Samsung បង្អួតស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួនក្នុងព្រឹត្តិការណ៍ទីក្រុង San Francisco​



ក្រុមហ៊ុន Samsung បានបង្ហាញវត្តមានស្មាតហ្វូនរបស់ខ្លួនដែលអ្នកបត់បែនបានដែលមានឈ្មោះថា Infinity Flex Display ដែលជាមូលដ្ឋានគ្រឹះទូរស័ព្ទស្មាតហ្វូននាពេលអនាគត នៅក្នុងទីក្រុងSan Francisco កាលពីថ្ងៃពុធកន្លងទៅ។ ស្មាតហ្វូននេះអាចដើរតួរនាទីពីរ​យ៉ាង គឺជាថេបប្លិត និងជាស្មាតហ្វូនធម្មតា។ ស្មាតហ្វូននេះ នឹងក្លាយជាថេបប្លិត (Tablet) ដែលបំពាក់មកជាមួយនឹងទំហំអេក្រង់ ៧.៣ inch នៅពេល​ពន្លាត​វាមកក្រៅ ។ ប៉ុន្តែពេលបិទមកវិញ ទំហំរបស់វា នឹងរួមតូចជាងមុនហើយក្លាយជាស្មាតហ្វូនដែលមានទំហំ 4.5-inch។ ក្រុមហ៊ុន Samsung បានធ្វើការអភិវឌ្ឍគំនិតនេះអស់រយៈពេលជាង ៥ឆ្នាំមកហើយ។ ក្រុមហ៊ុន Samsung ក៏បានបង្ហើបប្រាប់អំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទស្មាតហ្វូននេះផងដែរ៖ 7.3-inch display spec Resolution: 1,536x2,152 Screen density: 420 dpi/ppi Aspect ratio: (4.2:3) 4.5-inch display spec Resolution: 1,960x840 Screen density: 420 dpi/ppi Aspect ratio: (21:9)
X
5s