មិនអស់ចិត្ត! ប្រទេសចិនប្រកាស់ថាខ្លួនកំពុងមានគម្រោងបញ្ជូនយាន្តអវកាសទៅភពអង្គារជាលើកទីពីរនៅឆ្នាំក្រោយនេះ​



ទីស្នាក់ការស្រាវជា្រវលំហរអាកាសរបស់ប្រទេសចិនបានបញ្ចេញដំណឹងដ៍គួរឲ្យភ្ញាក់ផ្អើលមួយដល់ពិភពលោកថា ប្រទេសចិនកំពុងមានគម្រោងបញ្ជូនយាន្តអវកាសរបស់ខ្លួនទៅភពអង្គារក្នុងឆ្នាំក្រោយនេះ។ បន្ទាប់ពីថ្មីៗនេះដែលប្រទេសចិនបានទទួលជោគជ័យយ៉ាងធំធេងក្នុងការបញ្ជូនយាន្តអវកាសរបស់ខ្លួនទៅផ្ទៃម្ខាងរបសឋានចន្ទដែលមិនធ្លាប់មានយាន្តអវកាសផ្សេងទៀតបានទៅដល់ទីនោះ ប្រទេសចិនក៍នៅតែសម្រេចចិត្តបន្តការវាយលុកក្នុងការស្រាវជ្រាវលំហរជាបន្តទៀត។ លោក Wu Werien អ្នករចនាប្លង់កម្មវិធីស្រាវជ្រាវភពព្រះច័ន្ទរបស់ប្រទេសចិនបានឲ្យដឹងថាជាង ៦០ ឆ្នាំមកហើយដែលប្រទេសចិនបានសម្រេចបានផលជោគជ័យជាច្រើនក្នុងការស្រាវជ្រាវលំហរ ប៉ុន្តែកម្រិតនៃភាពជោគជ័យរបស់ប្រទេសចិនមិនទាន់ស្មើរនឹងភាពជោគជ័យរបស់សហរដ្ឋអាមេរិកនិងប្រទេសរុស្សីដែលបានសម្រេចជោគជ័យជាច្រើនក្នុងការស្រាវជ្រាវលំហរនោះទេ។ ហើយលោកបានបន្តទៀតថា ទោះជាយ៉ាងណាក្ដីប្រទេសចិននឹងក្លាយជាប្រទេសទីបីដែលមានសមត្ថភាពក្នុងការរុករកនិងស្រាវជា្រវពីលំហរ ដែលឆ្នាំក្រោយគឺប្រទេសចិននឹងបញ្ជូនយាន្តអវកាសរបស់ខ្លួនទៅភពអង្គារដែលនឹងវិលតាមគន្លងជុំវិញនៃភពអង្គារហើយក៍នឹងចុះនៅលើផ្ទៃភពនោះដើម្បីធ្វើការសិក្សាផងដែរ។ កាលនៅឆ្នាំ ១៩៧០ ប្រទេសចិនធ្លាប់មានការជោគជ័យក្នុងការបង្ហោះផ្កាយរណបរបស់ខ្លួនជាលើកដំបូង។ ទោះបីជាភាពជោគជ័យនោះស្ថិតនៅក្រោយប្រទេសរុស្សីនិងសហរដ្ឋអាមេរិកក្ដី តែភាពរីកចម្រើននៃការរុករកនិងស្រាវជ្រាវលំហររបស់ប្រទេសចិនមានការលូតលាស់ជាខ្លាំងហើយរត់តាមប្រកិតពីក្រោយប្រទេសទាំងពីរនោះ​។ តួរយ៉ាងប្រទេសចិនបានបង្ហោះផ្កាយរណប Chang’e ១ ដែលវិលតាមគន្លងជុំវិញព្រះច័ន្ទក្នុងឆ្នាំ ២០០៧ ហើយថ្មីៗ នេះបានបញ្ជូនយាន្តអវកាស Chang’e 4 និងយន្តស្រាវជ្រាវ (rover) ទៅលើផ្ទៃព្រះច័ន្ទ។ ចំណែកឯយាន្ដអវកាស Chang’e ៥ ដែលមានបេសកកម្មក្នុងការទៅសិក្សាស្រាវជ្រាវលើផ្ទៃព្រះច័ន្ទនឹងត្រូវចេញដំណើរក្នុងពេលឆាប់ៗ ក្នុងឆ្នាំនេះ។ ហើយបេសកកម្មរបស់យាន្តអវកាសចិនដែលនឹងត្រូវបញ្ជូនទៅភពអង្គារគឺនឹងត្រូវរួមក្បួនតែមួយជាមួយនឹងបេសកកម្មរបស់ NASA និង European Space Agency ព្រោះក្រុមហ៊ុនទាំងនេះមានគោលដៅតែមួយដូចគ្នាក្នុងការស្រាវជ្រាវពីភពអង្គារ។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសចិនក៏បានបង្ហើបអោយដឹងថាគេនឹងមានបេសកកម្មជាច្រើនទៀតក្នុងការស្រាវជ្រាវពីលំហរអោយបានមុនត្រឹមឆ្នាំ ២០៣០ ខាងមុខនេះមានដូចជាការបញ្ជូនយាន្តអវកាសទៅភពព្រហស្បតិ៍ជាដើមផងដែរ។ ជាពិសេសនោះគួរដឹងផងដែលថា ប្រទេសចិនធ្លាប់បានបញ្ជូនយាន្តអវកាសទៅសិក្សាស្រាវជ្រាវភពអង្គារនៅឆ្នាំ ២០១១ មុនម្លេះប៉ុន្តែបេសកកម្មលើកមុនបានទទួលបរាជ័យដោយសារយាន្តអវកាសនោះមិនអាចធ្វើការចាកចេញពីស្រទាប់បរិយាកាសផែនដីបាន៕ ដោយ៖ នឿន វណ្ណៈ
X
5s