ចិន​​ប្រែ​ក្លាយ​​ប្រទេសឡាវជា​​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ផ្លូវ​គោក​​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន​



យោងតាមរបាយការណ៍របស់ GCR (Global Construction Review) បានឱ្យដឹងថាប្រទេសចិនបានធ្វើកិច្ច​ព្រមព្រៀងសាងសង់ផ្លូវដែកចិន-ឡាវ ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ២០​២១ដែលនឹង​​ប្រែ​ក្លាយ​​ប្រទេសឡាវពី​ប្រទេស​​មិន​តភ្ជាប់​ទៅ​ជា​​ប្រទេស​​​តភ្ជាប់ព្រម​ទាំង​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​​មជ្ឈមណ្ឌល​ដឹក​ជញ្ជូនផ្លូវ​គោក​​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន។

គម្រោងផ្លូវ​ដែក​ចិន-​ឡាវគឺ​ជា​គម្រោង​​ផ្លូវ​ដែក​​ក្រៅ​ប្រទេស​លើក​ដំបូង​របស់ប្រទេស ចិនដើម្បី​ផ្ដល់​ការ​​តភ្ជាប់​ដោយ​ត្រង់​ជា​មួយ​បណ្ដាញ​​ផ្លូវ​ដែក​ខាង​​ក្នុង​របស់​ប្រទេស​ចិន ចាប់​តាំង​ពី​​គំនិត​ផ្តួចផ្ដើម​ខ្សែ​​ក្រវាត់ និង​ផ្លូវ​ត្រូវ​បាន​ស្នើ​ឡើង។ ខ្សែ​ផ្លូវ​ដែក ​ប្រវែង៤១៤គីឡូម៉ែត្រ​នេះត្រូវ​បាន​កសាង​ឡើង​ដោយ​បច្ចេកវិទ្យា និង​ឧបករណ៍​របស់​ប្រទេសចិនដើម្បី​សម្រេច​បាន​តាម​ស្ដង់ដា​របស់​ប្រទេស​ចិនដោយ​មាន​ការ​កំណត់​ល្បឿន១៦០គីឡូ​ម៉ែត្រ​ក្នុង១ម៉ោង។

ដោយ​ចាប់​ផ្ដើម​ចេញ​ពី​ច្រក​តំបន់​ព្រំដែន​រវាង​ទីក្រុង Mohan របស់​ប្រទេសចិន និង​ទីក្រុង Boten របស់​ប្រទេស ​ឡាវ ផ្លូវ​ដែក​​ចិន-​ឡាវ​ មួយ​ខ្សែ​នេះ​​​​រត់​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​​​វៀងចន្ទន៍​ដែល​រដ្ឋ​ធានី​របស់​ប្រទេស ​ឡាវ ដែល​ជា​ប្រទេស​សម្បូរ​​ទៅ​ដោយ​​ភ្នំ និង​ព្រៃ។ ជិត ​៦៣%​នៃ​ផ្លូវ​នេះ ​គឺ​ជា​​​ស្ពាន និង​ផ្លូវ​ក្រោម​ដី ។​

លោក​ប្រធានាធិបតី​ឡាវ Bounnhang Vorachit ​បាន​ឲ្យ​ដឹង​​ថាគម្រោង​ផ្លូវ​ដែក​នេះ​​​ជា​លទ្ធផល​​​ជា​​​ផ្លែផ្កា​នៃ​កិច្ច​សហ​​ប្រតិបត្តិការ​រវាង​ឡាវ និង​ចិន ហើយ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​​ក្នុង​​ប្រទេសឡាវ ៕

ដៃគូសហការ៖ realestate.com.kh

X
5s