រឿងមួយចំនួនដែលអ្នកគួរយល់ដឹងអំពីវប្បធម៌ឡាវ​



ឡាវជាប្រទេសមួយក្នុងតំបន់អាស៊ាន។  ប្រទេស​​នេះមាន​ព្រំ​ដែន ខាង​ជើង​ឆៀង​ខាង​លិច​ជាប់ចិន និង មីយ៉ាន់ម៉ា (ភូមា) ខាង​កើត​ជាប់​វៀតណាមខាង​ត្បូង​ជាប់​កម្ពុជា និង​ខាង​លិច​ជាប់​ថៃ។ ប្រទេស​លាវ​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ទេ។ វប្បធម៌​របស់ប្រទេសមួយនេះ​មាន​ភាព​អភិ​រក្ស ងាយ​ស្រួល​ ចូល​ចិត្ត​លំហែ​ច្រើនមាន​លក្ខណៈជា​គ្រួសារនិង​មិត្ត​ភក្តិ​ច្រើន។ អ្វី​ដែល​ប្រជាជន​ឡាវ​ចូល​ចិត្ត​ធ្វើ​គឺការ​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​បានរីក​រាយ តែ​ពេល​ខ្លះ​វប្បធម៌ឡាវ​ហាក់​មាន​ភាព​ប្រទាំងជាមួយ​ប៉ែកអឺរ៉ុប​បន្តិច​។

សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​

ប្រជាជន​ឡាវមិនសូវ​ជា​មានការអត់​ធ្មត់​ក្នុង​​​ការ​រិះគន់​ទៅលើ​រដ្ឋាភិបាលប៉ុន្មាន​ទេ ហើយ​អ្នក​អាច​នឹង​ពិ​បាក​រក​ប្រជា​ជន​ឡាវ​ណាម្នាក់​ដែល​បើក​គំនិត​របស់​គេ​អំពី​រឿង​កុម្មុយ​នីស្តណាស់ បក្សនយោបាយហាក់​ដូចជា​នៅ​កំណត់​ការិយាធិប​តេយ្យ​នៅ​ឡើយ។ ប្រជាជន​ឡាវ​ចូល​ចិត្ត​ភាព​សប្បាយ រឿង​ពេល​វេលា​ហាក់​មិនសូវ​សំខាន់​ទេ​សម្រាប់​ប្រជា​ជន​ឡាវ។ កុំ​ភ្ញាក់​ផ្អើល​អី​បើ​អ្នក​ត្រូវ​រង​ចាំបុគ្គ​លិក​ដើម្បី​បំពេញ​សេវាកម្ម​ណា​មួយ​ដល់​អ្នក​មិន​ថា​សណ្ឋាគារ ឬ​អ្នក​លក់​ក្នុង​ហាង​នោះ។ បើ​អ្នក​មាន​ប្រជុំ​ជាមួយ​មិត្ត​ភក្តិ​ដែល​ជា​ជនជាតិ​ឡាវ​កុំ​ខឹង​អី​បើ​គ្រាន់​តែ​ត្រូវ​អង្គុយ​រង់​ចាំ​គេ​នោះព្រោះ​ជា​ទម្លាប់​ទៅ​ហើយ ហើយ​ក៏​មិន​ប្លែក​ដែរ​បើ​គេ​យក​មិត្តដទៃ​ពីរ​ទៅ​បី​នាក់ទៀត​មក​ជាមួយ​នោះ។​

ទម្លាប់​មើល​លើ​មើល​ក្រោម​ ជនជាតិ​ឡាវ​តែង​ប្រកាន់​យក​ការ​ស្លៀក​ពាក់​បែប​ប្រពៃណី ពិសេស​មនុសុ្សស្រី​ប្រសិន​បើ​មាន​ការ​ស្លៀក​ពាក់​ប៊ីគី​នី ឬ​វាលលើ​ខើច​ក្រោម​គឺជា​ការ​មិន​សម​រម្យ​ឡើយ។ តែ​អ្នក​ប្រាកដជា​ត្រូវ​ស្តាប់​ឮ​ពេញ​ៗ​ត្រចៀក​នូវ​សម្តី​ប្រៀប​ធៀប​មួយ​ចំនួន​ដូចជា អ្នកខ្ពស់ អ្នក​ទាប អ្នក​ធាត់​ អ្នក​ស្គម​ អ្នក​សម្បុរ​-ស អ្នក​ខ្មៅ ជាង​ជន​ជាតិ​ដើម​គេ​។

ប្រតិទិន​ឡាវ ជាប្រទេស​កាន់​ព្រះពុទ្ធ​សាសនា ឡាវ​មាន​ប្រតិទិន​ពីរ​គឺ ប្រតិទិន​ចន្ទ​គតិ ​ប្រើសម្រាប់​ថ្ងៃ​ឈប់​សម្រាក និង​ពិធី​បុណ្យ​ទាន​នានា​​ ចំណែក​ឯ​ប្រតិទិន​​សុរិ​យ​គតិ​ប្រើ​សម្រាប់​ការ​ងារ​ឬមុខ​ជំនួញ​។​ ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​គឺ​ក្នុង​ខែ​ មេសា។ Boun  Bung Fai ជាបុណ្យ​កំាំជ្រួច ដែល​ធ្វើ​ឡើង​ក្នុង​ខែ​ទី​ប្រាំ នៃ​ចន្ទគតិ Boun Khao Phansa ជាបុណ្យចូល​វស្សា​មានរយៈ​ពេលបីខែ​។

ជីវិត​និង​កា​រកំសាន្ត​របស់​ប្រជាជន​ឡាវ វប្បធម៌​ឡាវ​គឺ​និយម​ការសប្បាយ​នៅ​ក្នុង​ជីវិតដូចជាការ ហូប​ចុក គេង និង​ការ​ជជែក​កំសាន្តជាមួយ​មិត្ត​និង​មនុស្ស​ទូទៅ។ កាតព្វកិច្ច​ការ​ងារ​មិន​មែន​ជា​អាទិភាព​នៅ​ក្នុ​ងសង្គម​រស់​នៅ​របស់​ពួក​គេ​ឡើយ វាជា​រឿង​ធម្ម​តា​ក្នុង​ការ​អញ្ញើញ​សម្រាប់​ការ​ញ៉ាំអាហារ ចូល​រួម​សកម្ម​ភាព​ចុង​សប្តាហ៍ អាពាហ៍​ពិពាហ៍ និង​សកម្ម​ភាព​ឬអ្វីៗ​ផ្សេង​ទៀត​សម្រាប់​ការ​កំសាន្ត។ គំនិត​របស់​ពួក​គេគឺ​ចៀសវាងពី​ការស្មុគ​ស្មាញ​ និង​ផ្តល់​អាទិ​ភាពសម្រាប់​ការ​លេង​សើច​ជា​មួយ​មិត្ត​ភក្តិ ដើរ​លេង​ជាមួយ​គ្រួសារ​ និង​ក្លាយ​ជាអ្នក​មាន​ឬ​បុគ្គល​ជោគ​ជ័យ។​

អាពាហ៍​ពិពាហ៍ បើ​អ្នក​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​ចូល​រូម​ពិ​ធីមង្គល​ការ​ជនជាតិ​ឡាវ​ ទៅ ទៅ!​ វាជារឿង​មួយ​ដែល​ល្អ​ក្នុង​ការ​ទទួល​បាន​បទ​ពិសោធន៍ថ្មីនៃ​វប្បធម៌ ដោយ​ជនជាតិ​ឡាវ​នៅ​រក្សា​វប្បធម៌​ក្នុង​ពីធី​មង្គល​ការ​ដូចជា​ការ​អង្គុយ​ជុំ​គ្នា ​​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ ឬអាហារពេល​ល្ងាច​យ៉ាង​សប្បាយ។ និង​មាន​ការ​រាំ​ច្រៀង​ពេល​យប់ ថត​រូប​ជុំគ្នា​ ពិសារ​ស្រារបៀរឬស្រា​ផលិត​ដោយ​ខ្លួន​ឯងដោយ​សេរី​ចំពោះ​ភ្ញៀវ​ទាំង​អស់​ដែល​បាន​អញ្ជើញចូល​រួម​៕

ដោយ៖ យ៉ាយ៉ា ប្រភព៖ Culture Trip

X
5s