សណ្ឋាគារ​លំដាប់​កំពូលរបស់​អង់គ្លេស​គ្រោង​នឹង​បើក​សាខា​នៅ​កម្ពុជា​



តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Hospitality Net បាន​បង្ហាញ​ពី​គម្រោង​វិនិយោគ​របស់​ Yoo Hotels and Resorts ជា​សណ្ឋាគារ​លំដាប់​កំពូល​របស់​អង់គ្លេស ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ពី​គម្រោង​ពង្រីក​សាខា​របស់​ខ្លួន​ឈ្មោះ​ថា “Yoo2 Lifestyle Brand”  មក​កាន់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ក្នុង​នោះ​កម្ពុជា​ក៏​ជា​ប្រទេស​គោលដៅ​មួយ​ផង​ដែរ។

Hotel Room, Bed, Pillows, Room, Hotel, Bedroom, Lampរូបតំណាង

តាម​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា សណ្ឋាគារ​ Yoo Hotels and Resorts គ្រោង​នឹង​បើក​សាខា​របស់​ខ្លួន​យ៉ាង​តិច​ចំនួន​២០​នៅ​ក្នុង​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​រួម​មាន ប្រទេស កម្ពុជា វៀតណាម ថៃ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន នៅ​ក្នុង​ចន្លោះ​ពី​៣ ទៅ​៥​ឆ្នាំ​ខាង​មុខ​នេះ។ 

សណ្ឋាគារ​ឈាន​មុខ​គេ​ក្នុង​ប្រទេស​អង់គ្លេស Yoo Hotels and Resorts បច្ចុប្បន្ន​មាន​ទីតាំង​របស់​ខ្លួន​ចំនួន​៨១​បើក​ក្នុង​៣៦​ប្រទេស ចំណែក​ឯ​គម្រោង​ Yoo2 brand មាន​៧​គម្រោង​កំពុង​ដំណើរ​ការ​សាងសង់​ក្នុង​ប្រទេស​ថៃ និង​ចំនួន​ពី​ទៀត​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ ឥណ្ឌូណេស៊ី៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s