វិធីសាស្ត្រងាយៗ ៧យ៉ាងជួយការពារនិងរក្សាសុវត្ថិភាពទូរស័ព្ទដៃរបស់អ្នកពីពួក hackers
អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនគួរយល់ដឹងពីគន្លឹះឆ្លាតវៃមួយចំនួនក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួនពីការវាយលុកដោយក្រុមអ្នក hackers។ ក្រុមពួក hackers អាចនឹងលួចទន្និន័យរបស់អ្នកបានគ្រប់ពេលយ៉ាងងាយស្រួលបើសិនជាអ្នកមើលរំលងចំណុចទាំងនេះ។ វិធីសាស្ត្រខាងក្រោមទាំងនេះគឺអាចជួយអ្នកទាំងអស់គ្នារួចផុតពីក្រញាំរបស់ក្រុមពួក hackers បានយ៉ាងមានប្រសិទ្ធភាព៖
១) ដាក់លេខកូដ home screen ទូរស័ព្ទរបស់អ្នកជានិច្ច៖ វិធីសាស្ត្រនេះអាចជួយឲ្យអ្នករក្សានូវទន្និន័យឯកជនរបស់អ្នកមិនអាចឲ្យអ្នកដទៃមានឱកាសក្នុងការលួចចូលប្រើប្រាស់ទូរស័ព្ទរបស់អ្នកបានឡើយ។
២) ប្រើប្រាស់កម្មវិធីរក្សាសុវត្ថិភាពក្នុងពេលខល៖ កម្មវិធីរក្សាសុវត្ថិភាពតាមរយៈការខលដូចជាកម្មវិធី Burner និង Firewall អាចបិទលេខទូរស័ព្ទពិតរបស់អ្នកកុំឲ្យអ្នកដទៃដឹងពីលេខផ្ទាល់ខ្លួនរបស់អ្នកពេលដែលអ្នកខលចេញទៅ។ កម្មវិធីនេះក៍អាចជួយឲ្យអ្នកដទៃមិនអាចខលមកអ្នកវិញពេលដែលអ្នកមិនចង់ឲ្យអ្នកណាមករំខានឬចូលលួចទិន្នន័យពីទូរស័ព្ទរបស់អ្នកបាន។
៣) កុំសាកថ្មទូរស័ព្ទរបស់អ្នកតាមទីសាធារណៈ៖ តាមរន្ធសាកភ្លើងមួយចំនួនតាមសាធារណៈគឺអាចជាកន្លែងដែល hacker អាចបង្កប់ប្រព័ន្ធទាញយកទន្និន័យតាមការភ្ជាប់់ខ្សែសាកថ្មទូរស័ព្ទតាមរន្ធសាកទាំងនោះ។
៤) ប្រើប្រាស់់ប្រព័ន្ធសុវត្ថិភាពពីរជាន់ (two-factor authentication)៖ ប្រព័ន្ធសុវត្ថិភាពពីរជាន់នេះជាកូនសោរមួយជាន់ទៀតដែលជួយឲ្យជនដែលមានគោលបំណងចង់វាយប្រហារគណនីរបស់អ្នកដូចជាអ៊ីម៉ែលជាដើមមានផលលំបាកក្នុងការធ្វើរឿងមួយនេះ។ វាក៍ជួយរក្សាគណនីរបស់អ្នកឲ្យមានសុវត្ថិភាពដោយរាល់ពេលអ្នកចូលទៅក្នុងគណនីរបស់អ្នកគឺអ្នកនឹងទទួលបានសារលេខកូដក្នុងការបំពេញព័ត៌មានសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកឲ្យត្រឹមត្រូវមុននឹងអាចចូលគណនីនោះបាន។
៥) ធ្វើបច្ចុប្បន្នភាបសូហ្វែក្នុងទូរស័ព្ទរបស់អ្នក៖ ការធ្វើបច្ចុប្បន្នភាពទូរស័ព្ទរបស់អ្នកអាចជួយរារាំងការវាយលុកពីកម្មវិធីមេរោគ (malware) មួយចំនួនបាន។ កម្មវិធីមេរោគទាំងនោះអាចវាយលុកយកទន្និន័យរបស់អ្នកបានបើសិនជាអ្នកមិនព្រមធ្វើបច្ចុប្បន្នភាពទូរស័ព្ទរបស់អ្នកព្រោះថា version ថ្មីនេះតែងតែមានកំនែរទម្រង់ update ថ្មីៗដែលការពារកម្មវិធីមេរោគទាំងឡាយបាន។
៦) បិទ Bluetooth និង Wi-Fi៖ ការបើកចោល Bluetooth និង Wi-Fi អាចជាឱកាសរបស់ក្រុម hackers ក្នុងការលួចភ្ជាប់ Bluetooth និង Wi-Fi របស់ទូរស័ព្ទអ្នកក្នុងការលួចទាញយកទន្និន័យដោយប្រើប្រាស់ឧបករណ៍ hack របស់ពួកគេបានផងដែរ។
៧) ឈប់ធ្វើការ jailbreak និង root ទូរស័ព្ទរបស់អ្នក៖ ការ jailbreak និង root ទូរស័ព្ទរបស់អ្នកអាចឲ្យអ្នកទទួលបានលក្ខណៈសម្បត្តិប្លែកៗល្អៗមួយចំនួនលើកម្មវិធីទូរស័ព្ទអ្នក។ ប៉ុន្តែនេះក៍បានធ្វើឲ្យប្រព័ន្ធសុវត្ថិភាពទូរស័ព្ទរបស់អ្នកបាត់បង់បានដែរ ដែលអាចក្រុម hackers ធ្វើការលួចទន្និន័យតាមវិធីសាស្ត្រងាយៗមួយចំនួនបានយ៉ាងស្រួល៕
ដោយ៖ នឿន វណ្ណៈ