រឿង ៣យ៉ាងធំៗ ដែលបច្ចេកវិទ្យា AI មិនអាចធ្វើជំនួសមនុស្សបាន!!!​



ជាការពិតបច្ចេកវិទ្យា AI ត្រូវបានគេទទួលស្គាល់ថាជាបច្ចេកវិទ្យាដ៏ឆ្លាតវៃមួយក្នុងពិភពមនុស្ស ។ ហើយក៏ត្រូវបានមនុស្សរំពឹងទុកថា ពួកគេនឹងមានសមត្ថភាពចូលជំនួសការងាររាប់សិបលានការងារឯនោះ។ ក្នុងនោះផងដែរបើយោងតាមគេហទំព័រ Blog Invoca បានលើកឡើងចំនុចមួយចំនួនធំៗដែល AI នៅតែមិនអាចជំនួសមនុស្សបាន ។ 

 

១) AI មិនអាចបង្កើតគំនិតច្នៃប្រឌិតដោយខ្លួនឯងបាន

ជាធម្មតាបានអ្នកឃើញ ភាពច្នៃប្រឌិតដែលចេញពីបច្ចេកវិទ្យាបច្ចេកវិទ្យាសម្បនិម្មិត (AI) សុទ្ធតែអស្ចារ្យដូចជាការកម្មវិធីឌីហ្សាញ ការបំពេញទម្រង់បែបបទមួយចំនួន និងមនុស្សយន្ដជាដើម ប៉ុន្ដែកុំភ្លេចថារូបភាពនិងរបស់ទាំងនោះសុទ្ធតែកើតចេញគំនិតច្នៃប្រឌិតរបស់មនុស្សទាំងអស់។ មនុស្សគឺជាអ្នកកំណត់ ចំណុចនីមួយៗដែលអាចកើតមានឡើងនៅក្នុងបច្ចេកវិទ្យា AI។ ដូចនេះហើយ AI មានសមត្ថភាពធ្វើអ្វីដែលច្នៃប្រឌិតត្រឹមតែមនុស្សកំណត់ឲ្យតែប៉ុនោះ ដោយវាមិនអាចចេះលើសពីមនុស្សបានកំណត់វានោះទេ។

២) AI មិនអាចធ្វើការវិនិច្ឆ័យត្រឹមត្រូវនិងជាក់លាក់នោះទេ

ជាធម្មតាបច្ចេកវិទ្យា AI មិនដឹងថាអ្វីដែលពួកគេកំពុងធ្វើនោះត្រូវឬខុសនោះទេនៅពេលធ្វើការសម្រេចទៅលើអ្វីមួយ ដូចជាការកាត់កី្ដពាក់ព័ន្ធទៅនឹងការរស់នៅ ការស្លាប់ ឬឧបទ្វវហេតុអ្វីមួយ។  ឧទាហរណ៍ ឡានដែលប្រើប្រាស់បច្ចេកវិទ្យាAI ក្នុងការបើកបរដោយគ្មានមនុស្សបើកក្នុងការបញ្ជារដោយប្រើប្រាស់នូវបច្ចេកវិទ្យា Sensor ក្នុងការកំណត់វត្ថុនៅខាងមុខឡាន ចុះបើសិនជាថ្ងៃណាមួយរថយន្ដទាំងនោះមានបញ្ហាគាំង Sensor ដែលកំណត់វត្ថុនៅខាងមុខរថយន្ដ ឬខាងក្រោយហើយជ្រុលទៅបុកមនុស្សធ្វើស្លាប់ និងមានរបួសជាដើម។ សាកស្រមៃទៅមើល៍ថាវាគួរខ្លាចប៉ុណ្ណា? ហើយអ្នកណាជាអ្នកទទួលខុសត្រូវទៅលើរឿងនេះ ប្រសិនបើម្ចាស់រថយន្ដមិនបាននៅក្នុងហេតុការណ៍នោះផង បែរជាម្ចាស់រថយន្ដត្រូវទទួលទោសទណ្ឌទៅវិញ។

៣) AI គ្មានអារម្មណ៍នៅពេលពាល់ទៅនឹងបញ្ហាអ្វីមួយ

មិនត្រឹមតែមិនអាចវិនិច័្ឆយឲ្យត្រឹមត្រូវ និងជាក់លាក់នោះទេ AI ថែមទាំងមិនយល់ពីអារម្មណ៍របស់មនុស្សយើងថែមទៀតផង។ ក្រុមហ៊ុនមួយចំនួនដែលប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការឆ្លើយតបសារដោយស្វ័យប្រវត្ដិ នៅពេលដែលអតិថិជនមានបញ្ហា ឬក៏មានអារម្មណ៍មិនសប្បាយចិត្ដ បច្ចេកវិទ្យា AIនឹងឆ្លើយតបសារទៅវិញភ្លាមៗ ដោយនិយាយពាក្យសូមទោសដូចជា សូមទោសដែលធ្វើឲ្យបញ្ហាមួយនេះកើតឡើង ពួកយើងយល់ពីអារម្មណ៍របស់យើងពិតជាសូមទោសពិតមែន។ ក៏ប៉ុន្ដែវាមិនមែនជាពាក្យពិតនោះ ព្រោះវាគឺអេឡិចត្រូនិចឬបច្ចេកវិទ្យាមួយប៉ុណ្ណោះដែលគ្មានអារម្មណ៍ និងញាណដោយវាគ្រាន់តែធ្វើទៅតាមអ្វីដែលមនុស្សបានកំណត់។ បច្ចេកវិទ្យាមិនដឹងថាជាកំហឹង ការខឹង ការសប្បាយចិត្ដ នោះទេ អ្វីដែលពួកគេដឹងធ្វើទៅតាមអ្វីដែលបានកំណត់របស់អ្នកបង្កើតវា។ ប៉ុន្ដែពួកគេបានដើរតួនាទីយ៉ាងល្អក្នុងការគ្រប់គ្រងទំនាក់ទំនងអតិថិជនឲ្យល្អ។ ម្យ៉ាងទៀតនៅតាមក្រុមហ៊ុន Call Center ពួកគេបានប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការកំណត់សម្លេងរបស់បុគ្គលិក ឬ អិតិថិជន។ ដូចជាពេលសម្លេងបុគ្គលិកនិយាយជាមួយអតិថិជនដោយសម្លេងខឹង ឬគំរោះគំរើយវានឹងផ្ដល់ជាសញ្ញាបញ្ចូនទៅឲ្យអ្នកគ្រប់គ្រងផ្នែក Call centerភ្លាម៕

ដោយ ច័ន្ទលាភ

 

X
5s