ក្រុមហ៊ុនថ្មីសន្លាង Estate Xchange ទើបចូលប្រឡូកជាផ្លូវការក្នុងវិស័យអចលនទ្រព្យកម្ពុជា កាលពីម្សិលមិញ​



បច្ចុប្បន្នទីផ្សារអចនលទ្រព្យនៅកម្ពុជានៅតែមានសំន្ទុះខ្លាំងក្លានៅឡើយ នេះដោយសារតែកំណើនសេដ្ឋកិច្ច ការវិនិយោគក្នុងស្រុកនិងក្រៅស្រុកជាដើម។ បើយោងតាមរបាយការណ៍របស់ Knight Frank វិស័យសំខាន់ៗដូចជា  វិស័យការិយាល័យ  វិស័យលក់រាយ វិស័យសណ្ឋាគារ វិស័យអាផាតមិន វិស័យខុនដូ បុរី និងវិស័យឧស្សាហកម្ម មានកំណើនប្រសើរឡើងក្នងឆមាសទី១ ឆ្នាំ២០១៩​នេះ។

ខណៈកំណើនអចលនទ្រព្យកំពុងកើនឡើង មានក្រុមហ៊ុនអចនលទ្រព្យនិងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនកំពុងតែមានការប្រកួតប្រជែងគ្នា ក្នុងវិស័យមួយនេះគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ ក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យថ្មីសម្លាង Estate Xchange (CAMBODIA) PLC បានបើកសម្ភោធជាផ្លូវការ កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ដោយមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីស្ថានិក CEO Masterclub លោក អោម សេងបូរ៉ា និង ភរិយា លោកស្រី សូ សិរីវឌ្ឍនា រួមជាមួយនឹងលោក ខាត់ បូរ៉ា នាយកក្រុមហ៊ុន សាលាអចនលទ្រព្យកម្ពុជាផងដែរ។

បើតាមប្រសាសន៍របស់ លោក រស់ សុវណ្ណថា អគ្គនាយកក្រុមហ៊ុន Estate Xchange  បានលើកឡើងថាដោយឱកាស និងកំណើតឥតឈប់ឈរក្នុងវិស័យអចលនទ្រព្យទើបក្រុមហ៊ុនដ៏ធំមួយនេះ បង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ក្រុមអ្នកវិនិយោគ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងដីឡូតិ៏ ផ្ទះល្វែង ខុដូរ ព្រមទាំងទីភ្នាក់ងារអចនលទ្រព្យទាំងអស់នៅកម្ពុជា ឲ្យមានឱកាស ទិញ លក់ ជួល អចនលទ្រព្យរបស់ខ្លួនបានលឿន តម្លៃល្អ ទីតាំងល្អ ស្របច្បាប់ និង ចំណេញច្រើន។


ក្នុងកម្មវិធីនេះផងដែរ លោក រស់ សុវណ្ណថា ក៏បានប្រកាសជាផ្លូវការនូវពិធីចុះកិច្ចកិច្ចព្រមព្រៀងសហការភាពជាដៃគូរលក់រវាង ក្រុមហ៊ុន Estate Xchange និងគម្រោង ខុនដូរ Morgan EnMaison ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Estate Xchange បែងចែកសមាជិករបស់ខ្លួនជា ៣ប្រភេទដូចជា៖

១) General Member មានសិទ្ធិចូលរួមកម្មវិធី Estate Xchange តាមរយៈជាសមាជិកក្លឹប អ្នកលក់ដីឡូតិ៍ ក្លឹបអ្នកលក់លំនៅឋាន ក្លឹបអ្នកលក់ខុនដូរ ឬ ក្លឹបអ្នកលក់ ជួលពាណិជ្ជកម្ម។

២) Premium Memberមានសិទ្ធិចូលរួមកម្មវិធី Estate Xchange និងមានសិទ្ធិលើការនាំយកអចលនទ្រព្យរបស់ខ្លួន មកដាក់លក់ក្នុងផ្សារបាន។

៣) Exclusive Member មានសិទ្ធិចូលរួមកម្មវិធី Estate Xchange និងសិទ្ធិលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលំដាប់ពិភពលោកសម្រាប់គ្រប់គ្រងអាជីវកម្មក្នុងវិស័យអចលនទ្រព្យរបស់ខ្លួន ហើយ លើសពីនេះតម្រូវឲ្យទិញ FRANCHISE ESTATE EXCHANGE៕

X
5s