ត្រៀមខ្លួនទៅ Amazon និង Apple! Facebook គ្រោងវាយលុកទីផ្សារស្មាត TV ដូចក្រុមហ៊ុនទាំងពីរដែរហើយ​



យោងតាម The Verge បានឲ្យដឹងថាក្រុមហ៊ុនបណ្ដាញសង្គមយក្សអាមេរិក Facebook ត្រៀមលោតហក់វាយលុកទីផ្សារស្មាត TV ជាមួយនឹងឧបករណ៍ផ្សាយថ្មីមួយដូចក្រុមហ៊ុន Amazon និង Apple ដែរ។ ឧបករណ៍នេះគឺស្រដៀងនឹងឧបករណ៍ផ្សាយរបស់ក្រុមហ៊ុន Amazon និង Apple ដែរ ដោយឧបករណ៍មួយនេះត្រូវដាក់ភ្ជាប់ជាមួយនឹងស្មាត TV ដែលអាចឲ្យអ្នកប្រើប្រាស់ចូលទៅប្រើប្រាស់់បណ្ដុំកម្មវិធី online មួយចំនួនបាន។

ឧបករណ៍នេះនឹងភ្ជាប់មកជាមួយនឹងឧបករណ៍ស្មាត tablet ពីរគ្រឿងសម្រាប់ខលជាវីដេអូបានដែលមានកាមេរ៉ានិងមីក្រូហ្វូនដែលនេះជាផ្នែកនៃកញ្ចប់ Facebook’s Portal Family ។ លក្ខណៈនេះហើយដែលធ្វើឲ្យឧបករណ៍ផ្សាយ (streaming) របស់ Facebook ខុសប្លែកពីឧបករណ៍ផ្សាយរបស់ Amazon និង Apple ប៉ុន្តែមុខងារដែល Facebook ផ្ដោតសំខាន់លើជាងគេគឺមុខងារផ្សាយរបស់ឧបករណ៍នេះ។ ហើយកាលពីខែកក្កដា Facebook បានរត់ទៅរកសហការជាមួយក្រុមហ៊ុន Netflix និង Disney ដើម្បីសហការក្នុងការដាក់មាតិការរបស់ខ្លួនក្នុងកម្មវិធីផ្សព្វផ្សាយរបស់ក្រុមហ៊ុនទាំងពីរនេះដែរប៉ុន្តែមកទល់់ពេលនេះមិនទាន់មានការឆ្លើយតបណាមួយពីក្រុមហ៊ុនទាំងពីរនេះទេ។

ប៉ុន្តែផលិតផលថ្មីរបស់ក្រុមហ៊ុនមួយនេះអាចនឹងមានការមិនពេញចិត្តពីសាធារណជនដោយសារតែ Facebook កំពុងតែមានរឿងអាស្រូវថាបានរក្សាទុកទន្និន័យរបស់អ្នកប្រើប្រាស់ដែលជាការរំលោភបំពានកម្មសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់។ ហើយកាលពីអាណត្តិបោះឆ្នោតឆ្នាំ ២០១៦ Facebook ធ្លាប់បានត្រូវរដ្ឋាភិបាលអាមេរិកចោទប្រកាន់ក្រុមហ៊ុន Facebook ថាបានធ្វេសប្រហែសឲ្យក្រុមអ្នក hackers របស់រុស្សី hack ចូលប្រើប្រាស់ទន្និន័យក្នុងប្រព័ន្ធរបស់ខ្លួនក្នុងការក្រឡុកលទ្ធផលបោះឆ្នោតនោះ។ ហេតុផលនេះហើយដែលធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះកាលនោះធ្លាក់ចុះជាង ១៥ ភាគរយផងដែរ៕

ដោយ៖ នឿន វណ្ណៈ

 

 

 

X
5s