ខុនដូលំដាប់ខ្ពស់នឹងធ្លាក់ថ្លៃ ស្របពេលកំណើននៃការផ្គត់ផ្គង់មានច្រើន​



" />

នៅដើមឆ្នាំនេះ ក្រុមហ៊ុន CBRE Cambodia បានចេញផ្សាយរបាយការណ៍នៃការព្យាករណ៍ អំពីទីផ្សារអចលនទ្រព្យប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៩ ។ របាយការណ៍​នេះមានឈ្មោះថា "Fearless Forecast" បានផ្តោតសំខាន់លើស្ថានភាពនៃទីផ្សារអចលនទ្រព្យកម្ពុជាទាំងមូល ក្នុងនោះមានបង្ហាញទាំង ពីវិស័យលំនៅដ្ឋាន និងវិស័យពាណិជ្ជកម្ម ព្រមទាំងកំណើននៃវិស័យលក់រាយនៅក្នុងប្រទេសកម្ពុជា។


ការព្យាករណ៍នេះបានផ្តោតលើប្រធានបទជាច្រើន ជុំវិញទីផ្សារអចលនទ្រព្យកម្ពុជា ដោយប្រៀបធៀប ទៅនឹងការរកឃើញនៅក្នុងឆ្នាំកន្លងមក។ វាបានដាក់បញ្ចូលផ្នែកសំខាន់ៗមួយចំនួន រួមមាន៖ កំណើននៃការសាងសង់ តម្លៃជួល និងតម្លៃទិញលក់អចលនទ្រព្យ ភាពរីកចម្រើននៃក្រុង​សំខាន់ៗ និងព័ត៌មាននៃការវិវត្តន៍ចុងក្រោយនៃទីផ្សារ។

បើតាមរបាយការណ៍នេះ អ្វីដែលគួរឲ្យចាប់អាម្មណ៍ជាងគេគឺការអភិវឌ្ឍខុនដូ ដែលបានកើនឡើង ច្រើនក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ ឆ្លើយតបនឹងកំណើនដ៏សម្បើមនេះ ខុនដូកម្រិតខ្ពស់ ត្រូវបានព្យាករណ៍ថានឹងថយចុះតម្លៃបន្តិច។​

របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថាការផ្គត់ផ្គង់នឹងកើនឡើងនៅគ្រប់ផ្នែកទាំងអស់នៃទីផ្សារ។ ចំណែកចំនួនអ្នកចូលរួមក្នុងវិស័យលក់រាយនៅក្នុងប្រទេសកម្ពុជាបានកើនឡើងខ្ពស់ក្នុងឆ្នាំ ២០១៨។

ទាក់ទងនឹងវិស័យការិយាល័យ របាយការណ៍របស់ CBRE បង្ហាញថាវិស័យនេះមានភាពរីកចម្រើន ច្រើននៅរាជធានីភ្នំពេញ។ អគារការិយាល័យប្រភេទ A ដែលជាបរិបទថ្មីសម្រាប់កម្ពុជានៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ ឆ្នាំទៀត។

នៅក្នុងកិច្ចពិភាក្សាជាមួយទូរទ្ទស្សន៍អចលនទ្រព្យ Realstate.com.kh TV កញ្ញា គឹម គិនកេសា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE បានបកស្រាយ លម្អិតពីរបាយការណ៍នៃការព្យាករណ៍អំពីទីផ្សារអចលនទ្រព្យប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០១៩ នេះ។

ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅលើរបាយការណ៍នេះ សូមទស្សនាវីដេអូទាំងស្រុងរបស់យើង។​

រំលឹកផងដែរថាទូរទ្ទស្សន៍អចលនទ្រព្យ Realstate.com.kh TV នឹងមានបទសម្ភាសន៍បន្តបន្ទាប់ ស្ដីអំពីនិន្នាការទីផ្សារ ច្បាប់ ការណែនាំ និងការវិនិយោគនានានៅក្នុងទីផ្សារអចលនទ្រព្យ កម្ពុជាក្នុងពេលបច្ចុប្បន្ន៕

ដៃគូសហការ៖ www.realestate.com.kh