ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩៖ លើសពីពិព័រណ៍លំនៅដ្ឋាន វាគឺជាការបង្ហាញបែបផែនរស់នៅដ៏ទាន់សម័យ
Realestate.com.kh បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំម្តងទៀតគឺពិព័រណ៍លំនៅដ្ឋានកម្ពុជាមិនត្រឹមតែមានការតំាងបង្ហាញគម្រោងលំនៅដ្ឋាននៅក្នុងពិព័រណ៍នេះក៏មានការចូលរួម បង្ហាញពីក្រុមហ៊ុនជាច្រើនទៀតមានដូចជា៖ វិស័យហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រ៉ង សំណង់ គ្រឿងសិង្ហារឹម រថយន្ត និងមានការចូលរួមជាច្រើនទៀតពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ។ ពិព័រណ៍លំនៅដ្ឋានកម្ពុជា ២០១៩ ធ្វើឡើងនៅសាលពិព័រណ៍កោះពេជ្រ ថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ ២០១៩។
វត្តមានក្រុមហ៊ុនជាតិ និងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍មានវត្តក្រុមហ៊ុនជាតិ និងអន្តរជាតិដែលរួមមានគម្រោងលំនៅដ្ឋាន និងក្រុមហ៊ុនពាក់ព័ន្ធជាច្រើនមានដូចជា៖ គម្រោងលំនៅដ្ឋាន The Peninsula Private Residences KT Pacific, Koh Thmey, La Vista One, Angkor 4 Season Hotel, R&F Properties, V-House, 7 Residence, Borey VIP, PH Real Estate, LCJ - H.Y.O (Cambodia) International Real Estate Company Limited, Creed, Borey BTS, Prime One, The National Coast, BooYoung Town, Urban Village, Seara Sports and Arakawa Residence និងមានក្រុមហ៊ុនជាច្រើនទៀតបានចូលរួមជាមួយនឹងពិព័រណ៍នេះផងដែរ។
ក្រុមហ៊ុនCellcardដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទក្នុងស្រុកដ៏ធំបំផុតបានចូលរួមជា ម្ចាស់ឧបត្ថម្ភនៅក្នុងពិព័រណ៍នេះផងដែរ។
ជាមួយគ្នានេះផងដែរ លោក Chris Hong អ្នកប្រឹក្សាយោបលផ្នែកលក់នៃក្រុមហ៊ុនអចលនទ្រព្យ Prime One Real Estate បានឲ្យដឹងថាការចូលរួមជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាននេះ ជាឱកាសដ៏ល្អដែលយើងអាចភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ទៅកាន់អតិថិជនគោលដៃរបស់យើង។ ក្រៅពីឱកាសនៃការលក់យើងក៏អាចផ្សព្វផ្សាយនៃកិត្តិនាមក្រុមហ៊ុនរបស់យើងទៅកាន់សាធារ ណជនឲ្យបានស្គាល់ផងដែរ។
ចំណែកឯអ្នកនាង ចេង សុខា នាយករងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនលំនៅដ្ឋានជប៉ុន Creed Group បានឲ្យដឹងថាក្រុមហ៊ុនរបស់យើងបានធ្លាប់ចូលរួមជាមួយនឹងព្រឹត្តិការណ៍ ពិព័រណ៍ដែលរៀបចំដោយ Realestate.com.kh កាលពីឆ្នាំមុនរួចមកហើយ វាពិតជាការរៀបចំដ៏ល្អ ហើយឆ្នាំនេះវាកាន់តែធំជាងមុន ដែលកម្មវិធីពិព័រណ៍នេះរៀបចំនៅសាលពិព័រណ៍កោះពេជ្រ។
អ្វីដែលអ្នករំពឹងទុកមិនត្រឹមតែជាពិព័រណ៍ដែលលោកអ្នកអាចស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋានតែប៉ុណ្ណោះទេប៉ុន្តែវាជាព្រឹត្តិការណ៍នៃការតាំងបង្ហាញជាមួយនឹងក្រុមហ៊ុនពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ ដែលរួមមាន៖ រថយន្ត សំណង់ ផ្នែកតុបតែង ស្ថាបត្យកម្ម ធនាគារ និងធានារ៉ាប់រ៉ងជាដើម។
លោក Tom O’Sullivan បាននិយាយថា “រស់នៅប្រកបដោយស្តង់ដារខ្ពស់ អមដោយការរស់នៅដោយភាពស៊ីវិល័យ លោកអ្នកអាចចូលរួមស្វែងយល់មិនត្រឹមតែគម្រោងលំនៅដ្ឋានតែប៉ុណ្ណោះទេ លោកអ្នកអាចស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា ក៏ដូចជាមាននូវការបង្ហាញរថយន្តផង ដែរ។”
បន្ថែមពីនេះទៀត ហេង ចាន់រដ្ឋា ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនកោះថ្មីដែលមាន App ត្នោតជាបណ្តាញព័ត៍មានបានឲ្យដឹងថា “ការមានវត្តមាន App ត្នោត គឺជាបណ្តាញព័ត៌មានចែកចាយព័ត៌មានពិតៗ ចំណេះដឹងទូទៅ សង្គម ធុរកិច្ច ក៏ដូចជាព័ត៌មានទាន់ហេតុការណ៍ជាដើម។”
រង្វាន់សម្រាប់អ្នកចូលរួមពិព័រណ៍ទន្ទឹមនឹងនេះអ្នកចូលរួមពិព័រណ៍ក៏មានឱកាសឈ្នះរង្វាន់ផ្សេងៗពីកម្មវិធីនេះផងដែរ។ ប្រសិនបើអ្នកមិនបានឈ្នះរង្វាន់អ្វីក៏ដោយ ប៉ុន្តែលោកអ្នកនឹងទទួលផលប្រយោជន៍ជាច្រើនក្នុងការចូលរួមក្នុងពិព័រណ៍នេះ ដោយព្រឹត្តិការណ៍នេះមានកម្មវិធីសិក្ខាសាលាដែលចូលរួមដោយវាគ្មិនល្បីៗនៅក្នុងវិស័យពាក់ព័ន្ធដោយលើយកប្រធានបទសំខាន់ៗដូចជា ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ច្បាប់ និងធុរកិច្ចជាដើម ទាំងនេះជាចំណេះដឹងដ៏មានប្រយោជន៍សម្រាប់ លោកអ្នក។
ចុះឈ្មោះចូលរួមដោយសេរីចុចលីនងខាងក្រោម៖
https://realestatekh.lpages.co/reakh-homes-lifestyle-expo-2019-attendee-khmer/
ទំនាក់់ទំនងក្នុងការកក់ស្តង់៖ +855 78 637 323 (ភាសាខ្មែរ និងចិន) ឬ +855 12 599 699 (អង់គ្លេស).