៧ ចំណុចដែលលោកអ្នកគួរពិចារណាមុនទិញផ្ទះ
មនុស្សម្នាក់ៗតែមានក្ដីប្រាថ្នាចង់បានផ្ទះរស់នៅជាមួយក្រុមគ្រួសារដ៏កក់ក្ដៅមួយ។ ការទិញផ្ទះមិនមែនចេះតែទិញឲ្យតែបាននោះទេ។ ការទិញផ្ទះក៏ត្រូវគិតគូរពិចារណាឲ្យបានច្បាស់លាស់ផងដែរជៀសវាងការស្ដាយក្រោយ។ ខាងក្រោមនេះគឺជាចំណុចទាំង ៧ ដែលលោកអ្នកគួរពិចារណាមុនទិញផ្ទះរស់នៅក្នុងទីក្រុងភ្នំពេញ៖
១. ទីតាំងដែលអ្នករស់នៅគឺស្ថិតនៅចំកណ្តាលនៃតំបន់សំខាន់ៗ ក្រុងភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា និងជាតំបន់ពាណិជ្ជកម្ម។ តំបន់ខ្លះមានភាពសំបូរបែប តំបន់សំខាន់នៅក្នុងក្រុងគឺភាគច្រើនស្ថិតនៅជិត៖ ផ្សារទំនើប មន្ទីរពេទ្យ សាលារៀន កន្លែងកំសាន្ត តំបន់ពាណិជ្ជកម្មជាពិសេសស្ថិតនៅជិត ការិយាល័យរដ្ឋបាលរបស់ រដ្ឋាភិបាលជាដើម។ ប្រាកដណាស់ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌទួលគោកជាដើមសុទ្ធតែត្រូវបានគេដឹងថាជាតំបន់ដែលផ្តល់ភាពសំបូរបែបក្នុងការរស់នៅ។
២. សប្បាយរីករាយក្នុងការដើរទិញទំនិញ ឬរីករាយជាមួយនឹងការកំសាន្ត ការដើរកំសាន្ត គឺជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃហើយវាពិតជាញុំាងឲ្យជីវិតរស់នៅកាន់តែមានន័យ។ ដូច្នេះប្រសិនបើអ្នករស់នៅក្នុងទីតាំងមួយដែលស្ថិតនៅជិតផ្សារទំនើបច្រើនវាពិតជាល្អ។ មិនត្រឹមតែប៉ុណ្ណោះស្ថិតនៅជិតមជ្ឈមណ្ឌល សិល្បៈ និងវប្បធម៌កាន់តែប្រសើរ។
៣. កន្លែងដែលអ្នករស់នៅអាចមើលឃើញទេសភាព រស់នៅក្នុងលំនៅដ្ឋានមួយដែលអាចអោយយើងមើលឃើញទេសភាពដ៏ស្រស់ស្អាត តួយ៉ាងអ្នកដែលមានលំនៅដ្ឋានតាមមាត់ទន្លេពិតជាធ្វើឲ្យការរស់នៅកាន់តែស្រស់ស្រាយ។ ឬស្ថិតនៅក្នុងតំបន់កណ្តាលក្រុងណាមួយដែលអាចឲ្យលោកអ្នកមើលទេសភាពនៃទីក្រុងបានយ៉ាងច្បាស់ជាដើម។
៤. ស្ថិតនៅជិតទីតាំងដឹកជញ្ជូន រស់នៅជិតស្ថានីយ៍ដឹកអ្នកដំណើរ ឬសេវាដឹកជញ្ជូនសាធារណៈជាដើម ប្រាកដណាស់លំនៅដ្ឋានរបស់លោកអ្នកពិតល្អណាស់។ រស់នៅដោយភាពសំបូរបែប និងងាយស្រួលធ្វើដំណើរទៅមក។ ៥. បណ្តុំនៃភោជនីយដ្ឋាន និងហាងកាហ្វេ ធ្វើការអស់កំលាំង ឬចង់បានការជួបជុំមួយប្រកបដោយភាពសប្បាយរីករាយ ដូចនេះរស់នៅជិតទីតាំងដែលសំបូរដោយភោជនីយដ្ឋាន ហាងកាហ្វេវាក៏ជាផ្នែកមួយនៃការរស់នៅផងដែរ។ វាបានបញ្ជាក់ថាទីតាំងល្អគឺសំបូរដោយកន្លែងញុំាអាហារ និងកំសាន្ត។
៦. សាលារៀនស្ថិតនៅជិតផ្ទះរបស់លោកអ្នក សម្រាប់គ្រួសារដែលមានកូនតូចត្រូវទៅសាលារៀន ដូចនេះសួរថាតើទីតាំងដែលអ្នកកំពុងរស់ នៅនោះស្ថិតនៅជិតសាលារៀនឬទេ? ប្រសិនបើធ្វើដំណើរតែបន្តិចទៅដល់សាលារៀន បានន័យថាអ្នកពិតជារស់នៅក្នុងទីតាំងមួយដ៏អំណោយផលទាំងការរស់នៅ និងការសិក្សារបស់កូនៗរបស់លោកអ្នក។
៧. រស់នៅជិតទីតាំងដែលជាគោលដៅអត្តសញ្ញាណនៃទីក្រុង តើអ្នករស់នៅជិតវិមានឯករាជ្យ ឬវត្តភ្នំពេញមែនទេ? ជាធម្មតាប្រសិនបើអ្នករស់នៅជិតទីតាំងណាមួយ ដែលជាអត្តសញ្ញាណមួយនៃទីក្រុងវាច្បាស់ណាស់វាពិតជាសញ្ញាណមួយដែលទីតាំងរស់នៅរបស់ អ្នកជាទីតាំងល្អបំផុត។ ប្រាកដថាអ្នកស្វែងរកលំនៅដ្ឋានណាដែលមានទីតាំងល្អបំផុត ដើម្បីឲ្យការរស់នៅកាន់តែមាន ភាពប្រសើរឡើង៕