើ៖ បើអ្នកឧស្សាហ៍រមួលក្រពើ នេះអាចជាសញ្ញាណដែលបញ្ជាក់ថាអ្នកកំពុងតែខ្វះជាតិកាល់ស្យូម ម៉ាញេស្យូម និងប៉ូតាស្យូម។ ដើម្បីចៀសវាងពីបញ្ហានេះ អ្នកអាចទទួលទានគ្រាប់ធញ្ញជាតិ ផ្លែល្ពៅ ផ្លែចេក និងផ្លែប៉ោម។
២) កន្ទួលនៅលើស្បែក៖ រោគសញ្ញាកន្ទួលនៅលើស្បែកអាចបណ្ដាលមកពីកង្វះខាតវីតាមីនបេ៧។ ដូច្នេះដើម្បីបង្កើនវីតាមីននេះនៅក្នុងរាងកាយអ្នក ការទទួលទានអាហារដូចជាផ្សិត ដំឡូង ឈីស ស៊ុតស្ងោរ និងផ្កាខាត់ណាជាដើម អាចជួយព្យាបាលអ្នកពីរោគសញ្ញានេះបាន។
៣) តំបន់ពណ៌សនៃភ្នែករបស់អ្នកប្រែជាពណ៌លឿង៖ កង្វះការទទួលយកវីតាមីនបេ១២ អាចធ្វើឲ្យតំបន់ពណ៌សនៃភ្នែករបស់អ្នកប្រែជាពណ៌លឿងបាន។ អ្នកអាចចាប់ផ្ដើមទទួលទានសាច់គោ ថ្លើមមាន់ ទឹកដោះគោ ត្រីសាលមន និងត្រីធូណា ដើម្បីបង្កើនវីតាមីនបេ១២។
៤) មានបញ្ហាមាត់ធ្មេញ៖ វីតាមីនដេពិតជាមានសារសំខាន់ណាស់សម្រាប់សុខភាពមាត់ធ្មេញរបស់យើង។ កង្វះខាតវីតាមីនដេអាចជាមូលហេតុមួយដែលនាំឲ្យអ្នកមានបញ្ហាមាត់ធ្មេញបាន។ ដើម្បីទទួលយកវីតាមីនដេក្នុងរាងកាយ អ្នកអាចទទួលទានផលិតផលធ្វើពីទឹកដោះគោ អង្ករសម្រូប ប៉េងប៉ោះ សណ្ដែក ត្រី ក្រូច និងក្រូចថ្លុងជាដើម។
៥) ប្រេះបបូរមាត់៖ ប្រេះបបូរមាត់អាចជាសញ្ញាណបញ្ជាក់ថាអ្នកកំពុងខ្វះខាតវីតាមីនបេ៣ វីតាមីនបេ២ និងវីតាមីនបេ១២ ដែលអ្នកអាចរកបាននៅក្នុងអាហារដូចជាត្រីសាលមន សាច់មាន់ ស៊ុត សណ្ដែក និងគ្រាប់ធញ្ញជាតិ៕