ចំណុចមិនល្អទាំង ១១ ដែលអ្នកត្រូវដឹងនិងគួរជៀសវាង ក្នុងប្រទេសឡាវ
ឡាវត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានវប្បធម៌ល្អផូរផង់ និងជាជនជាតិរួសរាយរាក់ទាក់មួយនៅអាស៊ី។ តែប្រជាជនឡាវក៏នៅមានការប្រកាន់ត្រង់ចំនុចមួយចំនួនក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។ ដូច្នេះ BizKhmer សូមឲ្យធ្វើការចែករំលែកនូវចំណុចទាំង ១១ ដែលលោកអ្នកគួរដឹងអំពីប្រទេសឡាវ៖
១) មិនប៉ះព្រះសង្ឃ (ចំពោះស្រ្តី)
ជាប្រទេសកាន់ព្រះពុទ្ធសាសនាហិនយានដូចកម្ពុជា ថៃ និងភូមាដែរ ដូចនេះមនុស្សស្រីមិនអាចធ្វើការប៉ះពាល់ព្រះសង្ឃបានឡើយ។
២) កុំធ្វើដំណើរដោយគ្មានការណែនាំ
ខណៈពេលឡាវគឺជាប្រទេសមានសុវត្ថិភាពខាងផ្នែកឧក្រិដ្ឋកម្មនិងចោរកម្ម បើប្រៀបធៀបទៅនឹងប្រទេសជិតខាងក្នុងមួយឆ្នាំមានគ្រោះថ្នាក់កើតឡើងប្រមាណ ១០០នាក់ប៉ុណ្ណោះ។ ដូចនេះការគោរពច្បាប់គឺសំខាន់ណាស់សម្រាប់ប្រទេសឡាវ។
៣) កុំឈ្លោះជាមួយប៉ូលីស
ពេលដែលប៉ូលីសហៅអ្នកគួរតែឈប់ហើយដោះស្រាយបញ្ហាឬទៅប៉ុស្តិ៍ប៉ូលីសតាមការស្នើសុំ ព្រោះបើមិនសុខអ្នកមិនត្រូវបានគេហៅទេ។ បើបើកបរលើសល្បឿនបង់ផាកទៅ។
៤) កុំប៉ះនរណាម្នាក់ដោយប្រើជើង
ការដែលដើរកន្លងនរណាម្នាក់ដែលកំពុងអង្គុយ ឬដេកវាបង្ហាញពីភាពអសីលធម៌ឈ្លើយ មិនគោរពចំពោះវប្បធម៌ឡាវ។ ការដែលលើកជើងឲ្យខ្ពស់ជាងដងខ្លួនឬក្បាលក៏ដូចគ្នា។ បើចង់ហៅឬនិយាយជាមួយនរណាម្នាក់ក៏មិនគួរប្រើជើងដើម្បីជាសញ្ញាដែរព្រោះវាជាការប្រកាន់។
៥) ហាមពាក់ស្បែកជើងក្នុងវត្តឬតាមវិហារនានា
ជាទីកន្លែងគោរពសការៈ ជនជាតិនៅតំបន់អាស៊ីអាគ្នេយ៍ភាគច្រើនត្រូវការភាពស្អាតដោយមិនពាក់ស្បែកជើងនៅក្នុងវត្ត ឬវិហារឡើយ។
៦) ការស្រែកខ្លាំងៗ ដំឡើងសម្លេងជាប្រការមិនល្អ
ការនិយាយស្តីសុភាព សម្តីទន់ភ្លន់ចាត់ទុកជាការឲ្យតម្លៃដល់ជនជាតិឡាវ ដូចនេះគេមិនត្រូវការសម្លេងស្រែកខ្លាំងៗ គំហកដាក់ទេ។
៧) កុំបង្ហាញការស្រឡាញ់ជាសាធារណៈ
មនោសញ្ចេតនា ការស្រលាញ់បែបមិត្តភក្តិ ឬគូសង្សារមិនអាចបង្ហាញចេញជាសាធារណៈដូចនៅប៉ែកអឺរ៉ុបឡើយ ដូចជាការថើប ការឱប មានទំនាក់ទំនងផ្លូវភេទមុនរៀបការជាដើម។
៨) កុំទិញវត្ថុបុរាណឬផលិតផលសត្វព្រៃ
ច្បាប់តម្រូវឲ្យមានការអភិរក្សវត្ថុបុរាណ និងសត្វព្រៃ ដូច្នេះការទិញវត្ថុទាំងនេះជារឿងខុសច្បាប់។
៩) ថ្នាំញៀនជារឿងខុសច្បាប់
ជាតិអាល់កុល គ្រឿងស្រវឹងហូរចេញដោយសេរីហើយអ្នកអាចត្រូវបានគេលើកទឹកចិត្តឱ្យផឹកច្រើនជាងអ្វីដែលអ្នកចង់បាន។ តែគ្រឿងញៀនជាអ្វីដែលចាត់ទុកថាខុសច្បាប់ខ្លាំង។
១០) ចៀសវាងការងូតទឹកអាក្រាត ឬដើរក្នុងឈុតប៊ីគីនី
វាចាត់ទុកជារឿងអសីលធម៌ចំពោះរឿងទាំងអស់នេះ ពិសេសចំពោះស្រ្តីត្រូវបានគេរិះគន់ខ្លាំងប្រសិនបើមិនឲ្យតម្លៃលើវប្បធម៌។
១១) គិតមុនពេលជិះម៉ូតូ
ការជិះម៉ូតូគឺមានប្រជាប្រិយខ្លាំងសម្រាប់ការធ្វើដំណើរ តែវាក៏មានហានិភ័យខ្លាំងដែរ។ វាមិនមែនដោយសារគ្រោះថ្នាក់ទេ តែអ្នកអាចឆ្លងចូលទៅព្រំដែនប្រទេសថៃដោយមិនដឹងខ្លួន។ វានឹងមានការផាកពិន័យប្រសិនបើក្មេង ឬបើកបរដោយមិនមានប័ណ្ណបើកបរ៕
ដោយ៖ យ៉ាយ៉ា