ហេតុផល​ ៥ យ៉ាង​ដែល​បញ្ជាក់​ថា​អ្នក​គួរ​ចំណាយពេលសម្រាក​ខ្លះ​



ពិត​ណាស់​ថា​មុខជំនួញ ការសិក្សា ឬការងារ​របស់​អ្នក​មានភាព​មមាញឹក​ខ្លាំងក៏ពិតមែន តែ​យ៉ាង​ណា​អ្នក​ក៏គួរ​ឆ្លៀ​ត​ពេល​សម្រាក​ខ្លះកុំ​ឲ្យ​សុខភាព​អ្នកចុះទ្រុឌ​ទ្រោមទាន់។ ត្រឹមពេល​ពីរទៅ​បី​នាទី ហើយ​ធ្វើ​វា​ពីរ​ទៅ​បី​ដងក្នុង​មួយ​ថ្ងៃ ដោយ​ឆ្លៀត​ពេល​ដើរ​ចេញពី​កំព្យូទ័រ និងទូរស័ព្ទរបស់​អ្នក យ៉ាង​ហោចណាស់​ក៏អនុញ្ញាត​ឲ្យ​ភ្នែក​អ្នក​សម្រាកដែរ ហើយ​ខាង​ក្រោម​នេះជា​ហេតុ​ផល​ដែល​អ្នក​គួរ​តែ​សម្រាក​ខ្លះ÷

១) គំនិត​ល្អ​នឹ​ង​ត្រលប់​មកវិញ​ពេលអ្នក​សម្រាក÷ នេះជា​​​​​​​​​​​​​​​​​​​​​​ហេតុ​ផល​មួយ​ដែល​អ្នកត្រូវ​ងូត​ទឹក​ជា​ប្រចាំ​ថ្ងៃ ពេល​ងូតទឹក​យើងអាច​សម្រាក​ខូរក្បាល សម្រាកភ្នែក គ្មា​នអារម្មណ៍ថារំខាន ធ្វើ​ឲ្យអារម្មណ៍អ្នក​បានស្រស់​ថ្លា​ឡើង​វិញ។ បន្ទាប់​ពី​នោះ​គំ​និត​ថ្មីៗនឹង​ត្រលប់​ចូល​មក​ក្នុងខួរក្បាល​របស់​អ្នក។

២) ខួរក្បាល​អ្នក​ត្រូវ​ការ​សម្រាកនិង​បញ្ចូល​ថាមពល÷ ​មិន​ខុសពី​ថ្ម​ទូរស័ព្ទ​ទេខូរក្បាល​អ្នក​ក៏​ត្រូវ​ការ​បញ្ចូល​ថាមពល​ឡើង​វិញ​បន្ទាប់​ពី​ប្រើ​វាអស់ ហើយ​វា​ត្រូវការ​សម្រាក​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​វា​មិនឈប់។

៣) ខួរក្បាល​របស់​អ្នក​នឹង​ត្រលប់​មក​រឹង​ម៉ាំដូចដើម÷ ចូរ​ប្រៀប​ធៀប​ខួរក្បាល​របស់​អ្នក​ទៅ​នឹង​សាច់​ដុំ ព្រោះ​សាច់​ដុំ​តែង​ត្រូវ​ការ​សម្រាក​បន្តិច ឬ​ម៉ាស្សា​ថ្មមៗ​បន្ទាប់​ពី​ហាត់​ប្រាណរួចដើម្បី​បង្កើនថាមពលឡើងវិញ។

៤) ខួរក្បាល​របស់​អ្នក​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ដំណើរការ​ព័ត៌មានថ្មី÷ នៅ​ពេល​សម្រាកខួរ​ក្បាល​របស់​អ្នក​ចាប់​ផ្តើម​រំឮក​អ្វី​ដែល​បានកើតឡើង​ឬបទពិសោធន៍ទាំង​អស់​ហើយ​វា​បញ្ជូន​ព័ត៌​មាន​ទាំង​នោះទៅ​អង្គ​ចងចាំ​អចិន្ត្រៃយ៍​រយៈពេល​វែង “សម្តី​របស់​លោក ​Loren Frank ជំនួយការ​សាស្រ្តចារ្យនៅ UC San Francisco” បន្ទាប់​ពី​នោះ វា​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាលរៀន​និង​ចង​ចាំបាន​ល្អ​នូវ​ព័ត៌​មានសំខាន់ៗ ដែល​វា​ហាក់​ដូចជា​ទូរស័ព្ទដៃ Smart Phone របស់​អ្នក​ដែល​ផ្ទុក​បាន​ការងារជាច្រើន។

៥​) វាល្អ​សម្រាប់​រាងកាយ​អ្នក÷ ​ពិត​ណាស់​ប់​អ្នកមាន​បញ្ហា​ស្រ្តេស​ច្រើន អ្នក​អាច​ប្រឈម​មុខ​នឹង​បញ្ហា​បេះដូង ជំងឺ​បាក់​ទឹក​ចិត្ត បញ្ហា​ប្រព័ន្ធរំលាយ​អាហារ លើស​ទំងន់និង​បញ្ហា​សុខភាព​ដទៃ​ទៀត។ បញ្ហា​សុខភាព​រយៈ​ពេល​យូរនឹង​ធ្វើ​ឲ្យអ្នក​ឃ្លាតឆ្ងាយ​ពីមុខជំនួញ​ដែល​អ្នក​ខិត​ខំ​បង្កើត​កសាង​វាឡើង។ យក​ពេល​គិត​ពី​សុខភាព​ផ្ទាល់​ខ្លួន​ប្រសិន​បើ​ចង់​បាន​ក្តី​ស្រមៃនៃភាពជោគ​ជ័យ​ក្នុង​មុខជំនួញរបស់​​អ្នក។៕

ដោយ៖ ទីន ម៉ាទីយ៉ា

X
5s