របៀបប្រើកុំព្យូទ័រអាចផ្ញើសារ SMS ជំនួសទូរស័ព្ទដៃបាន កុំឱ្យបែកអារម្មណ៍ច្រើន!
ម្ដេចមិនសាកល្បងផ្ញើសារទូរស័ព្ទ SMS ដោយប្រើប្រាស់កុំព្យូទ័រវិញទៅ ព្រោះមានក្ដារចុចពេញ (full-size keyboard) ងាយស្រួលវាយអក្សរ ម្យ៉ាងក៏កុំឱ្យបែងចែកអារម្មណ៍ច្រើន ដោយកាន់ទូរស័ព្ទសរសេរសារ ពេលកំពុងនៅមុខកុំព្យូទ័រ។
ទោះបីកុំព្យូទ័ររបស់អ្នកមិនបានភ្ជាប់សេវាទូរស័ព្ទដៃរបស់ក្រុមហ៊ុនណាមួយក៏ដោយ ក៏អ្នកនៅតែអាចប្រើវិធីសាស្ត្រខាងក្រោមដើម្បី អាចផ្ញើសារ SMS ដោយផ្ទាល់ទៅកាន់ទូរស័ព្ទអ្នកដទៃបានយ៉ាងងាយស្រួល ដូចនៅលើទូរស័ព្ទផ្ទាល់អីចឹងដែរ។ តោះកុំឱ្យខាតពេលយូរ ទៅអនុវត្តតាមជំហានខាងក្រោមទាំងអស់គ្នា៖
+ផ្ញើសារ SMS ដោយការភ្ជាប់រវាង iPhone ជាមួយកុំព្យូទ័រ Mac
ប្រសិនបើអ្នក កំពុងប្រើឧបករណ៍ទាំងពីរនេះស្រាប់ នោះនឹងងាយស្រួលហើយ ព្រោះថា Apple បានបញ្ចូលមុខងារដែលអាចឱ្យអ្នកប្រើ យកកុំព្យូទ័រភ្ជាប់ជាមួយទូរស័ព្ទ ដើម្បីធ្វើកិច្ចការមួយចំនួនលើទូរស័ព្ទ តាមកុំព្យូទ័រ Mac បាន ហើយក្នុងនោះ គេក៏អាចគ្រប់គ្រងការផ្ញើ និងទទួលសារ SMS ពីទូរស័ព្ទដទៃតាមកុំព្យូទ័របានផងដែរ។
មុខងារនេះត្រូវគេឱ្យឈ្មោះថា “Continuity” ដែលត្រូវ Apple បានបន្ថែមនៅលើសូហ្វ៊ែរ Mac OS X 10.10 Yosemite។ អ្នកនឹងអាចបើកដំណើរការវានៅលើ iPhone របស់អ្នក ដោយចូលតាម Settings ហើយចូលទៅ Message បន្ទាប់មកបើកធ្វើការបើកដំណើរការ (activate) លើមុខងារ Text Message Forwarding ទៅកាន់ Mac របស់អ្នក។ បន្ទាប់មក វានឹងដំណើរការដោយស្វ័យប្រវត្តិ នៅប្រសិនអ្នកកំពុងប្រើ Apple ID ដូចគ្នា ដើម្បី log ចូលទៅកាន់ឧបករណ៍ទាំងពីរ (iPhone និង Mac)។
បើកកម្មវិធី Message app នៅលើកុំព្យូទ័រ Mac នោះអ្នកនឹងឃើញការបញ្ជូន sync នូវ history នៃ text message ពីទូរស័ព្ទ iPhone។ អ្នកអាចធ្វើការឆ្លើយសារ SMS តាមកុំព្យូទ័រ Mac ឬផ្ញើសារថ្មីចេញទៅក៏បាន ហើយទិន្នន័យរបស់សារ ក៏នឹងត្រូវកត់ត្រាចូលក្នុង iPhone ដូច ការផ្ញើ sms ទូទៅចេញពីទូរស័ព្ទអីចឹង។
+ផ្ញើសារ SMS ដោយប្រើកុំព្យូទ័រ Desktop ទូទៅ ជំនួសឱ្យទូរស័ព្ទ Android ទូទៅ
ប្រសិនអ្នកមានស្មាតហ្វូន Android នោះ វិធីដ៏ល្អ ដើម្បីអាចប្រើកុំព្យូទ័រ Windows ផ្ញើសារ SMS ជំនួសទូរស័ព្ទបាន គឺដោយប្រើកម្មវិធីមួយឈ្មោះថា “MightyText”។ MightyText គឺជាកម្មវិធី (app) ដែលតម្រូវឱ្យអ្នកដំឡើងចូលក្នុងទូរស័ព្ទ Android។ បន្ទាប់មកអ្នកត្រូវ sing-in ចូលទៅក្នុងកុំព្យូទ័រ (កុំព្យូទ័រណាក៏បាន ទោះបី Windows, Mac OS X, Linux ឬ Chrome OS) ហើយអ្នកអាចបើកមើល និងផ្ញើសារ SMS របស់ទូរស័ព្ទដៃអ្នក តាមកុំព្យូទ័របាន។ គេក៏អាចប្រើ extensions របស់កម្មវិធី browser (Chrome, Firefox,...) បានផងដែរ។ កម្មវិធី AirDrop app សម្រាប់ Android ក៏ដំណើរការបានរលូនដែរ។
ដូចទៅនឹងការផ្ញើសារនៅលើកុំព្យូទ័រ Mac ដែរ ដោយដំណើរការរបស់វា នឹងអាចឱ្យកុំព្យូទ័រនានា ភ្ជាប់កម្មវិធីផ្ញើសារ SMS ពីទូរស័ព្ទដៃរបស់អ្នក។ ប៉ុន្តែក្រោយពីដំឡើងកម្មវិធី MightyText ចូលស្មាតហ្វូន Android ហើយ នៅលើកុំព្យូទ័រ ក៏តម្រូវឱ្យបើកចូលគេហទំព័រ mightytext.net ដើម្បីធ្វើការកំណត់ (configure) ដែរ។
សាកល្បងម្ដងមើល តើបានជោគជ័យទេ?