Grab គ្រោងចំណាយ ១៥០លានដុល្លារក្នុងបច្ចេកវិទ្យា AI ដើម្បីបង្កើត Super app
Grab Holdings Inc. ដែលជាក្រុមហ៊ុនដឹកជញ្ញូនក្នុងតំបន់អាស៊ីអាគ្នេយ៍ មានបំណងវិនិយោគទឹកប្រាក់ ១៥០ លានដុល្លារ ទៅលើបច្ចេកវិទ្យាសម្បនិម្មិត្ត (AI) នាឆ្នាំក្រោយ ក្នុងគោលបំណងពង្រីកអាជីវកម្មរបស់ខ្លួនដែលរួមបញ្ចូលទាំងផ្នែកដឹកជញ្ជូនម្ហូបអាហារ ការទូទាត់តាមលុយតាមប្រព័ន្ធឌីជីថលជាដើម។
Grab ដែលជាដៃគូប្រកួតប្រជែងរបស់ Gojek បាននឹងក្លាយជាកំពូលកម្មវិធីទូរស័ព្ទដៃ (super app)មួយដែលរួមបញ្ចូលមុខងារទាំងអស់ ក្នុងតំបន់អាស៊ាន និងបានដាក់ចេញនូវដានជើងថ្មីរបស់ខ្លួនដំបូងទៅដល់ការប្រើប្រាស់និងការបំពាក់ជាមួយនឹងបច្ចេកវិទ្យា AI។
សហស្ថាបនិកលោកស្រី Tan Hooi Ling បានមានប្រសាសន៍ថា Grab បានដាក់ចេញនូវផ្លូវដើរថ្មីតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសម្បនិម្មិត្ត (AI) ដែលបន្ថែមទៅលើទឹកប្រាក់នេះទៅលើទឹកប្រាក់ ១០០លានដុល្លារដែលក្រុមហ៊ុនបានវិនិយោគទៅលើបច្ចេកវិទ្យា និងការពង្រឹងបច្ចេកវិទ្យាការពារការក្លែងបន្លំ និងបច្ចេកវិទ្យាវិភាគភាសាមនុស្ស (natural language processing)។
Grab មើលឃើញថាភាសាក្នុងតំបន់អាស៊ីអាគ្នេយ៍មានបញ្ហាទៅនឹងសេវាកម្មរបស់ខ្លួន ដូចនេះក្រុមហ៊ុនបាននឹងកំពុងធ្វើការជាមួយនឹងMicrosoft Corp. ដើម្បីដំណើកការបច្ចេកវិទ្យាភាសា (NLP) និងសម្រួលទៅដល់ការហៅជិះ ការដឹកជញ្ជូនអាហារ ការទូទាត់ចំណាយឌីជីថល ដើម្បីបង្កើតភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់ក្នុងទីផ្សារផ្សេងៗក្នុងតំបន់ថែមទៀត។
Grab ដែលទទួលបានការវិនិយោគជាង ៤,៥ ពាន់លានដុល្លារពីក្រុមហ៊ុនធំៗដូចជា Vision Fund និង Tencent Holdings Ltd កំពុងតែជួលបុគ្គលិករាប់ពាន់នាក់ និងកំពុងបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីទីក្រុងប៉េកាំង ទៅដល់ Seattle ដោយពេលនេះ Grab មានវិស្វកររបស់ខ្លួនចំនួន ២០០០ នាក់ទូទាំងពិភពលោក ដោយមាន៣០០ នាក់ធ្វើការទំនាក់ទនងនឹងបច្ចេកវិទ្យា AI។
Grab មានគោលបំណងបង្កើតកម្មវិធីទូរស័ព្ទដៃទាំងអស់ក្នុងមួយ “super app” ដែលស្រដៀងទៅនឹង Wechat របស់ Tencent ក្នុងប្រទេសចិនដែរ។
សេវាកម្ម GrabPay បានអនុញ្ញាតិឲ្យអតិថិជនរបស់ខ្លួនអាចធ្វើការស្វែងរកការជិះនិងកម្មង់ម្ហូប និងកំពុងតែពង្រីកសេវាកម្មរបស់ខ្លួនទៅជាសេវាកម្មកម្ចីនិងធានារ៉ាប់រង។ ក្នុងឆ្នាំ ២០១៨ Grab បាននាំមកនូវទម្រង់បច្ចេកវិទ្យាហិរញ្ញវត្ថុមួយ ហើយបានដំណើរការ Grab Ventures ដើម្បីផ្ដល់ប្រាក់ទៅដល់ Startup ថ្មីៗដែលមានសក្ដានុពល។ ក្រុមហ៊ុននេះក៏មានគម្រោងដំណើរការសុំអជ្ញាប័ណ្ឌធនាគាឌីជីថលប្រសិនបើប្រទេសសិង្ហបុរីអនុញ្ញាតិ។
គួរបញ្ជក់ផងដែរថា ក្រុមហ៊ុន Grab មានតម្លៃប្រហែល ១៤ ពាន់លានដុល្លារ នេះបើយោងតាម CB Insights៕
ដោយ៖ លង់ វណ្ណៈ