Google ទំនងជានឹងផ្លាស់ប្ដូរការផលិតគ្រឿងបង្គុំរបស់ខ្លួនចេញពីប្រទេសចិន​



ក្រុមហ៊ុន Alphabet Inc. របស់ក្រុមហ៊ុន Google ទំនងជានឹងធ្វើការផ្លាស់ប្ដូរទីតាំងការផលិតគ្រឿងបង្គុំប្រព័ន្ធផ្ទុកទិន្នន័យ (hardware server)របស់ខ្លួនចេញពីប្រទេសចិនដើម្បីជៀសវាងការរងការជាប់ពន្ធរបស់អាមេរិក និងការចាកចេញពីរដ្ឋាភិបាលទីក្រុងប៉េកាំងផងដែរ នេះបើយោងតាមអ្នកពាក់ពន្ធបានប្រាប់ទៅ Bloomberg។ 

Google អាចនឹងបានបង្វែរការផលិត motherboards របស់ខ្លួនទៅ កោះតៃវ៉ាន់ ដើម្បីជៀសរាងការទទូលរងទារុណកម្មពន្ធ២៥ភាគរយរបស់អាមេរិក ហើយការបន្ថែមពន្ធនេះក៏បានបង្ខំឲ្យផលិតផលរបស់ក្រុមហ៊ុន Nest បង្វែរទៅកាន់តៃវ៉ាន់និងម៉ាឡេស៊ីផងដែរ។ 

ការផ្លាស់ប្ដូរនេះកើតឡើងលើក្រុមហ៊ុនជាច្រើនទាំងក្រុមហ៊ុនក្រៅប្រទេសនិងក្រុមហ៊ុនក្នុងស្រុកដកការផលិតរបស់ពួកគេចេញពីប្រទេសចិន កំឡុងពេលលោកដូណាលត្រាំកំពុងតែដាក់ពន្ធបន្ថែមក្នុងសង្គ្រាមពាណិជ្ជកម្មរវាងវ៉ាស៊ីនតោននិងប៉េកាំង។ ខណៈពេលជាមួយគ្នានេះដែរ ទីក្រុងប៉េកាំងក៏បានធ្វើការរឹតបន្ដឹងនិងប្ដឹងផ្ដល់ក្រុមហ៊ុន Ford របស់អាមេរិក និងកំពុងចាត់វិធានការទៅលើក្រុមហ៊ុនដឹកជញ្ជូន FedEx Corp ផងដែរ ដែលនេះទំនងជាការសងសឹកទៅលើអាមេរិកក្នុងសង្គ្រាមមួយនេះ។ 

ក្រុមហ៊ុន Google បានប្រកាសកាលពីខែមីនាកន្លងទៅថា ខ្លួនកំពុងតែសាងសង់ទីតាំងបង្កើតថ្មីរបស់ខ្លូនក្នុងតំបន់តៃប៉ិក កោះតៃវ៉ាន់ និងបន្ថែមបុគ្គលិកលើកោះមួយនេះ បើទោះបីជារឿងនេះមិនទាន់ប្រកាដថាជាការពង្រីកទីតាំងផលិតរបស់ខ្លួនឬយ៉ាងណា។ 

បន្ទះ Motherboard គឺជាបន្ទះសៀគ្វីរបស់កុំព្យូទ័រ ដែលនឹងប្រឈមមុខនឹងការបង់ពន្ធ២៥ភាគរយប្រសិនបើនាំចូលទៅក្នុងសហរដ្ឋអាមេរិក៕

ដោយ៖ លង់ វណ្ណៈ

 

 

 

 

 

X
5s