អ្នកជំនាញព្យាករថា តម្លៃអចលនទ្រព្យនឹងនៅតែមានទីផ្សារខ្ព​ស់​រ​យៈ​៣​-​៥​ឆ្នាំបន្ត​



ភ្នំពេញ៖  អ្នកជំ​នា​ញអចលនទ្រព្យព្យាករថា តម្លៃដីធ្លី ផ្ទះសម្បែង វីឡា ខុនដូ នៅ​តែ​មា​ន​ទីផ្សារខ្ព​ស់ក្នុង​រ​យៈ​ពេល៣​ទៅ​៥​ឆ្នាំ​ខាងមុខ ទោះបីមានផលរំខានមួយចំនួនតូចកើតឡើងក៏ដោយ។

ក្នុងវេទិការៀបចំដោយក្លិបអ្នកកាសែតកម្ពុជា​ស្តីពីស្ថានភាពអ​ចល​នវត្ថុនៅ​ក​ម្ពុ​ជា​ក្នុងពេល​បច្ចុប្ប​ន្ននិ​ងទៅថ្ងៃអនាគតនាថ្ងៃទី១៩ ខែ​ក​ញ្ញា​ ឆ្នាំ​២០១៩ នៅ​ភោ​ជ​នី​យ​ដ្ឋា​ន​មួ​យ​ក្នុង​រា​ជ​ធានីភ្នំពេញ លោក ច្រឹក  សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានអះអាងថា ​វិស័​យ​អ​ច​ល​នទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមានភាពរឹងមាំដោយឈរលើកត្តាជាច្រើនក្នុងនោះមានដូចជា ប្រ​ទេ​​ស​មានសន្តិភាព ហើយតម្រូវការរស់នៅតាមខុនដូកាន់តែច្រើន និន្នាការនៃការរស់នៅ​បែ​ក​គ្រួ​សា​រ​មា​ន​​​សមា​ជិ​ក​ច្រើ​ន​នៃ​ម​នុ​ស្ស​សម័យថ្មី ការកើនឡើងនៃចំណូលក្នុងស្រុកសរុប ឥទ្ធិពលនៃការចូ​លរួ​ម​វិ​និ​យោ​គ​រ​ប​ស់​ក្រុមហ៊ុន​ធំៗ​ម​ក​ពី​ក្រៅ​ប្រ​ទេ​ស។

លោក​បានបន្តថា បច្ចុ​ប្ប​ន្ន​នៅ​ក្នុងខេត្តចំនួន៥ មានខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្ត​កោះកុង និងខេត្តកំពត បានចូលរួមយ៉ាងសកម្មជាទិសដៅក្នុងការអ​ភិវឌ្ឍលើវិស័យអច​លនទ្រ​ព្យ​នៅ​ក​ម្ពុ​ជា​។​ លោកក៏បានបង្ហាញគោលការណ៍ពីរចំណុ​ចដើម្បីវិនិយោគដីឡូតិ៍ឱ្យបានជោគជ័យ​ដោយ ទី១.​ ត្រូវ​មើ​ល​​ចំនួ​ន​​ប្រ​ជា​ជ​ន​តិចឬច្រើ​ននៅតំបន់ដែលត្រូវវិនិយោគ ទី២. មើលតំបន់នោះមានការអភិវឌ្ឍដូចជា មាន​ផ្សា​រ រោង​ច​ក្រ​ស​ហ​គ្រា​ស និង​អ​គា​រ​ពា​ណិ​ជ្ជ​ក​ម្ម​ផ្សេ​ងៗឬទេ។

លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហា​ញ​ពី​ប្រ​ធា​ន​ប​ទ «​ស្ថានភាពវិស័យដីឡូតិ៍» លោកបានលើកឡើងថា ការទិញដីធ្លីត្រឹមត្រូវ​ដោយមានការដឹងឮពិ​តប្រា​ក​ដ​ពី​អា​ជ្ញា​ធ​រ​ពា​ក់​ព័​ន្ធ​គ្រ​​ប់​លំ​ដា​ប់​ថ្នាក់ថា ជាដីស្របច្បាប់សម្រាប់​ទុកលក់បន្តនៅតែមាន​សក្តា​នុព​ល​ខ្ព​ស់​នា​ពេ​ល​​​ប​ច្ចុ​ប្បន្ននេះ។

លោកក៏បានក្រើនរម្លឹកដល់អ្នកចង់រកស៊ីវិស័យដីធ្លីថា«​​មុនវិនិយោគត្រូវពិនិត្យមើលការិយាល័​យរបស់គេ​ឱ្យ​បា​ន​ច្បា​​ស់​លា​ស់ ​​​​ប្លង់ដីឱ្យបានច្បាស់លាស់ កិច្ចសន្យាគួរឱ្យជឿជាក់បានកម្រិតណា មិនមែ​នកិ​ច្ច​ស​ន្យា​គ្រា​ន់​តែ​ក្រ​​ដាស់ប​ន្តិ​ច​ក៏​ជឿ​ជាក់នោះទេ »។

លោក ម៉ាន់ ច័ន្ទឌី បានបង្ហាញសញ្ញាវិជ្ជាមានថា វិស័យដីឡូតិ៍នៅតែមានលក្ខណៈល្អ​ប្រ​សើ​រ​ដែល​អ្ន​ក​មា​ន​ចំ​ណូលមធ្យ​ម ចំណូលទាប អាចវិនិយោគទៅលើដី​ឡូតិ៍​បា​ន​។​ ជា​មួ​យ​គ្នា​នេះ​លោ​ក​បា​ន​សង្កត់ធ្ងន់ថា ស​ន្សំ​​លុយនៅក្នុងដីឡូតិ៍ប្រសើរជាងសន្សំលុយនៅក្នុងធនាគារ។

លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវ VTRUST APPRAISAL បានឱ្យដឹងថា តម្រូវកា​រ​ផ្ទះ​ស​ម្បែ​ងរស់​នៅ​ក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះគឺស្ថិតក្នុងកម្រិតខ្ពស់ដោ​យក្នុងមួយឆ្នាំមា​នចំនួន២ម៉ឺ​ន​ខ្ន​ង​(ផ្ទះ​ផ្ទា​ល់​ដី ផ្ទះ​ក្នុ​ង​បុរីជាដើម)។ ដោយឡែក ខុនដូមានចំនួន១ម៉ឺនខ្នង ចំពោះចំនួនអគារដែលបាន​សាង​ស​ង់ចប់ និ​ង​កំពុ​ង​សា​ង​ស​​ង់មា​នចំនួន៦ម៉ឺនខ្នង ហើយចំនួននេះមានការកើនឡើងជាបន្តបន្ទាប់ បើបូកស​រុប​អ​គា​រ​គ្រ​​ប់​ប្រ​ភេ​ទ​ទាំ​ង​អ​ស់អា​ចឈាន៧សែនខ្នងក្នុងឆ្នាំ២០៣០ ប៉ុន្តែតម្រូវការនៅពេល​នោះអាចឈាន​ដល់​៨​១​ម៉ឺ​ន​ខ្នង។

នាយកផ្នែកស្រាវជ្រាវរូបនេះ បានបញ្ជាក់ថា «ការផ្គត់ផ្គងនេះមិនទាន់គ្រប់គ្រាន់ផង យើងផ្គត់​ផ្គ​ង់​បា​ន​តែ​ជា​ង​​៧សែនខ្នងទេនៅឆ្នាំ២០៣០ មានន័យថា កម្លាំងនៃការស្រូបទាញខ្លាំងមែនទែន នេះជាផ្នែ​ក​មួ​យ​នៃ​កា​រ​ទស្សន៍ទាយរបស់យើង»៕

ដោយ៖ ស្រីពេជ្រ

X
5s