ក្រុមហ៊ុនអចនលទ្រព្យកម្ពុជាជាច្រើនកំពុងដាក់បង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងពិព័រណ៌កោះពេជ្រ​



ពិព័រណ៍អចនលទ្រព្យដ៏ធំកំពុងតែប្រព្រឹត្តឡើងនៅសាលកោះពេជ្រ ក្រោមការរៀបចំដោយ Realestate.com.kh។ ទន្ទឹមនឹងនេះយើងឃើញថា មានក្រុមហ៊ុនអចនលទ្រព្យជាច្រើនកំពុងដាក់បង្ហាញពីសក្តានុពលរបស់ខ្លួនអំពី ផ្ទះ ដីឡូតិ៍ គម្រោងខុនដូ ក្នុងនោះក៏មានក្រុមហ៊ុនផេ្សងៗទៀតចូលរួមដែរ ដូចជា ក្រុមហ៊ុនរថយន្ត សាលារៀនអន្តរជាតិ ក្រុមហ៊ុនសម្ភារៈកីឡា អាហារ និង ភេសជ្ជៈផងដែរ។

ការតាំងបង្ហាញក្នុងថ្ងៃដំបូងនេះពិតជាមានការគាំទ្រ និង ចូលរួមច្រើនកុះករមែនទែន ហើយក៏ទទួលបានចំណាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួមជាច្រើនក្នុងកម្មវិធីនេះដែរ។

កម្មវិធីនេះប្រព្រឹត្តទៅត្រឹមតែ​ ២ ថ្ងៃប៉ុណ្ណោះ​ ចាប់ថ្ងៃទី២៦ ដល់ ២៧ ខែមេសា ឆ្នាំ២០១៩។ តោះចាំអីទៀតចំណាយពេលពេលចុងសប្តាហ៍ ដើរមើលផ្ទះល្អៗក្នុងពិព័រណ៍នេះ !