គិតមកដល់ចុងត្រីមាសទី១ ការទិញ​ ​លក់​ ​ជួល​ដីក្នុងខេត្តព្រះសីហនុស្ថិត​ក្នុង​សភាព​ទ្រឹង​



ចរន្ត​នៃ​ការទិញ​លក់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​គេ​ដឹងឮ​ ថាមាន​ភា​ពពុះ​កញ្រ្ជោល​ជា​ខ្លាំង​ក្រោយពី​មាន​ការ​សម្រុកចូល​មក​វិ​និ​យោ​គ​ យ៉ា​ង ​គំហុក ​ពីសំណាក់​អ្នក​វិនិយោគ​ជនជាតិ​ចិន ​។​ ​ប៉ុន្តែ​អ្វី​ដែល​ជា​ការគួរ​ឱ្យ​គត់​សម្គាល់​នោះគឺ​នៅ​ត្រឹម​មួយរយៈពេល​ខ្លី​នៃ​ដើមឆ្នាំ២០១៩នេះ​​សកម្មភាព​នៃ​ការទិញ​លក់​ ​ឬ​ជួល​អចលនទ្រព្យ​ហាក់​មានភាព​នៅ​ទ្រឹង ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ឡើយ ​។

​មន្ត្រី​ជាន់ខ្ពស់​នៃ​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា​ការទិញ​ ​និង​ការជួល​ដី​នៅក្នុងខេត្ត​ព្រះសីហនុ​​ក្នុងរយៈ​ពេល២ខែ​ដើមឆ្នាំ២០១៩នេះ​ ​ហាក់​មាន​ភាព​នៅ​ទ្រឹង​​ដោយសារ​តម្លៃ​ដី​ ​និង​តម្លៃ​នៃ​ការជួល​បានឡើង​កប់​ពពក​រួច​ទៅ​ហើយ​។​

លោក​ ​នង​ ​ឌី​ណា​រ៉ា​ ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ ​និង​ពិធីការ​សាលាខេត្ត​ព្រះសីហនុ​បានឱ្យ​ដឹងថា​ពេលនេះ​តម្លៃ​អចលនទ្រព្យ​ទាំង​ក្នុង​ក្រុង​ ​និង​ក្រៅក្រុង​នៅតែ​រក្សា​សភាព​ធម្មតា សកម្មភាព​ទិញ​ ​ឬ​លក់​ ​ជួល​នៅក្នុង​ក្រុង​ព្រះសីហនុ​ពេលនេះ​គឺ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ពោល​គឺ​ភាគច្រើន​នៅ​ដំណើរការ​ដូច​កាលពី​ឆ្នាំ​ចាស់កន្លងទៅ​។

លោក​បន្ត​ថា​​តម្លៃ​ដី​ក្នុង​តំបន់​ក្រុង​​គឺ​នៅ​រក្សា​តម្លៃដដែលចំណែកឯ​ដី​ដែល​ស្ថិតនៅ​ក្រៅក្រុង​ក្នុង​ចម្ងាយ​ប្រមាណ​ជាង៣​​ទៅ៥គីឡូម៉ែត្រ​ឡើងក៏មានការកើនឡើងអ្វីដែរ ។

បច្ចុប្បន្នតម្លៃ​ដី​ ​និង​តម្លៃ​នៃ​ការជួលនៅខេត្តព្រះសីហនុ​ពេលនេះ​ហាក់​មានភាពឆ្អែតទៅ​ហើយ​។ ​ពេលនេះ​បើសិនជា​ការទិញ​ ​ហើយ​យក​មក​ប្រើ​ផ្ទាល់វា​នៅតែ​មាន​ភាពល្អ​ប្រសើរ​មិន​ជា​​បញ្ហា​នោះ​ទេ​ ​ប៉ុន្តែ​បើ​ទិញ​ដើម្បី​វិនិយោគ​បន្ត​វា​ទំនងជា​ប្រើ​ពេល​យូរបន្តិច​ទើប​ទទួល​បានផល​៕

ដៃគូសហការ៖ realestate.com.kh

X
5s