ភ្ងាក់ងារសន្តិសុខបច្ចេកវិទ្យាគមនាគមន៍អាមេរិក ដាក់អាទិភាពខ្លាំងលើប្រទេសចិន​



ភ្ងាក់ងារសន្តិសុខហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍អាមេរិក (Cybersecurity Infrastructure Security Agency) បានប្រកាសកាលពីពេលថ្មីៗកន្លងទៅថាប្រទេសចិនគឺជាហានិភ័យដ៏ធំបំផុតសម្រាប់បញ្ហាសន្តិសុខអ៊ិនធឺណិត ដោយបែបនេះហើយទើបភ្ងាក់ងារនេះកំពុងតែធ្វើការកាត់បន្ថយហានិភ័យពីសង្វាក់ផ្គង់ផ្គង់ទំនិញសកលរបស់ចិន រួមទាំងបច្ចេកវិទ្យា 5G ថែមទៀតផង។ 

ភ្ងាក់ងារសន្តិសុខបច្ចេកវិទ្យានេះ មានកាតព្វកិច្ចក្នុងការការពារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិក ដូចជាប្រព័ន្ធបោះឆ្នោត និងប្រព័ន្ធផ្ទុកទិន្នន័យ ដើម្បីការពារចោរអ៊ិនធឺណិត និងការគំរាមកំហែងពីសន្តិសុខអ៊ិនធឺណិតជាដើម។ 

លោក Christopher Krebs ប្រធានទីភ្ងាក់ងារសន្តិសុខហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍អាមេរិក (CISA) បានមានប្រសាសន៍ថា «ភ្ងាក់ងារនេះគឺជាអ្នកប្រឹក្សាហានិភ័យរបស់ជាតិ ដែលមានតួនាទីជួយធ្វើឲ្យភ្ងាក់ងារផ្សេងៗទៀត និងក្រុមហ៊ុនធ្វើកិច្ចការក្នុងការគ្រប់គ្រងហានិភ័យប្រឆាំងនឹងការវាយប្រហារពីការវាយប្រហារការគំរាមកំហែងប្រព័ន្ធអ៊ិនធឺណិត។ លោកបានបន្តទៀតថា ប្រទេសរុស្ស៊ីកំពុងតែព្យាយាមរារាំងទៅដល់ប្រព័ន្ធទិន្នន័យ និងប្រទេសចិនកំពុងតែព្យាយាមគ្រប់គ្រងប្រព័ន្ធទិន្នន័យ ដែលធ្វើឲ្យពួកយើងប្រើវិធីសាស្ត្រផ្សេងៗដើម្បីការពារពីការវាយលុកនេះ។»

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអាមេរិក កំពុងមានផែនការការពារទិន្នន័យរបស់អ្នកចុះឈ្មោះបោះឆ្នោត ពីការវាយប្រហារតាមរយៈប្រព័ន្ធអ៊ិនធឺណិត មុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ខាងមុខនេះ ដោយពពួកចោរបច្ចេកវិទ្យាទាំងនោះមានបំណងកាន់កាប់ និងបំផ្លាញទិន្នន័យបោះឆ្នោត ពីព្រោះកាលពីការបោះឆ្នោតក្នុងឆ្នាំ ២០១៦ កន្លងទៅ ត្រូវបានគេសង្ស័យថាមានការជ្រៀតជ្រែកពីប្រទេសរុស្ស៊ី៕

ដោយ៖ លង់ វណ្ណៈ

 

 

 

X
5s