អគារពាណិជ្ជកម្មភ្លោះ “Royal One” ទុន ២៣០ លាន កម្ពស់ ៦៨ ជាន់ ប្រកាសសាងសង់ជាផ្លូវការ
គម្រោង Royal one ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Royal Group (Cambodia) រួមគ្នាជាមួយក្រុមហ៊ុនសំណង់ចិន Huashi Group បានប្រកាសបើកសាងសង់ជា ផ្លូវការ ហើយកាលពីថ្ងៃទី១៤ កុម្ភៈ ម្សិលមិញ។
គម្រោង Royal One គឺជាគម្រោងដ៏ធំបំផុតមួយស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ជិតអគារកាណាឌីយ៉ា ដែលនៅចំកណ្តាលរាជធានីភ្នំពេញ។ គម្រោងនេះមានអគារភ្លោះ ដែលមានកម្ពស់ ៦៨ ជាន់ ហើយការសាងសង់គ្រោងនឹងចំណាយពេលប្រមាណជា ៥ ឆ្នាំ ក្នុងការបញ្ចប់គម្រោងមួយនេះ។
គម្រោងដ៏ធំមួយនេះគ្រោងនឹងចំណាយទុនវិនិយោគប្រមាណ ២៣០ លានដុល្លារ ហើយគម្រោងនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្មចម្រុះ និងលំនៅដ្ឋានប្រណិតនៅក្នុងប្រទេសកម្ពុជា។
វត្តមាននៃអគារលំនៅដ្ឋាន និងពាណិជ្ជកម្មធំៗ នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាតំបន់ដ៏ដៃទៀតនៅក្នុងប្រទេសកម្ពុជា គឺបានបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃ វិស័យអចលលនទ្រព្យកម្ពុជានៅពេលបច្ចុប្បន្ន ជាពិសេសគេក៏អាចមើលឃើញពីចំណុចវិជ្ជមាននៃ វិស័យទៅថ្ងៃអនាគត៕
ដៃគូសហការ៖ realestate.com.kh