ប្រទេស​ទាំង​ ៤ នៅ​អាស៊ី​ដែល​មិនយក​ពន្ធ​លើ​អចលន​ទ្រព្យ​



​ការ​យក​ពន្ធ​លើ​អចល​នទ្រព្យ​ អាច​ជា​ផល​ប៉ះ​ពាល់​មួយ​ធំ​ដល់​វិនិយោគិ​ន​បរទេស​ទៅ​លើ​ការ​សម្រេច​ចិត្ត​ទិញ​អចល​ន​ទ្រព្យ​។ ស្រប​ពេល​មាន​ការ​កើន​ឡើង​នូវការ​ប្រាក់​ក្នុង​ទី​ផ្សារ​ ពិសេស​ទី​ផ្សារ​កំពុងអភិ​វឌ្ឈន៍​ យើង​ត្រូវ​ដឹង​ក្នុង​ចិត្ត​ថាអត្រា​ពន្ធ​មានការ​ផ្លាស់​ប្តូរ​ឆាប់​រហ័ស។ ដូច​នេះអ្វី​ដែល​ប្រទេស​កំពុង​អភិ​វឌ្ឍ​ន៍ត្រូវ​ធ្វើ​គឺ​ ការ​ផ្លាស់​ប្តូរអត្រា​ពន្ធ​ដើម្បី​ទាក់ទាញ​ប្រភព​ទុន​ពី​បរទេស​ ឬ​ដើម្បីជំរុញឲ្យសេដ្ឋ​កិច្ច​ខ្លួន​កាន់តែ​រីក​ចម្រើន​។ យើង​អាច​មើល​គំរូ​ប្រទេស​ដែល​មានកំណែ​ទម្រង់​ច្បាប់​ពន្ធ​ថ្មី​ដូចជា ហុង​កុង សិង្ហ​បុរី និង​កូ​រ៉េជា​ដើម​។​

​ទន្ទឹម​នេះ​ គេ​សង្កេត​ឃើញថា​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​យើង មានការ​លើក​លែង​ពន្ធលើ​អចលន​ទ្រព្យ​។ ចង់​ដឹង​ថា​មានប្រទេស​ណា​ខ្លះ​ តោះ​ទៅ​អាន​បន្ត​ខាង​ក្រោម៖

១) ប្រទេស​ថៃ

ថៃ​ជា​ប្រទេសមួយ​​ក្នុ​ងចំណោម​ប្រទេសដែល​មានសេដ្ឋ​កិច្ច​រីក​ចម្រើន​ ដែល​ម្ចាស់​អចលន​ទ្រព្យ​អាច​ជា​ជន​ជាតិ​ថៃ ឬ​ជន​បរទេសដែល​មិន​តម្រូវ​ឲ្យ​ធ្វើ​ការ​បង់​ពន្ធ​លើ​អចលន​ទ្រព្យ​។ ជាក់​ស្តែង​ ប្រទេស​ថៃ​ផ្តល់​នូវ​អត្រាពន្ធ​ពាក់​ព័ន្ធ​លើ​អចលនទ្រព្យទាប​ជាង​បណ្តាប្រទេស​ក្នុ​ងតំបន់​លើ​ផ្នែក​មួយ​ចំនួនដូចជា៖

ក) សេវាផ្ទេរ​កម្ម​សិទ្ធិ​ ២%

ខ) ពន្ធប្រថាប់​ត្រា ០.៥%

គ) ពន្ធ​លើ​ប្រាក់​ចំណូល​ជួល​ចន្លោះ​ពី ០% ទៅ ៣៧%

ឃ) ពន្ធ​លើ​អាជីវកម្ម (កំណើន​ដើម​ទុន​) ៣.៣%

បើ​ប្រៀប​ធៀប​​នឹ​ង​ប្រទេសឥណ្ឌូ​នេស៊ី​ អ្នកត្រូវ​ធ្វើ​ការ​បង់ពន្ធ​លើ​ការ​ផ្ទេរ​កម្ម​សិទ្ធិ​ ៥% ពន្ធ​លើ​អាជីវកម្ម (កំណើន​ដើម​ទុន​) ២០%។

២) អារ៉ាប់​រួម​

អារ៉ាប់​រួមជា​ប្រទេស​ទី​ ២ ដែល​កត់​សម្គាល់​ថា​មិ​ន​មានការ​បង់​ពន្ធ​លើ​អចលនទ្រព្យប្រចាំ​ឆ្នាំ។ វា​មានលក្ខណៈ​ស្រដៀង​ទៅ​នឹង​ប្រទេស​ថៃ​ដែរ តែ​សេវា​ផ្ទេរកម្ម​សិទ្ធិ​អចលនទ្រព្យ​គឺ ៤%។ ក្នុ​ងនោះអ្នក​ត្រូវ​ចំណាយ​លើ​សេវារដ្ឋ​បាល​ ១៥០ដុល្លារ និង​ថ្លៃ​ចុះ​បញ្ជី​ចន្លោះ​ពី ៥៤៥ដុល្លារ ទៅ​ ១,០៩០ដុលា្លរ ពេល​ទិញ​អចលនទ្រព្យ។ ជន​បរទេស​មានសិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​ក្នុ​ងទីក្រុង​ឌូ​បៃ ហើយ​អ្នក​អាច​ស្នើ​សុំ​ទិដ្ឋការ​រយៈ​ពេល​វែង​សម្រាប់អ្នក​ទិញ​អចលនទ្រព្យ​។

៣) ប្រទេស​ចិន​

ចិន​មិន​តម្រូវ​ឲ្យ​មានការ​បង់​ពន្ធអចលន​ទ្រព្យ​ទេ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ រដ្ឋាភិបាលចិនអាចបង្កើនប្រាក់ចំណូលយ៉ាងច្រើន តាមរយៈការណែនាំពន្ធលើអចលនទ្រព្យនៅទូទាំងប្រទេស។ នៅ​សៀង​ហៃ រដ្ឋា​ភិ​បាល​យក​ពន្ធ​លើ​អចលនទ្រព្យពី​អនិវាសន​ជន​ និង​អ្នកទិញផ្ទះ​ទី២ (ទិញ​ផ្ទះ​លើស​ទំហំ​ដែល​បានកំណត់)។ អត្រា​បានកំណត់​គឺចន្លោះ​ពី​ ០.៤% ទៅ០.៦% នៃ​តម្លៃ ៧០% របស់​អចលនទ្រព្យ​។  

៤) វៀត​ណាម

វៀត​ណាម​ត្រូវ​បានគេចាត់​ចូលជា​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ចរីក​ចម្រើន​លឿន​ នៅក្នុ​ងតំបន់​អាស៊ី និង​ជា​ប្រទេស​ដែល​លូត​លាស់​លឿន​​​ខាងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ ទីផ្សារអចលនទ្រព្យបានរីកចម្រើនដោយសារតែការវិនិយោគបរទេសជាច្រើនការបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនការជំរុញប្រជាសាស្រ្តនិងច្រើនទៀត។ តែ​កុំ​ភ្លេ​ចថា៖

នៅពេលអ្នកទិញអចលនទ្រព្យ៖

អាករលើ​តម្លៃ​បន្ថែម (អតប) ១០%

ថ្លៃជួល​ជុល​ថែ​ទាំ ២%

ថ្លៃ​ចុះ​បញ្ជី ០.៥%

ពេល​រក្សា​ទុក​អចលនទ្រព្យ៖ ចំណូល​លើ​ការ​ជួល​អចលនទ្រព្យ​ ១០% (៥% អតប និង​ ៥%ទៀតពន្ធ​លើចំណូល​បុគ្គល​) ហើយ​វាគ្មាន​ពន្ធប្រចាំ​ឆ្នាំ​លើ​អចលនទ្រព្យ​ទេ។

ពេលអ្នក​លក់អចលនទ្រព្យ៖

ពន្ធ​លើ​ចំណូល​បុគ្គល​ ២% នៃ​តម្លៃ​លក់​៕  

 

ដោយ៖ យ៉ាយ៉ា