បច្ចេកវិទ្យាថ្មីៗទាំង ៩ ដែលនឹងលេចមុខឡើងក្នុងពេលអនាគត ផ្លាស់ប្ដូរមុខមាត់ពិភពលោក
លោក Ian Pearson គឺជាអ្នកសិក្សាពីអនាគតដែលធ្លាប់ធ្វើការទស្សន៍ទាយពីអនាគតហើយមានកំណត់ត្រាត្រឹមត្រូវជាង ៨៥% ហើយខាងក្រោមនេះគឺជាអ្វីដែលលោកបានរំពឹងទុកមុនថានឹងមានវត្តមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សក្នុងត្រឹមឆ្នាំ ២០៥០ ខាងមុខនេះ។
១) ដ្រូនដែលមានសេវាកម្មដឹកជញ្ជូនផលិតផលផ្សេងៗ
លោក Ian Pearson បានធ្វើការទស្សន៍ទាយថាក្នុងត្រឹមឆ្នាំ ២០១៨ នឹងមានឧបករណ៍ដ្រូនដែលដឹកជញ្ជូនផលិតផលនិងរបស់របរដូចជាកញ្ចប់សម្ភារៈពេទ្យទៅតាមមន្ទីរពេទ្យផ្សេងៗ។ ប៉ុន្តែដោយសារតែមានច្បាប់និងបទប្បញ្ញត្តិក្នុងការប្រើប្រាស់ឧបករណ៍ដ្រូននេះរដ្ឋាភិបាលនឹងមិនព្រមអោយប្រជាជនប្រើប្រាស់ដ្រូននេះផ្ដេសផ្ដាស់ដូចដឹកជញ្ជូនម្ហូបកម្មុងជាដើម។
២) ប្រព័ន្ធធ្វើដំណើរ Hyperloop នឹងលេចមុខឡើង
Hyperloop គឺជាប្រព័ន្ធធ្វើដំណើរថ្មីដែលមានល្បឿនលឿនដែលលោក Ian Pearson រំពឹងថានឹងឃើញវត្តមានប្រព័ន្ធ Hyperloop នេះក្នុងរយៈពេល ៥ ទៅ ៦ ឆ្នាំខាងមុខដែលអាចដឹកជញ្ជូនប្រជាជនរវាងទីក្រុងពីរក្នុងរយៈយ៉ាងខ្លី។ ហើយថ្មីៗនេះក្រុមហ៊ុន Hyperloop One បានធ្វើការសាកល្បងតេស្តប្រព័ន្ធនេះដំបូងកាលពីខែឧសភាហើយក៍បានសហការជាមួយទីក្រុងមូស្គូដើម្បីពាំនាំយកប្រព័ន្ធធ្វើដំណើរនេះដំបូងគេបង្អស់នៅក្នុងប្រទេសរុស្ស៊ី។
៣) បច្ចេកវិទ្យានឹងមានភាពវៃឆ្លាតដូចមនុស្ស
លោក Pearson បានឲ្យដឹងថាក្នុងត្រឹមឆ្នាំ ២០២៥ បច្ចេកវិទ្យា AI នឹងមានភាពវៃឆ្លាតដូចមនុស្សដែលមានការគិតនិងមានសតិសម្បជញ្ញៈព្រមទាំងមនសិកាដូចមនុស្ស។ ប្រព័ន្ធកុំព្យូទ័រនឹងមានការអភិវឌ្ឍដោយបំពាក់បច្ចេកវិទ្យាឆ្លាតវៃនេះក្នុងពេលអនាគត។
៤) វិស័យទេសចរណ៍សម្រាប់អ្នកចង់ទៅលេងលំហរអាកាស
តាមរយះការទស្សន៍ទាយរបស់ លោក Musk លោកបានអោយដឹងថាលោកនឹងសម្រេចចក្ខុវិស័យរបស់គាត់ក្នុងការនាំមនុស្សទៅភពព្រះអង្គារ។ Musk បាននិយាយនៅក្នុងសន្និសីទ Vox កាលពីខែមិថុនាថាគាត់គ្រោងនឹងបញ្ជូនអវកាសយានិកទៅកាន់ភពក្រហមមួយនេះនៅឆ្នាំ ២០២៤ ដូច្នេះពួកគេនឹងទៅដល់ទីនោះនៅឆ្នាំ ២០២៥ ។
៥) បច្ចេកវិទ្យាសប្បនិម្មិតនឹងមានការជឿនលឿនជាងខ្លាំង
បច្ចុប្បន្ននេះ គ្រឿងបច្ចេកសិប្បនិម្មិតមានការជឿនលឿនជាខ្លាំងដែលអាចយកជំនួសធ្វើសរីរាង្គរបស់មនុស្សបាន។ ជាក់ស្ដែង លោក James Young ជាអ្នកវិទ្យាសាស្ត្រជីវវិទ្យាអាយុ ២៥ ឆ្នាំមានដៃសិប្បនិម្មិតដែលមានបំពាក់ដោយដ្រូនផ្ទាល់ខ្លួននិងពិលផងដែរ។ ហើយវិចិត្រករជនជាតិបារាំងម្នាក់ប្រើដៃសិប្បនិម្មិតដែលអាចចាក់សាក់បាន។ លោក Pearson បាននិយាយថាបច្ចេកវិទ្យាសិប្បនិម្មិតនឹងបន្តជឿនលឿនទៅមុខរហូតដល់មនុស្សមានភាពងាយស្រួលសម្របខ្លួនជាមួយនឹងបច្ចេកវិទ្យាសម្បនិម្មិតរួមបញ្ចូលគ្នាជាមួយនឹងរាងកាយរបស់ពួកគេ។
៦) សម្លៀកបំពាក់ដែលមានសមត្ថភាពអច្ឆរយៈមួយចំនួន
ក្រុមហ៊ុន Hyundai បានបង្កើតសម្លៀកបំពាក់គ្រោងឆ្អឹងដែលអាចជួយលើករបស់ធ្ងន់ៗបានយ៉ាងងាយស្រួល។ ហើយលោក Pearson ក៍បានប្រាប់ពីគំនិតយល់ឃើញរបស់លោកថាក្នុងពេលអនាគតនឹងមានសម្លៀកបំពាក់ដែលផលិតពីជែលប៉ូលីមែរ (polymer gels) ដែលអាចសមត្ថភាពដូចសម្លៀកបំពាក់ Spiderman ដែលមានផ្ដល់កម្លាំងពិសេសដល់់អ្នកពាក់។
៧) បច្ចេកវិទ្យា virtual reality អាចជំនួសសៀវភៅពុម្ភសិក្សាបាន
លោក Pearson បាននិយាយថាក្នុងពេលអនាគតសិស្សានុសិស្សអាចនឹងទទួលបទពិសោធន៍សិក្សារថ្មីដែលអាចយល់ដឹងពីមេរៀនអ្វីមួយកាន់តែងាយស្រួលជាងការមើលសៀវភៅដោយការប្រើប្រាស់បច្ចេកវិទ្យា virtual reality ដែលនាំពួកគេទៅស្គាល់បរិយាកាសមានរូបភាព វិដីអូយ៉ាងរស់រវើកដូចពួកគេកំពុងតែនៅក្នុងស្ថានភាពនោះជាក់ស្ដែង។
៨) នឹងលែងមានស្មាតហ្វូនទៀតត្រឹមឆ្នាំ ២០២៥
ក្នុងពេលឆ្នាំ ២០២៥ ខាងមុខគឺនឹងលែងមានស្មាតហ្វូនទៀតហើយព្រោះដោយសារតែឥទ្ធិពលនៃការរីកលូតលាស់របស់បច្ចេកវិទ្យា augmented reality ។ បច្ចេកវិទ្យាមួយនេះនឹងអាចបង្កើតបច្ចេកវិទ្យាថ្មីជំនួស្មាតហ្វូនដែលអាចហូតទាញអេក្រង់ចេញពីកងដៃ នាឡិកាឬគ្រឿងអលង្ការផ្សេងៗជាដើម។
៩) បច្ចេកវិទ្យាព្រីន 3D នឹងអាចសាងសង់សំណង់ផ្សេងៗបាន
ស្ថាបត្យករនៅជុំវិញពិភពលោកកំពុងតែប្រណាំងប្រជែងគ្នាដើម្បីសាងសង់ផ្ទះដែលបានបោះពុម្ពដោយបច្ចេកវិទ្យា 3D ដំបូងគេនៅលើពិភពលោក។ នៅប្រទេសចិនគឺមានក្រុមហ៊ុនមួយឈ្មោះ Winsun បាននិយាយថាក្រុមហ៊ុននេះបានសាងសង់ផ្ទះដែលត្រូវបានប្រើបច្ចេកវិទ្យា 3D មានចំនួន ១០ ផ្ទះក្នុងមួយថ្ងៃដែលចំណាយត្រឹមតែ ៥០០០ ដុល្លារប៉ុណ្ណោះសម្រាប់ផ្ទះនីមួយៗ។ សាស្រ្តាចារ្យនៅ USC កំពុងព្យាយាមបង្កើតបច្ចេកវិទ្យាម៉ាស៊ីនព្រីន 3D ដ៏ធំមួយដែលអាចសាងសង់ផ្ទះទាំងមូលបានដោយមានចរន្តអគ្គិសនីនិងបំពង់បង្ហូរទឹកផងដែរ។ ហើយលោក Pearson បាននិយាយថាក្នុងពេលខាងមុខគឺបច្ចេកវិទ្យាព្រីន 3D នឹងក្លាយជារបត់សាងសង់សំណង់ថ្មីក្នុងពេលអនាគតខាងមុខនេះឆាប់ៗ៕
ដោយ៖ នឿន វណ្ណៈ