សិង្ហបុរីមានមហិច្ឆតាចង់ពង្រីកវិស័យបច្ចេកវិទ្យារបស់ខ្លួនឲ្យខ្លាំងក្នុងតំបន់​



ប្រទេសសិង្ហបុរីនឹងធ្វើការសាកល្បងកម្មវិធីមួយដែលមានឈ្មោះថា Tech@SG ដើម្បីជួយក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយដែលមានសក្តានុពលខ្ពស់ឲ្យរីកចម្រើននៅក្នុងប្រទេសនិងនៅក្នុងតំបន់។

Tech@SG គឺជាការសហការគ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច Economic Development Board (EDB) និងសហគ្រាសសិង្ហបុរី។ គេរំពឹងថាការសាកល្បងនេះនឹងចាប់ផ្តើមនៅត្រីមាសទី ៤ ឆ្នាំ ២០១៩ ។

កម្មវិធីរយៈពេល ២ ឆ្នាំនេះនឹងផ្តោតសំខាន់លើក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីថល មេឌីទិក (Medtech) ជីវបច្ចេកវិទ្យា (Biotech)  បចេ្ចកវិទ្យាកសិកម្ម (Agritech) បច្ចេកវិទ្យា Cleantech និងបច្ចេកវិទ្យា Fintech ជាដើម។ កម្មវិធីនេះនឹងជួយឱ្យក្រុមហ៊ុនទាំងនេះពង្រីកការភ្ជាប់ជាមួយនឹងបណ្តាញអាជីវកម្មដោយភ្ជាប់ក្រុមហ៊ុនទាំងនោះទៅនឹងអាជីវកម្មទើបនឹងលេចធ្លោក្នុងស្រុក។

លោក Chang Kai Fong នាយកគ្រប់គ្រងក្រុមហ៊ុន EDB បានមានប្រសាសន៍ថា Tech@SG នឹងធ្វើឱ្យប្រទេសសិង្ហបុរីអាចបង្កើនក្រុមហ៊ុនមានទេពកោសល្យក្នុងស្រុកដើម្បីបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាបន្ថែមទៀតនៅលើទឹកដីប្រទេសនេះនិងបង្កើនវិស័យនេះផងដែរ។ ម្យ៉ាងវិញទៀតកម្មវិធីនេះក៏នឹងជួយដល់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងការបង្កើតក្រុមអាជីវកម្មថ្មីៗនៅក្នុងប្រទេសសិង្ហបុរីដោយបន្ធូរបន្ថយតម្រូវការសម្រាប់អ្នកកាន់ការងារ Employment Pass (EP) ដែលត្រូវបានគេដឹងថាជាឧបសគ្គក្នុងការទទួលបានទេពកោសល្យនៅក្នុងប្រទេសសិង្ហបុរី។

ជាពិសេសនោះ កម្មវិធីនេះស្វែងរកអ្នកជំនាញដែលមានជំនាញក្នុងអ្វីដែលគេហៅថា“ បច្ចេកវិទ្យាឈានមុខគេ” ដូចជាវិទ្យាសាស្ត្រទិន្នន័យ data science បញ្ញាសិប្បនិម្មិត(artificial intelligence) សន្តិសុខអ៊ីនធឺណិត (cybersecurity) និង internet-of-thing (IoT) ជាដើម៕ 

ដោយ៖ នឿន វណ្ណៈ

 

X
5s