សំរាមអាចក្លាយជាវត្ថុមានតម្លៃជាច្រើន ដែលអ្នកមិនដែលដឹង!!!​



ការកើនឡើងចំនួនប្រជាជនក្នុងពិភពលោកត្រូវបានគេទស្សទាយថានឹងកើនឡើង ៩ បីលាននាក់បន្ថែមនៅក្នុងឆ្នាំ ២០៣០ ។ នាពេលបច្ចុប្បន្ននេះមនុស្សបានប្រើប្រាស់ធនធានធម្មជាតិហួសពីការប្រមាណដែលធម្មជាតិឲ្យមកយើង​។ ដូចនេះហើយក្នុងនាមយើងជាមនុស្សយើងត្រូវមានការទទួលខុសទៅលើអ្វីដែលយើងធ្វើ ពួកយើងត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីធម្មជាតិរបស់យើង។ ដូចនេះមានក្រុមហ៊ុនធំជាច្រើនមានសិក្សារស្រាវជ្រាវរកវិធីសាស្រ្ដកាត់បន្ថយ និងកែច្នៃធនធានធម្មជាតិឲ្យកាន់តែមានប្រយោជន៍ និងសន្សំសំចៃជាងមុន។ ក្នុងវីដេអូមួយនេះយើងនឹងលើកយកក្រុមធំ​ចំនួន ៤ ជាក្រុមហ៊ុនដែលត្រូវបានគេទទួលស្គាល់ជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់ពិលោក ក្នុងការចូលរួមចំណែកយ៉ាងធំក្នុងសេដ្ឋកិច្ចនិង​បរិស្ថានរបស់ពិភពលោក។

១) Winnow

ពួកយើងមានរបស់សម្រាប់វាស់វែង ទឹកភ្លើង ពេលប្រើប្រាស់។ ឥឡូវនេះជនជាតិអង់បានបង្កើត Start-up មួយដែលហៅថា Winnow។ Winnow គឺជាបច្ចេកវិទ្យាវិភាគនិង ថ្លឹងថ្លែងអំពីសំរាមដែលត្រូវបោះចោល ។ Winnow ត្រូវបានប្រើប្រាស់នៅក្នុងផ្ទះបាយដើម្បីវិភាគថា សំរាម ប្រភេទណាខ្លះត្រូវបោះចោល សម្រាប់សំរាមដែលត្រូវបោះចោល Winnow  អាចវិភាគរកវិធីកែច្នៃទាំងអស់នោះឲ្យមានប្រយោជន៍បានឡើងវិញ។​ សព្វថ្ងៃ Winnow បានចូល​ទៅដល់ជាង ៤០ ប្រទេសហើយ ជារៀងរាល់ឆ្នាំ Winnow បានជួយសន្សំចៃថវិការរបស់អតិថិជនពួកគេជាង ២៥លានដុល្លារសហរដ្ឋអាមេរិកទូទៅ ៤០ ប្រទេស។

២) DyeCoo

ឧស្សាហកម្មវាយភ័ណ្ឌ ប្រើប្រាស់នូវបរិមាណទឹកដ៏ច្រើនលើសលប់ជាមួយនឹង សារធាតុគីមីដើម្បីផលិតបាននូវបរិមាណ និងបានបង្កើតសារធាតុពុលជាច្រើន ដែលជាបញ្ហាធំមួយសម្រាប់ប្រទេស ចិន ឥណ្ឌា ប៉ង់ក្លាដេស វៀតណាម និង ប្រទេសថៃជួបប្រទះសព្វថ្ងៃ។ ថ្មីៗនេះក្រុមហ៊ុនមួយបានចាប់ផ្ដើមបង្កើតបច្ចេកវិទ្យាថ្មីដែលជួយកាត់បន្ថយ បរិមាណទឹក និង សារធាតុគីមីដែលត្រូវប្រើប្រាស់នៅក្នុងវិស័យវាយភ័ណ្ឌ។ បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនDyeCoo វាគឺជាបច្ចេកវិទ្យាដែលអាចកាត់ដេរ ដោយមិនប្រើប្រាស់ទឹក និង​ សារធាតុគីមីដូចមុន​ ដោយផ្ដោតជាពិសេសទៅលើសាធាតុកាបូនឌីអុកស៊ីត ដែលជាសារធាតុមួយអាចយកទៅច្នៃជាអ្វីមួយរួចហើយ​ អាចមកកែច្នៃប្រើប្រាស់ម្ដងទៀតបាន ។​ សារធាតុមួយនេះវាមានសមត្ថភាពពិសេសក្នុងការថែរក្សារព័ណ៌សម្លៀកបំពាក់បានយ៉ាងល្អ មួយវិញទៀតសម្លៀកបំពាក់ដែលកាត់ដេរដោយ Dye Coo មិនចាំបាច់ត្រូវសម្ងួតឲ្យវាស្ងួតនោះទេ។  Dye Coo ជាបច្ចេកវិទ្យាដែលប្រើប្រាស់ថាមពលតិចតួច  និង ចំនាយតិច ចំនេញច្រើន។ សព្វថ្ងៃមានក្រុមហ៊ុនធំៗចំនួនពីរដែលល្បីឈ្មោះក្នុងពិភពលោកបានប្រើប្រាស់នូវបច្ចេកវិទ្យាមួយនេះដែលមានដូចជា Nike និង IKEA

៣) Close to loop

ដើម្បីជៀសវៀងការបោះចោល ការបំផ្លិចបំផ្លាញបរិស្ថានផែនដី ក្រុមហ៊ុនអូស្រ្ដាលីបានចំណាយពេលជាងមួយសតវត្សរ៍ រកវិធីកែច្នៃជាតិផ្លាស្ទិក និងកាកសំណល់ពីម៉ាស៊ីនព្រីន។ ការបង្កើតថ្មីមួយនេះបានយកសារធាតុផ្លាសិ្ទក កាកសំណល់ពីម៉ាស៊ីនព្រីន មកលាយជាមួយនឹងអំបែងដើម្បីផលិតបានវត្ថុធាតុដើមសម្រាប់ផលិតថ្នល់កៅស៊ូ។ ផ្លូវកៅស៊ូដែលធ្វើពីវត្ថុធាតុដើមទាំងនោះត្រូវបានគេវិភាគឃើញថាវាមានភាពរឹងមាំជាងផ្លូវកៅស៊ូដែលប្រើវត្ថុធាតុដើមធម្មតាៗជាង៦៥ភាគរយឯណោះបើធៀបទៅនឹងវិធីស្រាស្ដប្រើប្រាស់វត្ថុធាតុដើមផលិតថ្នល់កៅស៊ូ ដែលគេប្រើប្រាស់តៗគ្នាតាំងយូរយារណាស់មកហើយ។

៤) Enerkem

ប្រជាជនក្នុងពិភពលោកកាន់តែមានកំណើន អាចនិយាយបានថាទីណាមានមនុស្សទីនោះមានសំរាម ដោយសារតែមនុស្សយើងត្រូវប្រើប្រាស់របស់របរសំរាប់ជីវិតប្រចាំថ្ងៃដែលធ្វើឲ្យកង្វក់ដល់បរិស្ថានផែនដីជាខ្លាំង ដូចនេះហើយដើម្បីកាត់បន្ថយភាពកង្វក់នៃផែនដី ក្រុមហ៊ុន Enerkem របស់ជនជាតិកាណាដាបានកែច្នៃសំរាមឲ្យក្លាយជាហ្គាសសម្រាប់យានយន្ដ។ បច្ចេកវិទ្យាមួយនេះចំនាយពេលប្រមាណជាង ៥ នាទីដើម្បីចម្រាញ់យកសារធាតុ កាបូនចេញពីសំរាមយកទៅច្នៃជាហ្គាស ហើយក៏អាចយកសារជាតិទៅប្រើជាសារធាតុ​។ ជារៀងរាល់ថ្ងៃរថយន្ដត្រូវការប្រេងឥន្ទនៈ ឬ ក៏ហ្គាសដើម្បីបញ្ជារយានយន្ដឲ្យដើរទៅមុខបាន ដូចជា សារធាតុ មេតាណុល និង​ អ៊ីតាណុលជាដើម ឬក៏សារធាតុគីមីផ្សេងៗទៀតដែលអាចប្រើប្រាស់បានជាងមួយពាន់មុខទៅលើផលិតផលផ្សេងៗទៀត ជារៀងរាល់ថ្ងៃ។​​ សព្វថ្ងៃនេះទីក្រុង Edamonton  បានប្រើប្រាស់បច្ចេកវិទ្យាមួយនេះ វាបានជួយកាត់បន្ថយការខ្ជះខ្ជាយសំរាមជាង​៩០ភាគរយ៕