តើបញ្ញាសិប្បនិមិ្មត Artificial Intelligence (AI) គឺជាអ្វី?
មនុស្សមានសុបិនចង់ឲ្យមានគំនិតមួយ ដែលម៉ាស៊ីនអាចមានភាពឆ្លាតវៃនិងមានសមត្ថភាពដូចទៅនឹងមនុស្ស។ ភាពឆ្លាតវៃសប្បនិម្មិត (Artificial Intelligence=AI)) គឺជាផ្នែកមួយនៃវិទ្យាសាស្រ្តកុំព្យូទ័រដែលផ្ដោតទៅលើការបង្កើតនូវម៉ាស៊ីនវ័យឆ្លាតវៃដែលអាចធ្វើការនិងឆ្លើយតបដូចទៅនឹងមនុស្ស។ ឬក៏អាចថាម្យ៉ាងទៀតបានថា ភាពឆ្លាតវៃសប្បនិម្មិតគឺជាការធ្វើឲ្យកុំព្យូទ័រ មនុស្សយន្ត ឬកម្មវិធីសូហ្វែអាចគិតដោយភាពឆ្លាតវៃ ដូចទៅនឹងការគិតរបស់មនុស្ស។
វាត្រូវបានបង្កើតឡើងដោយការសិក្សាទៅលើរបៀបដែលមនុស្ស គិត រៀន សម្រេចចិត្ត ធ្វើការដោះស្រាយបញ្ហា ហើយយកលទ្ធផលទាំងនេះទៅសិក្សាលើការអភិវឌ្ឍកម្មវិធីឆ្លាតវៃ។ បញ្ញាសប្បនិម្មិត បានក្លាយជាផ្នែកមួយដ៏សំខាន់នៃឧស្សាហកម្មបច្ចេកវិទ្យា។ ចំណុចសំខាន់នៃភាពឆ្លាតវៃសម្បនិមិត្ត (IA) រួមចញ្ចូលដោយការសរសេរកូដកុំព្យូរទ័រដើម្បីដោះស្រាយនូវលក្ខណៈមួយចំនួនដូចជា ចំណេះដឹង ការស្វែងរកហេតុផល ការដោះស្រាយបញ្ហា សមត្ថភាពយល់ដឹង ការសិក្សា ការរៀបចំគម្រោង និងសមត្ថភាពគ្រប់គ្រង និងផ្លាស់ប្ដូររបស់របរផ្សេងៗ។
វិស្វកម្មចំណេះដឹង គឺជាផ្នែកមួយដ៏សំខាន់នៃការសិក្សាស្រាវជ្រាវ AI។ ម៉ាស៊ីនអាចធ្វើការនិងឆ្លើយតបដូចទៅនឹងមនុស្សនៅពេលដែលមានព័ត៌មានជាច្រើនទាក់ទងទៅនឹងពិភពលោក។ បញ្ញាសម្បនិមិត្ត (AI) ត្រូវតែធ្វើការភ្ជាប់ទៅកាន់វត្ថុផ្សេងៗ ផ្នែកផ្សេងៗជាច្រើនដើម្បីបង្កើតជាវិស្វកម្មចំណេះដឹង។ បង្កើតការយល់ដឹង ការផ្ដល់ហេតុផល ការដោះស្រាយបញ្ហា នៅក្នុងម៉ាស៊ីនគឺជាកិច្ចការដ៏ពិបាក។ កម្មវីធីមួយចំនួនរបស់ភាពឆ្លាតវៃសប្បនិម្មិត ៖
១) ហ្គេម (Gaming)៖ ភាពឆ្លាតវៃសប្បនិម្មិតដើរតួនាទីយ៉ាងសំខាន់ក្នុងហ្គេមបែបយុទ្ធសាស្ត្រមួយចំនួនដូចជា ហ្គេមអុក ហ្គេមបៀជាដើម ដែលម៉ាស៊ីនអាចគិតអំពីភាពដែលអាចទៅរួចដោយផ្អែកលើចំណេះដឹងស្វ័យសិក្សា។
២) ដំណើរនៃការសិក្សា (Natural Language Processing)៖ វាអាចធ្វើការទំនាក់ទំនងជាមួយនឹងកុំព្យូទ័រដែលអាចយល់ដឹងអំពីភាសាដែលនិយាយដោយមនុស្ស។
៣) ប្រព័ន្ធជំនាញ (Expert System)៖ មានកម្មវិធីជាច្រើនដែលអាចភ្ជាប់ជាមួយនឹងម៉ាស៊ីន កម្មវិធីសូហ្វែ និងប្រព័ន្ធព័ត៌មានដើម្បីផ្ដល់នូវហេតុផលនិងការផ្ដល់មតិយោបល់ផ្សេងៗ។
៤) ប្រព័ន្ធដែលអាចមើលឃើញ (Vision Systems)៖ ប្រព័ន្ធទាំងនេះអាចស្វែងយល់ បកស្រាយ និងដឹងនូវការបញ្ចូលទៅក្នុងកុំព្យូទ័រ ដូចជា វេជ្ជបណ្ឌិតប្រើប្រាស់ប្រព័ន្ធជំនាញក្នុងមន្ទីពេទ្យដើម្បីកំណត់រោគសញ្ញារបស់អ្នកជំងឺ។
៥) ការសម្គាល់សម្លេង (Speech Recognition)៖ ប្រព័ន្ធឆ្លាតវៃមួយចំនួនអាចស្ដាប់ និងយល់ដឹងនូវភាសាដែលមនុស្សនិយាយ ដោយវាអាចយល់នូវការលើកដាក់សម្លេងផ្សេងៗគ្នា ពាក្យគ្រាមភាសា ជាដើម។
៦) ការសម្គាល់ការសរសេរ (Handwriting Recognition)៖ កម្មវិធីសូហ្វែសម្គាល់ការសរសេរ អាចអាចអានអក្សរដែលសរសេរលើក្រដាសដោយប៊ិក ឬស្គ្រីនជាដើម។ វាអាចសម្គាល់រូបរាងអក្សរផ្សេងៗបាន។
៧) មនុស្សយន្តឆ្លាតវៃ (Intelligence Robot)៖ មនុស្សយន្តអាចធ្វើកិច្ចការដែលមនុស្សដាក់ឲ្យធ្វើ។ ពួកវាមានឧបករណ៍តាមដានបម្រែបម្រួល (Sensor) ដែលអាចកំណត់អំពីពន្លឺ កម្ដៅ សីតុណ្ហភាព បម្លាស់ប្ដូរ សម្លេង ជាដើម។ មនុស្សយន្តអាចរៀនពីកំហុសនិងអាចសម្របខ្លួនទៅតាមបរិស្ថានផ្សេងៗ៕
ដោយ៖ លង់ វណ្ណៈ