អ្នក​ជំនាញ​ព្យាករណ៍​ថា​ ឆ្នាំ​២០៣០​ទីក្រុង​ភ្នំពេញ​នឹង​មាន​តម្រូវ​ការ​ផ្ទះ​រហូត​ដល់​៨០ម៉ឺន​ខ្នង​



រាជធានី​ភ្នំពេញ​ជា គឺ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឧស្សាហកម្ម ជំនួញ និង​ជា​កន្លែង​នៃ​បណ្ដុំ​ការងារ​ជា​ច្រើន​សម្រាប់​ប្រជាជន​។ ជា​មួយ​គ្នា​នេះ​ អ្នក​ជំនាញ​ខាង​វាយ​តម្លៃ​អចលនទ្រព្យ​ លោក ហឹម សីហា បាន​បង្ហាញ​ពី​ការ​ព្យាករណ៍​ថា ក្នុង​ឆ្នាំ​២០៣០​ខាង​មុខ​នេះ​ចំនួន​ប្រជាជន​ដែល​មក​កាន់​រាជធានី​ភ្នំពេញ​នឹង​កើន​រហូត​ដល់​ជិត​៣លាន​នាក់ ដូច្នេះ​តម្រូវ​ការ​ផ្ទះ​សម្រាប់​ផ្គត់ផ្គង់​នឹង​អាច​កើន​ដល់​៨០ម៉ឺន​ខ្នង​។

ឡឺសិន ដឹឡោត​ ហ្គាដេន កំពុងដំណើរការសាងសង់

អ្នក​ជំនាញ​រូប​នេះ​បាន​បន្ត​ថា ដោយ​សារ​តែ​កំណើន​បែប​នេះ​ធ្វើ​ឲ្យ​ផ្ទះ​បូរី​ ឬ​ផ្ទះ​ល្វែង​ជា​ដើម​ក្នុង​រយៈពេល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​មាន​គម្លាត​ឆ្ងាយ​ទៅៗ​ពី​ទីក្រុង​ភ្នំពេញ ហើយ​ក្នុង​ការ​ព្យាករណ៍​របស់​លោក លោក​ជឿ​ថា​ក្នុង​រយៈពេល​៣០​ឆ្នាំ​ទៅ​មុខ​ទៀត​ ចម្ងាយ​ពី​ផ្ទះ​បុរី​ឬ​ផ្ទះ​ល្វែង​ទាំង​នោះ​ទៅ​កាន់​តំបន់​កណ្ដាល​ក្រុង​ភ្នំពេញ​ យ៉ាង​ហោច​ណាស់​ក៏​មាន​ចម្ងាយ​ពី​២០ ទៅ​៣០​គីឡូម៉ែត្រ​ដែរ។

ប្រជាជន​សម្រេច​ចិត្ត​ទិញ​ផ្ទះ​នា​តំបន់​ឆ្ងាយ​ដោយ​សារ​តែ​មាន​តម្លៃ​សមរម្យ។ ប៉ុន្តែ ដោយ​សារ​តែ​ពួកគាត់​មាន​ការងារ​នឹង​មុខរបរ​នៅ​តំបន់​កណ្ដាល​ក្រុង ដូច្នេះ​លោក​គិត​ថា របត់​នៃ​តម្រូវ​ការ​របស់​ពួកគាត់​អាច​នឹង​ផ្លាស់ប្ដូរ​មក​លើ​ទីផ្សារ​ខន់ដូរ​វិញ។ ទន្ទឹម​នឹង​ការ​លើកឡើង​ខាង​លើ​របស់​លោក​ ហឹម សីហា អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​មួយ​រូប​ទៀត​គឺ លោកស្រី អាន សុធីតា  នាយិកា​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia ក៏​បាន​ព្យាករណ៍​ដែរ​ថា​នា​រយៈពេល​ប្រមាណ​១០​ឆ្នាំ​ខាង​មុខ​នេះ​ ទីក្រុង​ភ្នំពេញ​នឹង​មាន​តម្រូវ​ការ​ខន់ដូរ​ខ្ពស់៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s