កុំខ្លាំង! Facebook កំពុងតាមប្ដឹងក្រុមហ៊ុនណាដែលរំលោភបំពានច្បាប់របស់ខ្លួន​



ក្រុមហ៊ុន Facebook បានយល់ព្រមដោះស្រាយបណ្តឹងជាមួយក្រុមហ៊ុន New Zealand មួយដែលត្រូវបានគេចោទប្រកាន់ក្រុមហ៊ុននេះថាបានលក់រូបយន្តបណ្តាញសង្គម (social media bots)។ សេចក្តីជូនដំណឹងដែលបានចេញពីម្សិលមិញប្រកាសអំពីការបញ្ឈប់ជម្លោះនេះរវាង Facebook និងក្រុមហ៊ុន Social Media Series Limited មួយនេះ។

កាលដើមឡើយកាលពីខែមេសា Facebook បានប្តឹងក្រុមហ៊ុននេះដោយអះអាងថាក្រុមហ៊ុននេះបានប្រើឈ្មោះជាច្រើនកន្លងមកក្នុងការលក់ “Likes” ស្វ័យប្រវត្តិរាប់លានមកហើយនៅលើបណ្តាញសង្គម Instagram ដែលស្ថិតក្រោមការគ្រប់គ្រងដោយ Facebook ។ ក្រុមហ៊ុននេះត្រូវបានជាប់ពីបទការរំលោភបំពានកិច្ចសន្យានិងការបោកប្រាស់តាមប្រព័ន្ធកុំព្យូទ័រនិងការបំពានច្បាប់ផងដែរ (Computer Fraud and Abuse Act) ។

ក្រុមហ៊ុន Facebook បច្ចុប្បន្ននេះកំពុងតែអនុវត្តយ៉ាងក្ដៅគគុកជាមួយនឹងការដេញល្បាតតាមរកក្រុមហ៊ុនទាំងឡាយណាដែលបានរំលោភបំពានច្បាប់ដូចអ្វីដែលក្រុមហ៊ុន Social Media Series Limited បានធ្វើដែរ។ ហើយមកទល់ពេលនេះក្រុមហ៊ុននេះបានដាក់ពាក្យបណ្ដឹងមួយចំនួនទៅលើក្រុមហ៊ុនមួយចំនួនដែលធ្លាប់បានរំលោភបំពានច្បាប់នៃការប្រើប្រាស់វេទិកាបណ្ដាញសង្គមរបស់ខ្លួនមានដូចជាក្រុមហ៊ុនចិនជាងបួនក្រុមហ៊ុនមាន Xiu Network (Shenzhen) Science and Technology Company និង Xiu Feishu Science and Technology Company និង Xiufei Book Technology Co. និង Home Network (Fujian) Technology Co ៕

ដោយ៖ នឿន វណ្ណៈ

 

X
5s