មេ Instagram ទាំង​២​រូប នឹង​​ចែក​ផ្លូវ​ជាមួយ​ Facebook ក្នុងពេលឆាប់ៗ​



ស្ថាបនិក​ App បណ្ដាញ​សង្គម​ចែករំលែក​រូបភាព និង​វីដេអូ Instagram លោក Kevin Systrom និង Mike Krieger នឹង​ចែក​ផ្លូវ​ជាមួយ Facebook នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ ក្រោយ​អ្នក​ទាំង​ពីរ ដាក់​ពាក្យ​លាលែង​រួច​មក​។ ចំពោះ​ហេតុផល ​​លោក Kevin ​នាយក​ប្រតិបត្តិ​ ប្រាប់​​ថា​ ការ​សម្រេច​ចាក​ចេញ​​នេះ ដោយសារ​របស់​អ្នក​ទាំង​២​​ ចង់​​​ស្វែង​រក​ភាព​ច្នៃ​ប្រឌិត​​ថ្មី​​​ប្លែក​​ទៀត​។ ​ ទោះ​បី​ជា​បែប​នេះ​ក្ដី ​គេហទំព័រ Techcrunch ចុះផ្សាយ​ថា អ្នកទាំងពីរ​មាន​ភាព​តាន​តឹង​ ជាមួយ​លោក Mark Zuckerberg ក្នុង​​ឆ្នាំ​នេះ ដោយសារ​ការ​លូក​ដៃ​របស់ Facebook មក​លើ Instagram។ Facebook បាន​សន្យា ឱ្យ Instagram ដំណើរ​ការ​ដោយ​ឯករាជ្យ ក្រោយ​ទិញ​បណ្ដាញ​សង្គម​នេះ។ គួរ​បញ្ជាក់​ថា Mark Zuckerberg បាន​ទិញ Instagramនៅ​ឆ្នាំ​​២០១២ ក្នុង​តម្លៃ ១ពាន់​លាន​ដុល្លារ ហើយ​បច្ចុប្បន្ន វា​បាន​ក្លាយ​ជា​​ប្រភព​រក​ចំណូល​ដ៏​សំខាន់​របស់​ហ្វេសប៊ុក៕   ដោយ៖ សុម៉ាលីន ប្រភព៖ www.nytimes.com  
X
5s