មិនធម្មតា! ភ្នំពេញជាប់ជាក្រុងល្អបំផុតក្នុងការវិនិយោគអចលនទ្រព្យក្នុងចំណោមទីក្រុង៥នៅអាស៊ី
ទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា បានជាប់ជាទីក្រុងដែលល្អបំផុតក្នុងចំណោមទីក្រុងចំនួន៥នៅក្នុងតំបន់អាស៊ី សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ ព្រោះជាទីក្រុងដែលមានសន្ទុះរីកចម្រើនលើវិស័យសេដ្ឋកិច្ច ប្រជាជន និងសំណង់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន INVEST INSIAN កាលពីពេលថ្មីៗនេះ។
តាមប្រភពខាងលើបានឲ្យដឹងថា ទីក្រុងភ្នំពេញបានគឺជាទីក្រុងដែលមានសន្ទុះរីកចម្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ លើវិស័យសេដ្ឋកិច្ច សំណង់ ទេសចរណ៍ ជាពិសេសអត្រាកំណើតមានសុភាពល្អនៃប្រជាជនបច្ចុប្បន្ន ដែលនៅក្នុងទីក្រុងភ្នំពេញមានប្រមាណ ២លាននាក់ ហើយចំនួននេះនឹងបន្តកើនឡើងទ្វេដងនៅឆ្នាំ២០៣០។
បើទោះបីជាទីក្រុងភ្នំពេញមានសក្ដានុពលយ៉ាងនេះក្ដី ក៏តម្លៃនៃអចលនទ្រព្យនៅទាបជាងបណ្ដាទីក្រុងមួយចំនួនដែលនៅជិតខាង ពោលគឺតម្លៃ១០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ គិតជាមធ្យម។ ដោយឡែកតម្លៃអចលនទ្រព្យសម្រាប់ទីក្រុងជិតខាងដូចជា Jakarta និងទីក្រុងហាន់ណូយជាដើមមានតម្លៃលើសពី ៤០០០ ដុល្លារអាមេរិកក្នុងមួយគីឡូម៉ែត្រការ៉េ បើប្រៀបធៀបនឹងទីក្រុងភ្នំពេញ។
គួរបញ្ជាក់ថា បណ្ដាទីក្រុងទាំង៥ដែលជាប់ជាទីក្រុងល្អបំផុតក្នុងតំបន់អាស៊ីក្នុងការវិនិយោគវិស័យអចលនទ្រព្យរួមមាន ទីក្រុងភ្នំពេញប្រទេសកម្ពុជា ទីក្រុងបាងកកប្រទេសថៃ ទីក្រុងម៉ានីលប្រទេសហ្វីលីពីន ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង និងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី៕
ប្រភព៖ Property