ប្រទេស​ ៤​នៅ​អាស៊ាន​មាន​ទាំង​កម្ពុជា​ ១​ផង​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​លើ​​ការវិនិយោគ​អចលនទ្រព្យ​​



​ថ្មីៗ​នេះ​បណ្តា​ប្រទេស​នៅ​អាស៊ី​ជាច្រើន​បានបង្ហាញ​ជាទី​ផ្សារ​ដែល​កំពុង​រីក​ចម្រើន​និង​ជា​កម្លាំង​ដ៏​សំខាន់​មួយ​នៅក្នុង​សេដ្ឋកិច្ចពិភពលោក​។ ជាមួយ​នឹង​​កំណើន​នេះ ​​យើង​អាច​និយាយ​បាន​ថា​ ប្រទេស​នៅក្នុង​តំបន់​​​នេះ​ បាន​​និង​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​ទៅលើ​លំនៅដ្ឋាន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែលជា​តម្រូវការ​របស់​ប្រជាជន​រស់នៅក្នុង​ទីក្រុង​។​ ​ដោយសារតែ​ហេតុនេះហើយ ឱកាស​សម្រាប់​ការវិនិយោគ​ជាច្រើន​បាន​ទាក់ទាញ​វិនិយោគិន​បរទេស​ជាច្រើន ជាពិសេស​នៅ​តំបន់​អាស៊ាន ដោយសារ​កំណើនសេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​នៅក្នុង​ប្រទេសមួយ​ចំនួន​ដូចជា ហ្វីលីពីន ថៃ និង វៀតណាម ដែលជា​ប្រទេស​កំពុងតែ​រីកចំរើន។ តួយ៉ាង​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​បាន​កើនឡើង ៤.៨% នៅក្នុង​ឆ្នាំ ២០១៦ ហើយ​វា​នឹង​បន្ត​កើនឡើង​សម្រាប់​ពេលអនាគត​។ ប្រទេស​ក្នុង​តំបន់​អាស៊ាន​ច្បាស់​ណាស់ គឺជា​ទីតាំង​ដ៏​ល្អ​បំផុត​ក្នុងការ​វិនិយោគ​ជាពិសេស​លើ​វិស័យ​អចលនទ្រព្យ​។ នៅក្នុង​អត្ថបទ​នេះ​ Bizkhmer នឹង​បង្ហាញ​អំពី​បណ្តា​ប្រទេស​កំពូល​ទាំង ៤ នៅក្នុង​តំបន់​អាស៊ាន​ដែល​អ្នក​គួរតែ​ធ្វើការ​វិនិយោគ​អចលនទ្រព្យ​​ ក្នុង​នោះ​រួម​មាន​ប្រទេស​កម្ពុជា​មួយ​ផង​​បើ​ផ្អែក​តាម​ការ​ចេញ​ផ្សាយ​របស់​គេហទំព័រ ​adaptproptech.com។ ​សិង្ហ​បុរី​ ​ប្រទេស​​សិង្ហ​បុរី​ ​គឺជា​ទីផ្សារ​អចលនទ្រព្យ​មួយ​ក្នុងចំណោម​ទីផ្សារ​អចលនទ្រព្យ​ដែល​ងាយស្រួល​ក្នុងការ​វិនិយោគ។ ទីផ្សារ​អចលនទ្រព្យ​ដែលមាន​ភាពងាយស្រួល​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ហើយ​សេដ្ឋកិច្ច​រឹងមាំ ​រដ្ឋ​ទីក្រុង​នេះ​មាន​ទីផ្សារ​អចលនវត្ថុ​ដែល​អាច​ប្រកួត​ប្រេ​ជែង​ជាមួយ​ទីក្រុង ឡុង និង​ញូវយ៉ក​​។ ប្រទេស​សិង្ហ​បូរី​ក៏​ជាទី​ផ្សារ​អចលនទ្រព្យ​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ដូច្នេះ​អ្នក​ត្រូវមាន​ទ្រព្យសម្បត្តិ ច្រើន​ដើម្បី​វិនិយោគ​លើ​អចលនទ្រព្យ​ក្នុងប្រទេស​នេះ​។​ ​ម៉ាឡេស៊ី​ ​ប្រទេស​ម៉ាឡេស៊ី​គឺជា​ប្រទេស​តែមួយគត់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ជនបរទេស​អាចមាន​ដី​ផ្ទាល់ខ្លួន​បាន​យ៉ាង​ងាយស្រួល​ក៏ដូចជា​ខុន​ដូ​និង​ផ្ទះ​ផងដែរ។ ប្រទេស​ម៉ាឡេស៊ី​គឺជា​ឱកាស​ក្នុងការ​វិនិយោគ​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ស្វែងរក​នូវ​ជម្រើស​ផ្សេងៗ​ម្យ៉ាងទៀត អចលនទ្រព្យ​នៅ​ប្រទេស​ម៉ា​ឡេស៊ី​មានតម្លៃ​​ទាប​នៅ​ឡើយ​បើ​​ប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង​ភាគច្រើន​ដូច​ជា​សិង្ហបុរី​ជា​ដើម។ ​ហ្វី​លី​ពីន​ ​ជាមួយនឹង​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ថ្មី​ដែល​ត្រូវបាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន វិនិយោគិន​បរទេស​ឥឡូវនេះ​នឹង​ឃើញ​នូវ​គោលនយោបាយ​ដែលមាន​ភាពស្និទ្ធស្នាល​ជាង​មុន​ជាមួយ​ពួកគេ។ ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ត្រូវបាន​បង្កើតឡើង​ផងដែរ​ដែល​នឹងធ្វើ​ឱ្យមាន​កំណើនសេដ្ឋកិច្ច​នាំមក​នូវ​ការអភិវឌ្ឍ​បន្ថែមទៀត​ដល់​តំបន់​ដែល​មិន​ធ្លាប់មាន​ពីមុន​មក​មក​។ ក្នុងនោះដែរ​ តម្លៃ​សម្រាប់​អចលនទ្រព្យ​ ដូចជា​ផ្ទះ​វីឡា​ និង​សំណង់​លំនៅស្ថាន​ ពិតជា​ជា​សមរម្យ​ណាស់ ទោះជា​យ៉ាងណាក៏ដោយ​ខុន​ដូ​ខ្ពស់ ៗ នៅតែ​ជា​ប្រភេទ​អចលនទ្រព្យ​ងាយស្រួល​បំផុត​សម្រាប់​ជនបរទេស។ កម្ពុជា ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ កម្ពុជា​ដែល​មាន​ប្រជាជន​ជាង ១៦​លាន​នាក់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ទីផ្សារ​ដែល​មាន​សក្ដានុពល​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់​ខាង​វិស័យ​អចលនទ្រព្យ។ ​ កម្ពុជា​អាច​និយាយ​បា​ថា​ ជា​ប្រទេស​មាន​កំណើន​ស្ថិត​នៅ​ក្នុង​ប្រភេទប្រទេស​អភិវឌ្ឍន៍​មាន​ល្បឿន​លឿន​​ជាង​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឬ​ហៅ​តាម​ភាសាអង់គ្លេស​ថា Frontier Market Country។ យើង​មាន​លក្ខខណ្ឌ​ល្អ​ប្រសើរ​សម្រាប់​វិនិយោគ ពោល​គឺ​ការ​វិនិយោគ​មាន​ការ​​ការងារ អាច​ធ្វើ​ពិពិធកម្ម​បាន​ និង​មាន​កំណើនដោយ​សារ​តែ​ទីផ្សារ​សម្បូរ​ទៅ​ដោយកម្លាំង​ពលកម្ម និង​ឱកាស​។ រូបិយប័ណ្ណ​ដុល្លារ​ដែល​កម្ពុជា​ប្រើ​ប្រាស់​ក្នុង​សេដ្ឋកិច្ច​ ក៏​ជា​បច្ច័យ​​ទាក់ទាញ​មួយ​ដែរ​ព្រោះ​ថា​ ដុល្លារ​ហាក់​មាន​ស្ថិរភាព​ជាង​រូបិយប័ណ្ណ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា​ ដុង និង​រូព្យ៉ា​ជា​ដើម៕​ ​
X
5s