គន្លឹះសុវត្ថិភាព ដើម្បីបន្ថយការសាយភាយវិទ្យុសកម្មមកលើខ្លួនអ្នកពេលកំពុងនិយាយទូរស័ព្ទ
ស្របពេលដែលបច្ចេកវិទ្យាទូរគមនាគមន៍កំពុងមានការវិវឌ្ឍន៍ទៅរកភាពកាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សក៏កំពុងមានការភ័យខ្លាចពីផលប៉ះពាល់សុខភាពដោយសាររលកវិទ្យុសកម្មដែរ។ ជាក់ស្ដែងស្មាតហ្វូតនាពេលបច្ចុប្បន្ននេះ បានក្លាយជាឧបករណ៍យ៉ាងសំខាន់សម្រាប់ប្រាស្រ័យទាក់ទងគ្នាចម្ងាយឆ្ងាយមិនថាជាសំឡេង រូបថត និងវីដេអូឆ្លើយឆ្លងគ្នាក៏បាន។ ប៉ុន្តែ ទន្ទឹមនឹងគុណសម្បត្តិក៏នៅមានគុណវិបត្តិមកជាមួយគ្នាផងដែរ។ បញ្ហាធំគឺ ស្មាតហ្វូនមាននូវវិទ្យុសកម្មដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើបាន។