ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារមាន​អ្វី​ពិសេស​ខ្លះ?​



ភ្នំពេញ៖ ផ្លូវ ល្បឿន លឿន ភ្នំពេញ ព្រះសីហនុ តម្លៃ ២ពាន់លាន ដុល្លារ អាមេរិក ចាប់បើកដ្ឋានសាងសង់ជាផ្លូវការហើយ​កាល​ពី​ព្រឹកថ្ងៃទី២២ ខែមីនា​កន្លង​ទៅ​នេះ។ នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​សម្រាប់​​សមិទ្ធផល​នៃ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា។ 

ពិធី បើក ការដ្ឋាន សាងសង់ ផ្លូវ ល្បឿន លឿនជាប្រវត្តិ សាស្រ្ត កម្ពុជា  ជាលើកដំបូងនេះ​ ធ្វើឡើង នៅ ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ ក្រោម​អធិបតេយ្យភាព​សម្តេច​នាយករដ្ឋមន្ត្រី។ ផ្លូវនេះមានប្រវែង ជាង ១៩០ គីឡូម៉ែត្រ ចំណាយពេល សាងសង់ រយៈពេល ៤ឆ្នាំ និង ចំណាយ ទឹកប្រាក់ ប្រមាណ ២០០០លាន ដុល្លារ អាមេរិក ។

លោក វ៉ា ស៊ី មសូរិ យា អ្នកនាំពាក្យ ក្រសួង សាធារណៈ ការ និង ដឹកជញ្ជូន បានអោយដឹងថា ការសាងសង់ ផ្លូវ ល្បឿន លឿន នឹងផ្ដល់នូវប្រយោជន៍ជាច្រើន ដើម្បីលើក កម្ពស់ សេដ្ឋកិច្ច និង សង្គមកម្ពុជា ក្នុងការជំរុញកំនើន សេដ្ឋកិច្ចបន្ថែម ទៀត តាមរយៈការសម្រួល ការដឹកជញ្ជូន និង ពា ណិ ជ្ជ កម្ម ។

លោក បាន បន្ត ថា ផ្លូវ ល្បឿន លឿន ភ្នំពេញ ព្រះសីហនុ នឹង ចាកចេញ ពី តំបន់ អូរ ដឹម នៃ ចំណុចប្រសព្វ រវាង ផ្លូវ ទៅ ទំនប់ កប់ ស្រូវ និង អូស កាត់ ផ្នែក ខាងស្តាំ ដៃ នៃ ផ្លូវជាតិ លេខ៤ ។ លោក បន្ត ថា ចេញពី រាជធានី ភ្នំពេញ ផ្លូវ នេះ នឹង ស្ថិត នៅ ផ្នែក ខាងស្តាំ ផ្លូវជាតិ លេខ៤ ប្រមាណ ៣០គីឡូម៉ែត្រ ទើប ផ្លូវ នេះ ងាក មក ឆ្វេងដៃ វិញ រហូតដល់ ស្រុក ព្រៃនប់ ទើប ងាក មក ខាងស្តាំ ដៃ វិញ រហូតដល់ ក្រុង ព្រះសីហនុ ។

គួរបញ្ជាក់ថា ផ្លូវ ល្បឿន លឿន ភ្នំពេញ ព្រះសីហនុនេះតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុប ១៩០,៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កំរាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម ពង្រីកទទឺងផ្លូវដល់ ២៤,៥ ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ រឺមនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាកដែលមានលក្ខណៈងាយស្រួល មិនបង្កអោយមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ៕

X
5s