អត្ថប្រយោជន៍សុខភាពរាងកាយនិងផ្លូវចិត្តទាំង ៤យ៉ាងអ្នកទទួលបានពីការងូតទឹកត្រជាក់​



វាជារឿងពិបាក ប៉ុន្តែការឈរនៅក្រោមទឹកត្រជាក់នាពេលព្រឹកពិតជាអាចជួយពង្រឹងសុខភាពរបស់អ្នកពិតមែន។ អត្ថប្រយោជន៍ជាច្រើនទៅលើសុខភាពរាងកាយ និងផ្លូវចិត្តដែលអ្នកទទួលបានពីការងូតទឹកត្រជាក់ដែលមិននឹកស្មានដល់។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៤យ៉ាងដែលអ្នកទទទួលបានពីការងូតទឹកត្រជាក់ ដែលដកស្រង់ពីគេហទំព័រ Success៖

១) ពង្រឹងប្រព័ន្ធភាពស៊ាំ៖ អ្នកសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញពីទំនាក់ទំនងរវាងការងូតទឹកត្រជាក់និងការកើនឡើងនៃ glutathione ដែលជាអុកស៊ីតកម្មជួយការពារកោសិកា និងអាស៊ីតអាមីណេ (amino acid) ដែលជួយជំរុញប្រព័ន្ធភាពស៊ាំ ជួយកំចាត់ជាតិពុល និងប្រឆាំងនឹងស្រ្តេស្ត។

២) ជួយស្បែក៖ ទឹកក្ដៅដកយកជាតិប្រេងដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពស្បែករបស់អ្នកចេញ ដែលធ្វើឲ្យស្បែករបស់អ្នកស្ងួត និងរមាស់។ ប៉ុន្តែ ការងូតទឹកត្រជាក់ច្រើនដងក្នុងមួយសប្ដាហ៍នឹងអាចជួយកាត់បន្ថយការរលាកស្បែក និងជួយការពារសក់អ្នកមិនឲ្យរឹងផងដែរ។

៣) ជួយសម្រួលសាច់ដុំ៖ អត្តពលិកតែងតែត្រាំក្នុងអាងទឹកត្រជាក់ដើម្បីសម្រួលដល់ការឈឺចាប់បន្ទាប់ពីការប្រកួតឬការហ្វឹកហាត់។ ដូចនេះអ្នកអាចងូតទឹកត្រជាក់បន្ទាប់ពីអ្នករត់ ឬលេងកីឡាពីព្រោះវាអាចជួយព្យាបាលការឈឺចាប់សាចដុំរបស់អ្នកបាន។

៤) ជួយឲ្យអារម្មណ៍ល្អ៖ អ្នកសិក្សាស្រាវជ្រាវក្នុងសកលវិទ្យាល័យ Virginia Commonwealth University បានរកឃើញថាការងូតទឹកត្រជាក់អាចជួយប្រឆាំងនឹងភាពទុក្ខកង្វល់។ ទឹកត្រជាក់គឺដូចជាកម្លាំងរំញោចអគ្គីសនីដែលបញ្ចូនទៅកាន់ប្រព័ន្ធសរសៃប្រសាទខួរក្បាល ដែលវាអាចជួយការពារភាពទុក្ខព្រួយតប់ប្រមល់ផ្សេងៗបាន៕

ចុចអាន៖ ទាំងនេះគឺជាអត្ថប្រយោជន៍១០យ៉ាងរបស់ការដើរហាត់ប្រាណ

ដោយ៖ លង់ វណ្ណៈ

X
5s