Google និង Facebook អាចដឹងថាអ្នកកំពុងមើលរឿងផ្ដេសផ្ដាសទោះបីអ្នកប្រើ incognito ក៍ដោយ​



តាមរយៈការសិក្សាស្រាវជ្រាវថ្មីមួយដែលរកឃើញដោយ The New York Times បានឲ្យដឹងថា Facebook និង Google និង Oracle កំពុងតាមដានរឿងអាសអាភាសដែលអ្នកប្រើប្រាស់បណ្ដាញអ៊ិនធឺណិតបានចូលមើល។

អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Microsoft លោក Carnegie Mellon និងសាកលវិទ្យាល័យ Pennsylvania បានធ្វើការវិភាគលើគេហទំព័រអាសអាភាស (pornography sites) ចំនួន ២២៤៨៤ គេហទំព័រដោយប្រើឧបករណ៍មួយហៅថា webXray ដើម្បីកំណត់អត្តសញ្ញាណឧបករណ៍តាមដានផ្តល់ព័ត៌មានរបស់ភាគីទីបី។ ហើយលោក បានឲ្យដឹងថាលទ្ធផលនោះបានបង្ហាញថាមានគេហទំព័រ pornography ជាង ៩៣% បានបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ទៅភាគីទីបី។ ហើយការសិក្សាបានរកឃើញថាក្រុមហ៊ុន Google មានទិន្នន័យបែកធ្លាយនោះ ៧៤ ភាគរយ ក្រុមហ៊ុន Oracle ២៤ ភាគរយ និងក្រុមហ៊ុន Facebook ១០ ភាគរយ។

ប៉ុន្តែក្រុមហ៊ុនទាំងនេះបានអះអាងថាខ្លួនមិនមានបំណងអាក្រក់ក្នុងការយកទន្និន័យទាំងនោះទៅវាយប្រហារនរណាម្នាក់ឡើយ។ គោលបំណងរបស់ក្រុមហ៊ុនទាំងនេះក្នុងការធ្វើបែបនេះគឺ ក្រុមហ៊ុន Google គ្រាន់តែចង់វិភាគការចរាចរណ៍ទិន្នន័យ ដើម្បីពួកគេអាចតាមដានបាន។ ដែលទនិ្នន័យរបស់អ្នកចូលទៅក្នុងគេហទំព័រទាំងនោះអាចធ្លាក់ទៅដល់ Facebook បានមុននឹងទនិ្នន័យនោះធ្លាក់ត្រលប់មកគេហទំព័រទាំងនោះវិញ។

អ្វីដែលគួរតែដឹងនោះគឺថាទោះបីជាអ្នកប្រើប្រាស់កម្មវិធី incognito ដែលជាកម្មវិធីមិនរក្សាទុកប្រវិត្តទន្និន័យរបស់អ្នកប្រើប្រាស់ក៍ដោយក៍ទិន្នន័យរបស់អ្នកប្រើប្រាស់នោះនៅតែអាចបែកធ្លាយដល់ភាគីទីបីបានដែរដូចតាមរយៈការបកស្រាយលើករណីខាងលើ។ កម្មវិធី incognito នេះគ្រាន់តែមានតួនាទីលុបចោលប្រវត្តិស្វែងរករបស់អ្នកខណៈពេលស្ថិតក្នុងរបៀបឯកជន (private mode)។ ដូចនេះ អ្នកកុំយល់ច្រលំគិតថា incognito អាចជួយអ្នកលាក់បាំងពីប្រវតិ្តទន្និន័យស្រាវជ្រាវរបស់អ្នកបានទាំងស្រុងពេលដែលបានធ្វើអ្វីៗលើបណ្ដាញអ៊ិនធឺណិត។ ហើយអ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះគេហទំព័រមួយចំនួនដែលមិនគូរឲ្យទុកចិត្តព្រោះគេហទំព័រទាំងនោះអាចនឹងមានគោលបំណងទាញយកទន្និន័យរបស់អ្នកប្រើប្រាស់ទៅប្រើប្រាស់ក្នុងគោលបំណងមិនល្អណាមួយបាន៕

ដោយ៖ នឿន វណ្ណៈ

 

X
5s